– Anilingus ឬរួមភេទតាមរន្ធគូថដោយប្រើមាត់។ គេប្រើអណ្ដាត និងបបូរមាត់ទៅដាស់អារម្មណ៍គូស្នេហ៍បស់ខ្លួនត្រង់រន្ធគូថ។
២- បញ្ហាសុខភាពប្រឈមដោយសារការរួមភេទតាមមាត់
– ជំងឺប្រមេះ (Gonorrhea)
ជំងឺប្រមេះ គឺបណ្ដាលមកពីមេរោគបាក់តេរីឈ្មោះ Neisseria Gonorrheae ដែលវាឆ្លងមកខ្លួនរបស់យើងតាមរយៈការរួមភេទតាមមាត់។ បំពង់ក ប្រដាប់ភេទ បំពង់បង្ហូរនោម និងរន្ធគូទ គឺសុទ្ធតែជាកន្លែងដែលមេរោគអាចបង្កររោគបាន។ រោគសញ្ញាច្បាស់លាស់របស់ជំងឺប្រមេះ មានដូចជាធ្លាក់សខុសពីធម្មតាពីទ្វារមាស ឬតាមលិង្គ ដែលភាគច្រើនវាមានពណ៌បៃតង ឬលឿង ឈឺចាប់ពេលនោម មានហូរឈាមចន្លោះពេលមករដូវសម្រាប់មនុស្សស្រី។ រោគសញ្ញាទាំងអស់អាចនឹងប្រសើរទៅវិញ ពេលយើងប្រើថ្នាំផ្សះ។ បញ្ហារមាស់ស្បែក និងឈឺតាមសន្លាក់អាចកើតឡើងដោយសារតែផលវិបាកបង្ករឡើងដោយ Gonorrheae ប្រសិនបើយើងទុកវាចោល មិនព្យាបាល។
– ជំងឺស្វាយ (Syphilis)
អ្នកកើតជំងឺស្វាយ ឬឡើងកន្ទួលរមាស់លើប្រដាប់ភេទ រន្ធគូថ មាត់ ឬក្នុងបំពង់ក អាចចម្លងវាទៅកាន់ដៃគូរបស់ខ្លួនបាន។ គ្នាយើងណាកើតជំងឺស្វាយអាចមានដំបៅតែមិនសូវឈឺ ឬអាចឈឺត្រង់កន្លែងដែលបង្កររោគ មានឡើងកន្ទួលក្រហមលើបាតដៃ ឈឺនៅជើង ឬពោះ មានដុះស្បែកនៅលើបបូរយោនី ឬនៅជុំវិញរន្ធគូទ មានរោគសញ្ញាដូចជំងឺផ្ដាសាយមានដូចជា អស់កម្លាំង ឈឺក្បាល និងក្ដៅខ្លួន។ ដើម្បីព្យាបាលជំងឺស្វាយ យើងអាចប្រើថ្នាំផ្សះចាក់លើថ្ពាល់គូថ ឬប្រើថ្នាំផ្សះលេបមួយរយៈ។ ប្រសិនបើមិនបានព្យាបាលវាត្រឹមត្រូវ មេរោគនេះអាចនឹងរាលដាលទៅកាន់ផ្នែកផ្សេងទៀតលើដងខ្លួន ជាពិសេសគឺទៅកាន់ខួរក្បាល។
– ជំងឺប្រមេះទឹកថ្លា (Chlamydia)
អ្នកខ្លះអាចកើតជំងឺប្រមេះទឹកថ្លា ដោយសារការរួមភេទតាមមាត់ជាមួយដៃគូកើតជំងឺនេះ។ តំបន់ដែលអាចឆ្លងមេរោគបានមានដូចជាបំពង់ក ប្រដាប់ភេទ បំពង់បង្ហូរនោម និងរន្ធគូទ។ ភាគច្រើននៃការឆ្លងជំងឺប្រមេះទឹកថ្លា គឺមិនបង្ហាញរោគសញ្ញាឲ្យឃើញនោះទេ ប៉ុន្តែប្រសិនបើវាលេចចេញរោគសញ្ញា វាអាចមានដូចជា ឈឺបំពង់ក ធ្លាក់សតាមទ្វារមាស ឬតាមលិង្គ មានអារម្មណ៍ក្រហាយពេលនោម និងឈឺចាប់ ឬហើមលើលិង្គ។ ការព្យាបាលជំងឺនេះ គឺត្រូវប្រើប្រាស់ថ្នាំពេទ្យ។ ប្រសិនបើអ្នកជំងឺទុកវាចោលមិនព្រមព្យាបាល វាអាចបណ្ដាលឲ្យក្លាយទៅជាជំងឺធ្ងន់ធ្ងរ និងអាចចម្លងមេរោគនេះទៅកាន់កូស្នេហ៍បានថែមទៀតផង។