ជំងឺបាក់លិង្គនេះប្រសិនបើព្រងើយកន្តើយមិនព្រមព្យាបាលទេនោះអាចធ្វើឲ្យឡើងក្រិនជាលិកាដែលស្រោមស្បែកលិង្គ ហើយបង្កទៅជាអសមត្ថភាពក្នុងការឡើងរឹងរបស់អាអូនតូចយើង និងជំងឺពីរ៉ូនីដែលគេហៅថាជំងឺលិង្គកោងពេលឡើងរឹង។ ជំងឺនេះអាចបង្កបញ្ហានៅពេលដែលរួមភេទដែលពិបាកក្នុងការស៊កបញ្ចូល។ នៅពេលដែលធ្ងន់ធ្ងរ អាចទាមទារការវះកាត់ជាមិនខាន។
៣-វិធីក្នុងការការពារបាក់លិង្គ
ដើម្បីការពារបញ្ហាដ៏គ្រោះថ្នាក់នេះ,បុរសៗគួរតែបង្កើនចំណេះដឹងផ្នែកសុខភាពបន្តពូជរបស់ខ្លួននិងជៀសវាងសកម្មភាពមួយចំនួនដែលអាចបង្កការប៉ះទង្គិចបាន។ ក្នុងអំឡុងពេលរួមភេទ អ្វីដែលគួរតែប្រុងប្រយ័ត្នពេលប្រើប្រាស់ឥរិយាបថរួមភេទដែលមានការរបត់ខ្លាំងឬចលនាចុះឡើងគំហុកពេក ហើយកុំភ្លេចប្រើទឹករំអិលផងពិសេសនៅពេលដែលដៃគូចូលចិត្តនៅពីលើក្នុងពេលប្រតិបត្តិការ ឬយើងហៅថា ខាងស្រីចូលចិត្តក្បាច់ជិះសេះ។
អាន៖ កន្លែងដែលប្រុសៗស្រៀវស្រើបបំផុត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕