ប្រយ័ត្នឲ្យមែនទែន! ប្រុសៗ មានបញ្ហាអាអូនតូចមិនឡើងរឹង អាចឆាប់ស្លាប់
បញ្ហាលិង្គមិនឡើងរឹង (Erectile Dysfunction) ជារឿងអាក្រក់បំផុត ក្នុងជីវិតរបស់ប្រុសៗ ហើយវាត្រូវប៉ាន់ស្មានថា កើតមានលើប្រុសៗ ប្រមាណ ១០០លាននាក់ ទូទាំងពិភពលោក។ ក្រុមអ្នកវិទ្យាសាស្ត្រចិន រកឃើញថា ប្រុសៗ ដែលមានបញ្ហាលិង្គមិនឡើងរឹង ប្រឈមខ្ពស់កើតជំងឺបេះដូង និងឆាប់ស្លាប់។

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ក្រុមអ្នកវិទ្យាសាស្ត្រ នៃមន្ទីរពេទ្យសាកលវិទ្យាល័យ Nanchang បានពិនិត្យលើការសិក្សាចំនួន ២៥ លើប្រុសៗ ១៥៤.០០០នាក់។ លទ្ធផល រកឃើញថា អ្នកមានបញ្ហាលិង្គមិនឡើងរឹង ប្រឈមកើតជំងឺបេះដូងរហូតដល់ ៥៩% បើធៀបនឹងអ្នកគ្មានបញ្ហានេះ។ ក្រៅពីជំងឺបេះដូង អ្នកមានបញ្ហានេះ ប្រឈមកើតជំងឺដាច់សរសៃឈាមខួរក្បាល រហូតដល់ ៣៤% និងឆាប់ស្លាប់ រហូតដល់ ៣៣%។

អ្នកវិទ្យាសាស្ត្រ ថា បញ្ហាលិង្គមិនឡើងរឹង បណ្ដាលមកពីបញ្ហាលំហូរឈាមខ្សោយ នៅក្នុងរាងកាយ។ បញ្ហាលំហូរឈាមខ្សោយនេះ បណ្ដាលមកពីការកកើតកំណ នៅក្នុងសរសៃឈាម។ ជាមួយគ្នានេះ ដោយសារសរសៃឈាមលិង្គ មានទំហំតូចជាងសរសៃឈាមបេះដូង ដូច្នេះបញ្ហាលិង្គមិនឡើងរឹង អាចជាសញ្ញាដំបូង មុនសញ្ញានៃជំងឺបេះដូង លេចឡើង។
អ្នកវិទ្យាសាស្ត្រ បញ្ជាក់ថា បើបញ្ហាលិង្គមិនឡើងរឹង មានរយៈពេលយូរ ប្រុសៗ គួរយកចិត្តទុកដាក់ពិនិត្យលើបញ្ហាប្រឈមកើតជំងឺបេះដូង។ បញ្ហាលិង្គមិនឡើងរឹង ក៏ពាក់ព័ន្ធខ្លាំងជាមួយការបាក់ទឹកចិត្ត ហើយការបាក់ទឹកចិត្តនេះ ក៏ជាកត្ដាបង្កជំងឺបេះដូងផងដែរ។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ