backup og meta

ប្រុសៗចង់ឲ្យសុខភាពផ្លូវភេទ​ល្អ កុំរំលងវីតាមីន ៦ មុខ​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jun 13, 2023

    ប្រុសៗចង់ឲ្យសុខភាពផ្លូវភេទ​ល្អ កុំរំលងវីតាមីន ៦ មុខ​នេះ

    ឆាប់​បាញ់​ទឹកកាម តូចពេក មិនឡើងរឹង ប្រើបានតែមួយតង់ សុទ្ធតែ​ជា​បញ្ហា​ព្រួយ​បារម្ភ​ពី​សមត្ថភាព​លិង្គ​របស់​ប្រុសៗ។ ប្រុសៗ​ខ្លះ​ហ៊ាន​ចំណាយ​ទិញ​ថ្នាំ​ផ្ដេសផ្ដាស​មក​ប្រើ​ទាំង​ប្រថុយប្រថាន ដើម្បី​ឲ្យ​លិង្គ​មាន​សមត្ថភាព​ខ្លាំង។ ការ​ពិត ចង់​ឲ្យ​លិង្គ​មាន​សមត្ថភាព​ខ្លាំង គេ​អាច​ញ៉ាំ​វីតាមីនប៉ុន្មាន​ប្រភេទ​ជា​ជំនួយ៖

    វីតាមីន E

    ប្រុសៗ​មានបញ្ហា​លិង្គ​កោង បណ្ដាល​មក​ពី​ជាលិកា​រឹង​របស់​ប្រដាប់​ភេទ​ទាញ​ឲ្យ​កោងខុស​ធម្មតា​នោះ វីតាមីន E ត្រូវ​គេ​ជឿ​ថា​អាច​ជួយ​បន្ថយ​ភាព​ឈឺចាប់​ នៅ​ពេល​លិង្គ​ឡើង​រឹង​បាន។ ពេទ្យ​អាច​ណែនាំ​យើង​ពី​វិធី​ព្យាបាលមួយ​ចំនួនទៀត​ ដូចជា ថ្នាំគ្រាប់ ថ្នាំចាក់ ឬវះកាត់​តម្រង់​រាង​តែ​ម្ដង។

    ប៉ុន្តែ មិន​ត្រូវ​ញ៉ាំ​វីតាមីន E ​លើស​ពី ១០០០ ទៅ ១៥០០ UI (International Unit) ទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​វិបត្តិ​កំណក​ឈាម។

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    វីតាមីន D

    នៅ​អាមេរិក គេ​រក​ឃើញ​ថា ​វីតាមីន D និង​រោគ​ស្លាប់​កាម​របស់​ប្រុសៗ មាន​ជាប់​ពាក់ព័ន្ធ​គ្នា​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​តាមតួ​លេខ​ច្បាស់ការ​ពី​សាកល​វិទ្យាល័យ John Hopkins ថា ក្នុង​ចំណោម​បុរស​មាន​បញ្ហា​សមត្ថ​ភាព​ផ្លូវ​ភេទ ៣.៤០០ នាក់ មាន ៣២% ជួប​វិបត្តិ​កង្វះ​វីតាមីន D ព្រោះ​វីតាមីន D ​ជួយ​ចិញ្ចឹម​កោសិកា​សរសៃ​ឈាម​បន្ត​រត់​ទៅ​ចិញ្ចឹម​លិង្គ ដូច្នេះ ​កង្វះ​វីតេមីន D ក៏ជាហេតុ​នាំ​ឲ្យ​លិង្គ​ពិបាក​ឡើង​រឹង

    ចង្អោរក្រោយរួមភេទ

    វីតាមីន C

    វីតាមីន​ C ​មាន​តួនាទី​សំខាន់ជួយ​ឲ្យរាង​កាយ​យើង​លូត​លាស់​បាន​ល្អ និង​ជួសជុលជាលិកា​ខូច​ខាត រួម​​ទាំង​ជាលិកា​លិង្គ​ផងដែរ។ មនុស្ស​គ្រប់​រូប​​ត្រូវ​ការ​វីតាមីន C ​ដើម្បី​ផលិតកូលេជែន ជា​ប្រូតេអ៊ីន​ចាំបាច់​សម្រាប់​ផលិត​កោសិកា​ស្បែក និង​សរសៃ​ឈាម​នៃរាងកាយ​យើង​ រួម​ទាំងប្រដាប់​ភេទ ​ជាដើម។

    ​បញ្ហា​ផ្លូវ​ភេទ ​ដូចជា លិង្គ​មិន​ឡើងរឹង បាញ់ទឹកកាម​លឿន​ពេក វីតាមីន C អាច​ជួយ​បាន​ដូច​គ្នា។ មាន​ការណែនាំ ​ប្រើ​វីតាមីន​ C ​ចាប់ពី​ ២០០-២៥០ មិល្លី​ក្រាម (ម្ដង ឬ២ដង​ក្នុង​មួយ​ថ្ងៃ) ព្រោះ​កង្វះ​វីតាមីន​ C ​អាច​ប៉ះពាល់​លើ​លទ្ធភាព​បន្ត​ពូជ​ទៀត​ផង។

    វីតាមីន B9

    អាស៊ីដផូលីក (B9) ជា​ប្រភេទ​វីតាមីន B មាន​ប្រយោជន៍​សំខាន់​សម្រាប់​សុខ​ភាព អាច​ជួយ​ការពារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ជំងឺ​បេះដូង រួមទាំង​​សម្រួល​ដំណើរ​ឈាម​រត់។ ជាក់ស្ដែង ​សម្រួល​លំហូរ​ឈាម​រត់ទៅ​លិង្គ​គ្រប់ពេលវា​ឡើង​រឹង​ម្តងៗ។

    អត្ថបទគួរអានបន្ថែម៖

    វីតាមីន B3

    ញ៉ាំ​វីតាមីន B3 អាច​ជួយ​ឲ្យ​សុខភាព​បេះដូង និង​សរសៃ​ឈាមធ្វើ​មាន​ដំណើរ​ប្រសើរ​ជាងមុន។ មនុស្ស​មួយ​ចំនួនប្រើ​វីតាមីន​ B3 ដើម្បី​បន្ថយកូឡេស្តេរ៉ូល និង​បន្ថយ​ហានិភ័យ​​គាំង​បេះដូង។ នៅ​ពេល​ណា​សរសៃ​ឈាម​រត់​ស្រួល ពេល​មាន​អារម្មណ៍​រួមភេទ​ម្ដងៗ លិង្គ​នឹង​ពុះ​កញ្ជ្រោល​ងាយ​ឡើង​រឹង​តាម​តម្រូវ​ការ។

    វីតាមីន B5

    វីតាមីន​ B5 ជួយ​បាន​ច្រើន​មុខ​ចំពោះ​សុខ​ភាព​ផ្លូវ​ភេទ និងដំណើរ​ការ​របស់​លិង្គ ដូច​ជា ​ចិញ្ចឹម​កោសិកា​ផ្សេងៗ។ វីតាមីន B5 អាច​ទប់​ទល់​ប្រឆាំង​នឹង​ការ​បង្ក​រោគ និង​ពង្រឹង​ថាមពល​របស់លិង្គ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jun 13, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម