ចំណែកវីតាមីន C ជួយដល់ការផ្លាស់ទីរបស់មេជីវិតឈ្មោលបានលឿន ហេតុនេះប្រុសៗគ្នាយើង គួរតែញ៉ាំស្ត្រប៊ើរី ផ្លែឈើមានរសជាតិជូរ បន្លែពណ៌លឿងបន្ថែម។ ការផលិត ឬផ្លាស់ទីរបស់មេជីវិតឈ្មោល អាចកើនឡើងដោយសារវីតាមីន E និង B12 ដែលសម្បូរក្នុងផ្លែឈើ និងបន្លែ។ បន្ថែមពីនេះទៀត ប្រុសៗក៏អាចញ៉ាំពពួកវីតាមីនបន្ថែម ដើម្បីជួយបង្កើនគុណភាពមេជីវិតឈ្មោលបានដែរ។
៣- អាស៊ីដហ្វូលិក
អាស៊ីដហ្វូលិក សំយោគចេញពីពពួកវីតាមីន B ម្យ៉ាង ឈ្មោះថា ហ្វូឡាត ដែលវាដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហម ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ និងកូនផ្ទៃពោះ។ ទោះជាបែបនេះក្តី អាស៊ីដហ្វូលិក ក៏ល្អចំពោះសុខភាពប្រុសៗដែលត្រៀមយកកូនដែរ ដោយជួយបង្កើនចំនួន និងគុណភាពមេជីវិតឲ្យល្អ។ ប្រុសៗអាចជួយឲ្យគុណភាពមេជីវិតឈ្មោលកាន់តែខ្លាំង តាមរយៈការញ៉ាំបន្លែស្លឹកបៃតង ផ្លែប៊ើរ សណ្ដែក ផ្លែឈើ និងពពួកគ្រាប់ធញ្ញជាតិ។
៤. អាស៊ីដខ្លាញ់
ត្រីសាល់ម៉ុន ត្រីស្បៃកា ត្រីសាឌីន និងត្រីធូណា សុទ្ធតែជាប្រភពអាស៊ីដខ្លាញ់អូមេហ្កា ៣ ហើយសារធាតុនេះ អាចជួយពង្រឹងគុណភាពមេជីវិតឈ្មោល និងជួយបង្កើនអារម្មណ៍ផ្លូវភេទកាន់តែពុះកញ្ជ្រោល ដោយសារវាធ្វើឲ្យកម្រិតដូប៉ាមីន (Dopamine) ក្នុងខួរក្បាលកើនឡើង។ គ្រាប់វ៉ល់ណាត់ ជាប្រភពនៃអាស៊ីដអាល់ហ្វាលីណូឡេអ៊ិច ( Alpha-linoleic acid) ដែលជាពពួកអាស៊ីដខ្លាញ់អូមេហ្គា ៣ អាចជួយបង្កើនមេជីវិតឈ្មោល រូបរាង និងទ្រទ្រង់ដល់ការផ្លាស់ទីរបស់មេជីវិតឈ្មោលបានកាន់តែលឿន។