និយាយដល់មេជីវិតឈ្មោល ប្រុសៗយើងខ្លះ មានបញ្ហា រហូតដល់ថ្នាក់ពិបាកយកកូនក៏មាន។ មានវិធីច្រើន ជួយឲ្យមេជីវិតឈ្មោលមានគុណភាពប្រសើរឡើងវិញ។ តែ “Hello គ្រូពេទ្យ” នឹងលើកយកពីប្រភេទអាហារល្អៗមកប្រាប់៖
និយាយដល់មេជីវិតឈ្មោល ប្រុសៗយើងខ្លះ មានបញ្ហា រហូតដល់ថ្នាក់ពិបាកយកកូនក៏មាន។ មានវិធីច្រើន ជួយឲ្យមេជីវិតឈ្មោលមានគុណភាពប្រសើរឡើងវិញ។ តែ “Hello គ្រូពេទ្យ” នឹងលើកយកពីប្រភេទអាហារល្អៗមកប្រាប់៖

ស៊ុត៖ ញ៉ាំស៊ុត អាចជួយបង្កើនបរិមាណមេជីវិតឈ្មោល និងចលនារបស់វា។ ស៊ុតមានផ្ទុកវីតាមីន E និងប្រូតេអ៊ីនយ៉ាងច្រើន មានតួនាទីការពារមេជីវិតឈ្មោល ពីរ៉ាឌីកាល់សេរីមួយចំនួនដែលធ្វើបរិមាណមេជីវិតឈ្មោលថយចុះ។
ស្ពៃពួយឡេង៖ រាងកាយយើងត្រូវការពពួកអាស៊ីដហ្វូលីក (Folic acid) ដើម្បីផលិតមេជីវិតឈ្មោលដែលមានសុខភាពល្អ។ បើរាងកាយមិនមានអាស៊ីដហ្វូលីកគ្រប់គ្រាន់ទេ មេជីវិតឈ្មោលនឹងមានរូបរាងមិនដូចប្រក្រតីដូចគ្នា។ មេជីវិតឈ្មោលមិនគ្រប់លក្ខណៈ គ្មានកម្លាំងគ្រប់គ្រាន់ចូលទៅជួបអូវុលដែលជាមេជីវិតបន្តពូជញី ដើម្បីបង្កកំណើតបានទេ។ ក្នុងករណី បើទោះជាមេជីវិតឈ្មោល ទៅជួបអូវុល និងអាចបង្កកំណើតបានក៏ពិតមែន ប៉ុន្តែកូនអាចនឹងមានលក្ខណៈមិនប្រក្រតី។ ដើម្បីឲ្យរាងកាយទទួលបានអាស៊ីដហ្វូលីកគ្រប់គ្រាន់ គួរញ៉ាំពពួកស្ពៃពួយឡេង ឬបន្លៃបៃតងផ្សេងទៀត។
ចេក៖ ចេកសម្បូរទៅដោយវីតាមីន A, B1 និង C អាចជួយមេជីវិតឈ្មោលមានសុខភាពល្អ និងជាជំនួយបង្កើនបរិមាណមេជីវិតឈ្មោលថែមទៀតផង។ លើសពីនេះ អង់ស៊ីមកម្រ Bromelain ដែលមានក្នុងផ្លែចេក ក៏មាននាទីបង្កើនបរិមាណ និងចលនារបស់មេជីវិតឈ្មោលដូចគ្នា។
សូកូឡាខ្មៅ៖ សូកូឡាខ្មៅសម្បួរទៅដោយពពួកអាមីណូអាស៊ីដ L-Arginine HCL ដែលអាចបង្កើនបរិមាណទឹកកាម និងចំនួនមេជីវិតឈ្មោល។ ប្រុសៗជាច្រើនជឿថា សូកូឡាខ្មៅនឹងជំរុញការឈានដល់ចំណុចកំពូលកាន់តែខ្លាំងក្លា។

អាហារកំប៉ុង៖ អ្នកវិទ្យាសាស្ត្រជឿថា សារធាតុ BPA (Bisphenol-A) មាននៅក្នុងប្លាស្ទិកសម្រាប់វេចខ្ចប់ផលិតផលទាំងឡាយ អាចធ្វើឲ្យខ្សោយសុខភាពមេជីវិតឈ្មោល។ ជ័រសម្រាប់ប្រើបិទកំប៉ុងអាហារមានផ្ទុកជាតិ BPA ខ្ពស់ណាស់ ដូច្នេះជម្រើសល្អបំផុត គួរញ៉ាំអាហារស្រស់ៗ និងអាហារដាក់ក្នុងកែវ ដើម្បីចៀសវាងជាតិ BPA។
អត្ថបទគួរអាន៖
ស្រា៖ ស្រា ជាមូលហេតុបំផ្លាញសុខភាពមេជីវិតឈ្មោល។ បើយើងមានបញ្ហាពិបាកយកកូន សូមគិតដល់ការផឹកស្រារបស់យើង។ ផឹកច្រើនដែរទេ? បើផឹកច្រើន ព្យាយាមផ្អាកការផឹក ឬកាត់បន្ថយការផឹកស្រា ក៏អាចជួយយើងមានលទ្ធភាពមានបង្កកំណើតវិញបានដែរ។
ខ្លាញ់ឆ្អែត៖ អាហារសម្បួរជាតិខ្លាញ់ឆ្អែត និងខ្លាញ់មិនឆ្អែត (Mono-unsaturated fat) (ដូចជា សាច់ សាច់ក្រក) ធ្វើឲ្យសុខភាពមេជីវិតឈ្មោលចុះខ្សោយដូចគ្នា។ ដើម្បីមេជីវិតឈ្មោលខ្លាំងក្លា ត្រូវកាត់បន្ថយការញ៉ាំអាហារសម្បូរជាតិខ្លាញ់ទាំងនោះ គួរប្ដូរមកញ៉ាំពពួកខ្លាញ់មិនឆ្អែត ដូចជា ខ្លាញ់អូមេហ្ហា ៣ និងអូមេហ្កា ៦ ជំនួសវិញ ដែលសុទ្ធសឹងពពួកខ្លាញ់ល្អ មាននៅក្នុងគ្រាប់ធញ្ញជាតិ និងអាហារបំប៉ន និងសាច់ត្រីទឹកត្រជាក់ ដូចជា ត្រីសាម៉ុន ជាដើម។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Don’t make the mistake of letting a diet kill sperm, https://www.uchicagomedicine.org/forefront/health-and-wellness-articles/dont-make-the-mistake-of-letting-a-diet-kill-sperm#:~:text=Fruits%20and%20veggies,ate%20less%20of%20these%20foods.
Diet and Male Fertility, https://www.ncbi.nlm.nih.gov/pmc/articles/PMC8910394/
How can I improve my chances of becoming a dad?, https://www.nhs.uk/common-health-questions/mens-health/how-can-i-improve-my-chances-of-becoming-a-dad/
Male fertility, https://www.nutrition.org.uk/life-stages/men/male-fertility/
កំណែប្រែបច្ចុប្បន្ន
22/09/2022
អត្ថបទដោយ KEO Seng ratha
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ