តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន

អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន

និយាយ​ដល់​មេជីវិត​ឈ្មោល ប្រុសៗ​យើង​ខ្លះ មាន​បញ្ហា រហូត​ដល់​ថ្នាក់​ពិបាក​យក​កូន​ក៏មាន។ មាន​វិធី​ច្រើន ជួយឲ្យ​មេជីវិត​ឈ្មោល​មាន​គុណភាព​ប្រសើរ​ឡើង​វិញ។ តែ “Hello គ្រូពេទ្យ” នឹង​លើក​យក​ពី​ប្រភេទ​អាហារ​ល្អៗ​មក​ប្រាប់៖

១- អាហារ​ជួយ​មេជីវិត​ឈ្មោល​ខ្លាំងជាង​មុន

– ស៊ុត៖ ញ៉ាំ​ស៊ុត អាច​ជួយ​បង្កើន​បរិមាណ​មេ​ជីវិត​ឈ្មោល និង​ចលនា​របស់​វា។ ស៊ុត​មាន​ផ្ទុក​វីតាមីន E និង​ប្រូតេអ៊ីន​យ៉ាង​ច្រើន មាន​តួនាទី​ការពារ​មេ​ជីវិត​ឈ្មោល​ ពី​រ៉ាឌីកាល់​សេរី​មួយ​ចំនួនដែល​ធ្វើ​បរិមាណ​មេ​ជីវិត​ឈ្មោល​ថយ​ចុះ។

– ស្ពៃ​ពួយ​ឡេង៖ រាងកាយ​យើង​ត្រូវ​ការ​ពពួក​អាស៊ីដ​ហ្វូលីក (Folic acid) ដើម្បី​ផលិត​មេ​ជីវិត​ឈ្មោល​ដែល​មាន​សុខភាព​ល្អ។ បើ​រាងកាយ​មិន​មាន​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​ទេ មេ​ជីវិត​ឈ្មោល​នឹង​មាន​រូបរាង​មិន​ដូច​ប្រក្រតី​ដូច​គ្នា។ មេ​ជីវិត​ឈ្មោល​មិន​គ្រប់​លក្ខណៈ គ្មាន​កម្លាំង​គ្រប់​គ្រាន់​ចូល​ទៅ​ជួប​អូវុល​ដែល​ជា​មេជីវិត​បន្ត​ពូជ​ញី ដើម្បី​បង្ក​កំណើត​បាន​ទេ។ ក្នុង​ករណី​ បើ​ទោះ​ជា​មេ​ជីវិត​ឈ្មោល ទៅ​ជួប​អូវុល​ និង​អាច​បង្ក​កំណើត​បាន​ក៏​ពិត​មែន ​ប៉ុន្តែ​កូន​អាច​នឹង​មាន​លក្ខណៈ​មិន​ប្រក្រតី។ ដើម្បី​ឲ្យ​រាងកាយ​ទទួល​បាន​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់ គួរ​ញ៉ាំ​ពពួក​ស្ពៃ​ពួយ​ឡេង ឬ​បន្លៃ​បៃតង​ផ្សេង​ទៀត។

– ចេក៖ ចេក​សម្បូរ​ទៅ​ដោយ​វីតាមីន A, B1 និង C អាច​ជួយ​មេ​ជីវិត​ឈ្មោល​មាន​សុខភាព​ល្អ និង​ជា​ជំនួយ​បង្កើន​បរិមាណ​មេ​ជីវិត​ឈ្មោល​ថែម​ទៀត​ផង។ លើស​ពី​នេះ អង់ស៊ីម​កម្រ Bromelain ដែល​មាន​ក្នុង​ផ្លែ​ចេក ក៏​មាន​នាទី​បង្កើន​បរិមាណ និង​ចលនា​របស់​មេ​ជីវិត​ឈ្មោល​ដូច​គ្នា។

– សូកូឡាខ្មៅ៖ សូកូឡា​ខ្មៅ​សម្បួរ​ទៅ​ដោយ​ពពួក​អាមីណូអាស៊ីដ L-Arginine HCL ដែល​អាច​បង្កើន​បរិមាណ​ទឹក​កាម និង​ចំនួន​មេជីវិត​ឈ្មោល។ ប្រុសៗ​ជា​ច្រើន​ជឿ​ថា សូកូឡា​ខ្មៅ​នឹង​ជំរុញ​ការ​ឈាន​ដល់​ចំណុច​កំពូល​កាន់​តែ​ខ្លាំង​ក្លា។

មេជីវិត​ឈ្មោល Hello គ្រូពេទ្យ

អត្ថបទ​ពាក់​ព័ន្ធ៖

២- អាហារ​គួរ​ចៀស​វាង​ បើ​មិន​ចង់​ឲ្យ​មេ​ជីវិត​ឈ្មោល​ចុះ​ខ្សោយ

– អាហារ​កំប៉ុង៖ អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា សារធាតុ BPA (Bisphenol-A) មាន​នៅ​ក្នុង​ប្លាស្ទិកសម្រាប់​វេច​ខ្ចប់​ផលិតផល​ទាំងឡាយ អាច​ធ្វើ​ឲ្យ​ខ្សោយ​សុខភាព​មេ​ជីវិត​ឈ្មោល។ ជ័រ​សម្រាប់​ប្រើ​បិទ​កំប៉ុង​អាហារ​មាន​ផ្ទុក​ជាតិ BPA ខ្ពស់​ណាស់ ដូច្នេះ​ជម្រើស​ល្អ​បំផុត គួរ​ញ៉ាំអាហារ​ស្រស់ៗ និង​អាហារ​ដាក់​ក្នុង​កែវ ដើម្បី​ចៀសវាង​ជាតិ BPA។

– ស្រា៖ ស្រា ​ជា​មូលហេតុ​បំផ្លាញ​សុខភាព​មេ​ជីវិត​ឈ្មោល។ បើយើង​មាន​បញ្ហា​ពិបាកយក​កូន សូម​គិត​ដល់​ការ​ផឹក​ស្រា​របស់​យើង។ ផឹក​ច្រើន​ដែរ​ទេ? បើ​​ផឹក​ច្រើន ព្យាយាម​ផ្អាក​ការ​ផឹក ឬ​កាត់​បន្ថយ​ការ​ផឹក​ស្រា ក៏​អាច​ជួយ​យើង​មាន​លទ្ធភាព​មាន​បង្ក​កំណើត​វិញ​បាន​ដែរ។

– ខ្លាញ់​ឆ្អែត៖ អាហារ​សម្បួរ​ជាតិ​ខ្លាញ់​ឆ្អែត និង​ខ្លាញ់​មិន​ឆ្អែត (Mono-unsaturated fat) (ដូច​ជា សាច់ សាច់​ក្រក) ធ្វើ​ឲ្យ​សុខភាព​មេ​ជីវិត​ឈ្មោល​ចុះ​ខ្សោយ​ដូច​គ្នា។ ដើម្បី​មេ​ជីវិត​ឈ្មោល​ខ្លាំង​ក្លា ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ទាំង​នោះ គួរ​ប្ដូរ​មក​ញ៉ាំ​ពពួក​ខ្លាញ់​មិន​ឆ្អែត ដូច​ជា ខ្លាញ់​អូមេហ្ហា ៣ និង​អូមេហ្កា ៦ ជំនួស​វិញ ដែល​សុទ្ធ​សឹង​ពពួក​ខ្លាញ់​ល្អ មាន​នៅ​ក្នុងគ្រាប់​ធញ្ញជាតិ និង​អាហារ​បំប៉ន និង​សាច់​ត្រី​ទឹក​ត្រជាក់ ដូច​ជា ​ត្រី​សាម៉ុន​ ជាដើម។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Food to Increase Sperm Count. http://www.newhealthadvisor.com/Food-to-Increase-Sperm-Count.html Accessed April 6, 2017

FOODS FOR HEALTHY SPERM. http://www.naturesway.com.au/article/foods-for-healthy-sperm/ Accessed April 6, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ KEO Seng ratha កែសម្រួល​ចុងក្រោយ 29/03/2019
ត្រួតពិនិត្យដោយ គឹម កាណែល