ជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជបណ្ឌិត ប៊ុន សុជាតិ នៅ May 03, 2022

ជំងឺទឹកនោមផ្អែម - មាតិកា​នេះ​ បងប្អូន​នឹង​ស្វែងយល់​ពី​ប្រភេទ​ជំងឺ​ទឹកនោមផ្អែម (ប្រភេទ​ទី១ ប្រភេទទី២ ​ ទឹកនោមផ្អែម​កើត​លើ​ស្ត្រី​ពពោះ) និងផលវិបាក​ដែល​បង្ក​ដោយ​ជំងឺទឹកនោមផ្អែម ព្រម​ទាំង​វិធីសាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែម

បើជាតិស្ករក្នុងឈាមកើនឡើងក្រោយញ៉ាំអាហាររួច អាចសាកគន្លឹះទាំង៥នេះ

ប្រសិនបើ​គ្នា​យើង​ប្រឈម​នឹង​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ ក្រោយ​ញ៉ាំ​អាហារ​រួច យើង​គួរ​តែ​បញ្ចូល​ទម្លាប់​ល្អ​ៗ​មួយ​ចំនួន​ ដើម្បី​គ្រប់គ្រង​ស្ថានភាព​នេះ។ ពិត​ណាស់​ បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ក្រោយ​ញ៉ាំ​អាហារ​ កើត​ឡើង​ជា​ទូទៅ និង​សូម្បី​តែ​ចំពោះ​អ្នក​ដែល​គ្មាន​ជំងឺ​ទឹក​នោម​ផ្អែម ក៏ដោយ​។ ​យ៉ាង​ណា​មិញ ក្នុង​ករណី​នេះ​អាច​បង្ហាញ​ថា​យើង​កំពុង​ប្រឈម​នឹង​​​ហានិភ័យ​នៃ​ការវិវត្តន៍​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​ទាមទារ​ឲ្យ​គ្នា​យើង​គួរ​ប្រុងប្រយ័ត្ន​ឲ្យ​ដិតដល់។ រោគសញ្ញា​មួយ​ចំនួន​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយ​ញ៉ាំ​អាហារ ស្រេក​ទឹក​ខ្លាំង ឬ​ស្ងួត​មាត់​ ហត់​នឿយ នោម​ញឹកញាប់ ព្រឹល​ភ្នែក។ល។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! គន្លឹះ​គ្រប់គ្រង​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​រួច​ ​​១. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ខ្ពស់ ជាតិ​សរសៃ​គឺ​ជា​ប្រភេទ​កាបូអ៊ីដ្រាត​ ដែល​មិន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើយ ពីព្រោះ​វា​ផលិត​ជាតិ​ស្ករ​តិចតួច​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ អាច​ជួយ​ឲ្យ​យើង​ឆាប់​ឆ្អែត និង​មិន​ញ៉ាំ​ច្រើន​ជ្រុល។ ២. កុំ​គេង​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​រួច ការ​សិក្សា​បាន​បង្ហាញ​ថា ការ​គេង​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​រួច​ ឬ​អង្គុយ​ចុះ អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ទម្លាប់​មួយ​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សាច់ដុំ​មិន​អាច​ផ្ទេរ​ជាតិ​ស្ករ​លើស​​ទៅ​ចរន្ត​ឈាម​​បាន​នោះ​ទេ ថែម​ទាំង​​ជំរុញ​ឲ្យ​កើត​មាន​បញ្ហា​រំលាយ​អាហារ​​ទៀត​ផង។ ដូច្នេះ​ហើយ យើង​គួរ​ដើរ​យឺត​ៗ​ប៉ុន្មាន​នាទី​ក្រោយ​ញ៉ាំ​អាហារ​រួច ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-heart-rate] ៣. គ្រប់គ្រង​របប​អាហារ ទន្ទឹម​នឹង​នេះ​ដែរ ដើម្បី​ជៀសវាង​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​​ យើង​ចាំបាច់​ត្រូវ​គ្រប់គ្រង​បរិមាណ​របប​អាហារ​​ប្រចាំ​ថ្ងៃ ដោយ​ការ​ញ៉ាំ​អាហារ​តិចតួច​ឲ្យ​បាន​ច្រើន​ដង។ ការ​ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​ជាតិ​ស្ករ​មាន​តុល្យភាព និង​មិន​មាន​ការ​ឡើង​ចុះ​ភ្លាម​ៗ​ឡើយ។ ៤. មិន​រំលង​អាហារ​ពេល​ព្រឹក ​​​​​​អាហារ​ពេល​ព្រឹក​ មាន​សារៈសំខាន់​បំផុត​​ក្នុង​ចំណោម​អាហារ​​ប្រចាំ​ថ្ងៃ​ទាំង​បី​ពេល ហើយ​ប្រសិនបើ​យើង​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទេ​នោះ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​បន្ទាប់​។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​បញ្ចូល​របប​អាហារ​ល្អ​ៗ​​សម្រាប់​អាហារ​ពេល​ព្រឹក​។ ៦. ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ទៀងទាត់ ជាមួយ​គ្នា​នេះ ការពិនិត្យ​កម្រិត​ជាតិ​ស្ករ​ជា​ទៀងទាត់​ មាន​សារៈសំខាន់​ណាស់ ពិសេស​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។ ចំណែក​ឯ​អ្នក​ងាយ​ប្រឈម​នឹង​ជំងឺ​​ទឹក​នោម​ផ្អែម​ ក៏​អាច​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ ​ព្រម​ទាំង​បញ្ចៀស​ការ​ឡើង​ចុះ​ជាតិ​ស្ករ​ភ្លាម​ៗ។ អត្ថទ​ពាក់ព័ន្ធ​៖ […]

ស្វែងរក ជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកអាយុក្រោម៤០ឆ្នាំ បើចេញរោគសញ្ញាទាំងនេះ អាចកើតទឹកនោមផ្អែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​សិក្សា​មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី BMJ ​បាន​រក​ឃើញ​ថា​ ជា​រៀង​រាល់​ឆ្នាំ មនុស្ស​វ័យ​ក្មេង​​ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​កាន់​តែ​ច្រើន​ឡើងៗ ហើយ​​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​វ័យ​ចន្លោះ​ពី​១៥​ឆ្នាំ ដល់​៣៩​ឆ្នាំ​ គឺមានកំណើន​រហូត​ដល់​៥៦​%​ឯណោះ។ កត្តា​អ្វី​ខ្លះ​​នាំ​ឲ្យ​មនុស្ស​វ័យ​ក្មេង​កើត​ជំងឺ​ទឹក​នោម​ផ្អែម? ហ្សែន កង្វះ​សកម្មភាព​រាងកាយ​ ឬមិនសូវហាត់ប្រាណ ស្ត្រេស​ ជាតិ​ពុល សន្ទស្សន៍​ម៉ាស​រាងកាយខ្ពស់ (ធាត់លើសទម្ងន់) របប​អាហារ​ដែល​មាន​ជាតិ​កាឡូរី​ខ្ពស់។ រោគសញ្ញា​ដំបូង​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​កើត​លើ​មនុស្ស​វ័យ​ក្មេង​​អាច​មាន​ភាព​ខុស​ៗ​​គ្នា អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា រោគសញ្ញា​ដំបូង​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​កើត​លើ​មនុស្ស​វ័យ​ក្មេង រួម​មាន​៖ ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​ នោម​ញឹកញាប់ ឃ្លាន​ខ្លាំង ការ​ឆ្លង​មេរោគ​ប្រដាប់​ភេទ ខ្សោយ​ ហត់​នឿយ លិង្គ​មិន​ឡើង​រឹង [embed-health-tool-heart-rate] ​រោគសញ្ញា​ទូទៅ​នៃ​​ជំងឺ​ទឹក​នោម​ផ្អែម គ្នា​យើង​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​ដែល​អាច​បញ្ជាក់​ពី​វត្តមាន​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ មាន​ដូចជា នោម​ញឹកញាប់ ស្រេក​ទឹក​ខ្លាំង ស្រក​ទម្ងន់ ឃ្លាន​ខ្លាំង ព្រិល​ភ្នែក​ ស្ពឹក​ប្រអប់​ជើង អស់​កម្លាំង និង​ស្បែក​ស្ងួត។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ! ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដទៃ​ទៀត ជំងឺ​ទឹក​នោម​ផ្អែម​ អាច​បង្កើន​ហានិភ័យ​នៃ​ផលវិបាក​ដទៃ​ទៀត​ ដូចជា​ជំងឺ​តម្រង​នោម​​រ៉ាំរ៉ៃ ជំងឺ​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ លើស​ពី​នេះ ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​បំផ្លាញ​សរសៃ​ប្រសាទ និង​ប៉ះពាល់​ដល់​ការ​មើល​ឃើញ សមត្ថភាព​ស្តាប់ ​​សុខភាព​ផ្លូវ​ចិត្ត ក៏​ដូចជា​សុខភាព​មាត់​ធ្មេញ​ថែម​ទៀត​ផង​។ អត្ថទ​ពាក់ព័ន្ធ​៖ សារសំខាន់នៃការរក្សាទុក និង​គុណភាព​របស់អាំងស៊ុយលីន​ ទម្លាយមូលហេតុធំៗ បណ្ដាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ពេលព្រឹក តិចនិកញ៉ាំបាយស […]


ជំងឺទឹកនោមផ្អែមប្រភេទ១

៥សំណួរសំខាន់ៗសម្រាប់អ្នកជំងឺទឹកនោមផ្អែមគួរស្វែងយល់

ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរៃ ហើយត្រូវការគ្រប់គ្រងជាតិស្ករជាចាំបាច់ មិនឲ្យខ្ពស់ពេក ឬក៏ទាបពេកនោះទេ មិនដូច្នោះនឹងបង្ក​ការលំបាក ប៉ះពាល់ដល់សុខភាពអ្នកជំងឺ។ ខាងក្រោមជាសំណួរសំខាន់ៗមួយ​ចំនួន​ដែល​អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ចង់ដឹង​ចម្លើយ​។​ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.តើអ្នកទឹកនោមផ្អែមគួររក្សាកម្រិតជាតិស្ករប៉ុន្មាននៅពេលព្រឹក បន្ទាប់ពីក្រោកពីគេង និងញ៉ាំអាហារ? កម្រិតជាតិស្ករគោលដៅអ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទគ្រប់ពេលគឺចន្លោះ ៨០ ទៅ ១២៥ មិល្លីក្រាម/ដេស៊ីលីត្រ។ ប៉ុន្ដែអ្នកជំងឺភាគច្រើនអាចឡើងខ្ពស់នៅពេលព្រឹក ពិសេសអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ដោយសារតែរាងកាយពេលយប់គ្មានសកម្មភាព បូករួមទាំងបម្រែបម្រួលអ័រម៉ូន និង ការបញ្ចេញអាំងស៊ុយលីន មិនបានល្អ។ ប៉ុន្ដែមិនជាថ្វីនោះទេ ជាតិស្ករនឹងចុះវិញពេលរាងកាយចាប់ផ្ដើមធ្វើចលនា។ មួយវិញទៀត អ្នកជំងឺគួរតែរក្សាគម្លាតពេលវេលាញ៉ាំអាហារពេលព្រឹកឲ្យបាន ១ ឬ២ម៉ោង បន្ទាប់ពីក្រោកពីគេង ដើម្បីរក្សាលំនឹងជាតិស្ករ។ ២.ហេតុអ្វីបានជាអ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំផ្លែឈើ ដែលមានកាឡូរីខ្ពស់បាន? មិនខុសទេ អ្នកជំងឺពិតជាអាចញ៉ាំផ្លែឈើដែលមានកាឡូរីខ្ពស់បាន មិនត្រឹមតែប៉ុណ្ណោះសូម្បីផ្លែឈើមានជាតិកាបូអ៊ីដ្រាត ក៏អ្នកជំងឺអាចញ៉ាបានដែរ ឲ្យតែជាផ្លែឈើស្រស់ មិនបានកែច្នៃបន្ថែមរសជាតិផ្អែម។ ផ្លែឈើជាប្រភពសារជាតិចិញ្ចឹម ក្នុងនោះពពួកវីតាមីន ប្រូតេអ៊ីន ជាតិរ៉ែគឺមាននៅក្នុងផ្លែឈើ ជួយឲ្យអ្នកជំងឺមានកម្លាំង សុខភាពល្អ។ ជាតិស្ករក្នុងផ្លែឈើងាយស្រួលបំបែកជាងជាតិស្ករក្នុងអាហារកែច្នៃ ប៉ុន្ដែអ្នកជំងឺក៏មិនត្រូវញ៉ាំច្រើនពេកដែរ គួរ​ញ៉ាំ​ក្នុងបរិមាណសរម្យណាមួយ។ ៣.ហេតុអ្វីជើងអ្នកជំងឺមានអាការៈឈឺនៅពេលដើរ ហើយក៏បាត់ទៅវិញពេលអង្គុយចុះ? ប្រសិនបើអ្នកជំងឺមានអាការៈបែបហ្នឹង គឺជារោគសញ្ញាមួយបង្ហាញថា សុខភាពអ្នកជំងឺកំពុងប្រឈមការកើនឡើងកំណកខ្លាញ់ក្នុងសរសៃឈាម អាចបង្កឲ្យស្ទះសរសៃឈាម មិនអាចបញ្ជូនឈាមបានគ្រប់គ្រាន់។ អ្នកជំងឺអាចឈឺជើងនៅពេលដែលសរសៃឈាមមិនអាចបញ្ជូនឈាមទៅកាន់សាច់ដុំគ្រប់គ្រាន់ ពិសេសនៅពេលអ្នកជំងឹដើរ ហើយវាក៏បាត់ទៅវិញនៅពេលដែល អ្នកជំងឺអង្គុយចុះព្រោះសាច់ដុំមិនត្រូវការលំហូរឈាមច្រើន។ អា​ការៈនេះជារោគសញ្ញាអាចបង្កគ្រោះថ្នាក់ដល់អ្នកជំងឺដូចជា គ្រោះថ្នាក់សរសៃឈាមខួរក្បាល ស្ទះសរសៃ​ឈាម​បេះដូង និង ឡើងអាស៊ីដចុងជើងបណ្ដាលឲ្យជើងអ្នកជំងឺហើម […]


ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំបបរស​បានឬអត់?

ការគ្រប់គ្រងរបបអាហារ សម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺជារឿងចាំបាច់។ បើគ្រប់គ្រងបាន​​ត្រឹមត្រូវអ្នកជំងឺនឹង​មានសុខភាពល្អ បើគ្រប់គ្រងមិនបានល្អនឹងបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាម​កើន​ឡើងខ្ពស់ ប៉ះពាល់សុខភាពអ្នកជំងឺ។ ដូច្នេះហើយអ្នកជំងឺត្រូវម៉ត់ចត់នឹងរបបអាហារដែលត្រូវញ៉ាំប្រចាំថ្ងៃ។ តួយ៉ាងដូចជា បាយ និង បបរ ជាអាហារប្រចាំថ្ងៃសម្រាប់យើងមានសុខភាពធម្មតា ប៉ុន្ដែសម្រាប់អ្នកទឹក​នោមផ្អែមវិញ ការញ៉ាំអាហារទាំងនោះ ត្រូវដឹងពីគុណវិបត្ដិរបស់វាតាមប្រភេទនីមួយៗ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោកវេជ្ជបណ្ឌិត ហួយ បញ្ញា ឯកទេសខាងជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន នៃមន្ទីពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា អាហារប្រចាំថ្ងៃអ្នកជំងឺទឹកនោមផ្អែមដែលចម្អិនពីអង្ករ បែងចែកសន្ទស្សន៍ជាតិស្ករជា​៥​ប្រ​ភេទ​ខុសគ្នាៗ។ ក្នុងនោះបបរគឺជាអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ជាងគេ បន្ទាប់មកបាយជ្រាយ បាយធម្មតា បាយដាំជាត់ទឹក និង បាយអង្ករសម្រូបមានសន្ទស្សន៍ជាតិស្ករទាបជាងគេ។ លោកបានបញ្ជាក់ទៀតថា អ្នកជំងឺទឺកនោមផ្អែមញ៉ាំបបរសមិនមានគ្រោះថ្នាក់អ្វីនោះទេ អ្នកជំងឺអាចញ៉ាំបាន ប៉ុន្ដែវាមិនសូវល្អចំពោះសុខភាព ដោយសារតែបបរសមានសន្ទស្សន៍ជាតិស្ករខ្ពស់ នៅពេលអ្នកជំងឺទឹកនោមផ្អែមញ៉ាំវានឹងបណ្ដាលឲ្យការស្រូបយកជាតិស្ករលឿនជាងបាយ ដូច្នេះទើបអ្នកជំងឺមិនគួរញ៉ាំបបរសនោះទេ។ កុំថាឡើយតែបបរស សូម្បីតែបាយក៏អ្នកជំងឺទឹកនោមផ្អែមត្រូវតែរឹតត្បិតបរិមាណញ៉ាំជាប្រចាំ ដូច្នេះពពួកអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ទាំងអស់អ្នកទឹកនោមផ្អែមត្រូវតែប្រុងប្រយ័ត្នក្នុងការញ៉ាំ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា […]


ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកជំងឺទឹកនោមផ្អែមដើរបាន២ ទៅ ៥នាទីក្រោយញ៉ាំអាហារក៏ជួយបញ្ចុះជាតិស្ករ

ការដើរ ក៏ជាការហាត់ប្រាណមួយប្រភេទត្រូវបានរាប់បញ្ចូលក្នុងវិធីសាស្ដ្រនៃការបញ្ចុះជាតិស្ករសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ព្រោះថាការដើរអាចជំរុញឲ្យសាច់ដុំមានចលនា ប្រើប្រាស់ថាមពលទាញយកជាតិស្ករទៅប្រើប្រាស់ ពិសេសក៏ជួយដល់ចរន្ដឈាមដំណើរការបានល្អផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អ្នកទឹកនោមផ្អែម ឬអ្នកបម្រុងកើតទឹកនោមផ្អែម អាចសាកល្បងអនុវត្ដវិធីនេះបាន គ្រាន់តែចំណាយពេលដើរចន្លោះពី ២ ទៅ ៥នាទីបន្ទាប់ពីញ៉ាំអាហាររួចរាល់ ព្រោះការដើរអាចជួយបង្កើនការរំញោចដំណើរការផលិតអាំង​ស៊ុយ​​លីនដែលជាអ័រម៉ូនសំខាន់បំផុតក្នុងការដឹកនាំជាតិស្ករបញ្ជូនទៅតាមសរីរាង្គក្នុងរាងកាយ។ ជាក់ស្ដែងណាស់​អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ មានបញ្ហាចុះខ្សោយការផលិតអាំងស៊ុយលីន ឬផលិតអាំងស៊ុយប្រើការមិនបាន ដែលមិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាម។ ដូច្នេះអាចអនុវត្ដវិធីដើរត្រឹមតែ២ ទៅ ៥នាទី បន្ទាប់ពីញ៉ាំអាហារហើយនឹងអាចជួយបញ្ចុះជាតិស្ករ។ ពីព្រោះថា នៅពេលសាច់ដុំធ្វើចលនាគឺត្រូវការថាមពល ហើយថាមពលទាំងនោះគឺបានមកពីជាតិស្ករក្នុងឈាមដែលបានមកពីការបំបែកអាហារយើងបានញ៉ាំ។ សមាគមទឹកនោមផ្អែមអាមេរិកបានបញ្ជាក់ថា ការហាត់ប្រាណមិនថាស្ថិតក្នុងកម្រិតណានោះទេ នៅពេលដែលរាងកាយធ្វើចលនា នោះមានន័យថាសាច់ដុំនឹងត្រូវការទាញយកថាមពលមកប្រើប្រាស់ អាចតិចឬច្រើនអាស្រ័យលើកម្រិតនៃការហាត់ប្រាណ។ ដូច្នេះមិនថាតែការហាត់ប្រាណដែលមានរយៈតិច ឬច្រើននោះទេ ក៏ជួយកាត់បន្ថយជាតិស្ករក្នុងឈាមបានដែរ។ [embed-health-tool-bmr] ប្រសិនជាចង់ឲ្យការដើរកាន់តែមានប្រសិទ្ធភាពទៀតនោះគឺគួរតែចំណាយពេលដើរឲ្យបាន ចន្លោះពី ៦០ ទៅ ៩០នាទី បន្ទាប់ពីញ៉ាំបាយហើយ នេះសម្រាប់អ្នកមាន​ជំងឺ​ទឺកនោមផ្អែម បើសម្រាប់អ្នកមានសុខភាពធម្មតាអាចចន្លោះពី ២០ ទៅ ៣០ នាទីបានហើយ។ ការដើរបន្ទាប់ពីញ៉ាំអាហារ ក្រៅតែពីផ្ដល់អត្ថប្រយោជន៍ដល់ការបញ្ចុះជាតិស្ករ នៅមានអត្ថប្រយោជន៍ផ្សេងទៀតដូចជា ជួយសម្រួលដល់សរសៃឈាម បេះដូង ប្រព័ន្ធរំលាយអាហារ និងសុខភាពឆ្អឹង សាច់ដុំផងដែរ។ ដូច្នេះការចំណាយពេលដើរយ៉ាងហោចបាន ២ទៅ ៥នាទី […]


ផលវិបាកជំងឺទឹកនោមផ្អែម

គ្រប់គ្រង​ជាតិស្ករមិនបាន អាចប៉ះពាល់ខួរក្បាលសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែម បញ្ហាចំបងបំផុតគឺការឡើងចុះជាតិស្ករមិនទៀងទាត់ ហើយបើគ្រប់គ្រងមិនបានល្អនឹង​បង្កផលវិបាកច្រើនទៅលើសុខភាព ដូចជាតម្រងនោម បេះដូង ភ្នែក បូករួមទាំងផ្នែកខួរក្បាលផង​ដែរ។ ដូច្នេះការគ្រប់គ្រងជាតិស្ករ គឺជារឿងចំាបាច់មិនអាចប្រហែសបានសម្រាប់អ្នកទឹកនោមផ្អែម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ទំនាក់ទំនងខួរក្បាលនិងជំងឺទឹកនោមផ្អែម ខួរក្បាលគឺជាមជ្ឈមណ្ឌលគ្រប់គ្រងសំខាន់បំផុតរបស់រាងកាយ ហើយក៏មានទំនាក់ទំនងខ្លាំងនឹងប្រព័ន្ធសរសៃ​ឈាម។ ខួរក្បាលអាចមានសុខភាពល្អ ក៏អាស្រ័យលើចរន្ដឈាមអាចដឹកនាំអុកស៊ីសែន និងផ្គត់ផ្គង់សារធាតុចិញ្ចឹម​​បានគ្រប់គ្រាន់ ពិសេសកម្រិតគ្លុយកូសដែលស្រូបចេញពីរបបអាហារ។ គ្លុយកូសគឺជាប្រភពយ៉ាងសំខាន់ជជំរុញឲ្យខួរក្បាលមានថាមពលអាចដំណើរការល្អ បញ្ជាលើសរីរាង្គទាំង​​អស់ និងជំនួយការចងចាំ។ ក្នុងករណីដែលកម្រិតជាតិស្ករក្នុងឈាមប្រែប្រួល មិនថាឡើងខ្ពស់ពេក ឬទាបពេកដោយមិនបានព្យាបាល​ត្រឹមត្រូវនឹងប៉ះពាល់ដល់ខួរក្បាល។ ហេតុដូច្នេះហើយ អ្នកជំងឺទឹកនោមផ្អែមគ្រប់ប្រភេទ ដែលមិនអាចគ្រប់គ្រងជាតិស្ករ​ក្នុង​ឈាម​​បានល្អ ប្រឈមគ្រោះថ្នាក់ខួរក្បាល ដូចជាការគ្រោះថ្នាក់សរសៃឈាមខួរក្បាល ចុះខ្សោយការចង​ចាំ ជំងឺភ្លេចភ្លាំង ខូចប្រព័ន្ធប្រសាទ និង វង្វេងជាដើម។ អ្នកជំងឺទឹកនោមផ្អែម កម្រិតជាតិស្ករអាចប្រែប្រួលគ្រប់ពេល ព្រោះអ្នកជំងឺមានបញ្ហាចុះខ្សោយការផលិតអ័រម៉ូនអាំងស៊ុយលីន ឬមិនអាចផលិតបានទាល់តែសោះដូចជាអ្នកជំងឺទឹក​នោម​ផ្អែមប្រភេទ១ដែលត្រូវចាក់អាំងស៊ុយលីនជាប្រចាំ។ តាមការបង្ហាញរបស់មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងរបស់អាមេរិក (CDC) បញ្ជាក់ថាអ្នកជំងឺទឹកនោមផ្អែមត្រូវប្រុងប្រយ័ត្ន ថ្វីត្បិតខួរក្បាលត្រូវការជាតិគ្លុយកូសចាំបាច់មែន ប៉ុន្ដែក៏មិនអាចច្រើនពេកនោះទេ។ ដូច្នេះប្រ​សិនបើជាតិស្ករកើនឡើងច្រើនពេកអាចដាក់សម្ពាធលើខួរក្បាលវិញ និងបង្កដាច់សរសៃឈាមតូចៗក្នុងខួរក្បាល និងអាចបណ្ដាលឲ្យស្វិតកោសិកា ។ ចំពោះករណីជាតិស្ករចុះទាបនៅក្រោម ៧០ មិល្លីក្រាម/ដេស៊ីលីត្រវិញ ក៏ប៉ះពាល់ដល់ខួរក្បាលដូចគ្នា។ តួយ៉ាងអ្នកជំងឺនឹងមានអាការៈ វិលមុខ អស់កម្លាំង ខ្សោយ ឆាប់ខឹង និងញ៉័រ។ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

បើស្ថិតក្នុងដំណាក់កាលត្រៀមកើតទឹកនោមផ្អែម គួរ​ការពារ​ខ្លួនបែបម៉េចល្អ?

ត្រៀមកើតទឹកនោមផ្អែមគឺជាស្ថានភាពមួយដែលសុខភាពរាងកាយមានភាគរយខ្ពស់រហូតទៅ​ដល់ ៧០%នឹងវិវត្ដកើតជំងឺទឹកនោមផ្អែមប្រភេទ២ ប្រសិនជាមិនបានការពារ គ្រប់គ្រងជាតិស្ករ ឬផ្លាស់ប្ដូររបៀបរស់នៅបានល្អនោះទេ។ ជាក់ស្ដែងយើងអាចសម្គាល់ដឹងខ្លួនឯងស្ថិតក្នុងស្ថានភាពត្រៀមកើតទឹកនោមផ្អែមប្រភេទ២ តាមរយៈរោគសញ្ញាទើបចាប់ផ្ដើមមាន ដូច​ជា​ការស្រេកទឹកខ្លាំង អស់កម្លាំង នោមញឹក ស្រកគីឡូ ស្រវាំងភ្នែក និង​ឃ្លានអាហារខុសពីធម្មតា ដែលរោគសញ្ញាទាំងនេះស្ថិតក្នុងការសង្ស័យ។ ដើម្បីកាន់តែច្បាស់ គ្រូពេទ្យនឹងធ្វើតេស្ដ HbA1c មើលកម្រិតជាតិស្ករ ៣ខែចុងក្រោយ ប្រសិនលទ្ធផលបង្ហាញថាជាតិស្ករនៅចន្លោះពី ៥,៧% ទៅ ៦,៤% នោះគឺស្ថិតក្នុងស្ថានភាពត្រៀមកើតជំងឺទឹកនោមផ្អែមហើយ។ តើធ្វើយ៉ាងណាដើម្បីទប់ស្កាត់ការវិវត្ដទៅរកជំងឺទឹកនោមផ្អែម? ត្រៀមកើតទឹកនោមផ្អែម មានន័យថាមិនទាន់កើតជំងឺទឹកនោមផ្អែមទាំងស្រុងនោះទេ ដូច្នេះយើងនៅមានសង្ឃឹមអាចការពារខ្លួនឯងបាន ប្រសិនជាអនុវត្ដវិធីរស់នៅបានល្អ។ ១.សម្រកទម្ងន់ ធាត់លើសទម្ងន់ជាកត្ដាមួយងាយប្រឈមកើតជំងឹទឹកនោមផ្អែមណាស់ ដូច្នេះត្រូវគ្រប់គ្រងទម្ងន់ឲ្យបានល្អ ស្របតាមស្ដង់ដារអាយុ និង កម្ពស់។ យើងអាចជ្រើសរើសវិធីសម្រកទម្ងន់ណាមួយដែលមានភាពងាយស្រួល ដូចជាការហាត់ប្រាណ ការគ្រប់គ្រងរបបអាហារជាដើម។ ប៉ុន្ដែមិនត្រូវប្រើប្រាស់ ថ្នាំសម្រកទម្ងន់ដែលគ្មានគ្មានវេជ្ជបញ្ជា គ្មានប្រភពច្បាស់លាស់ ឬ មិនបានទទួលស្គាល់ពីក្រសួងសុខាភិបាលត្រឹមត្រូវឡើយ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.គ្រប់គ្រងរបបអាហារ ការគ្រប់គ្រងរបបអាហារ ក៏ជាវិធីមួយសំខាន់អាចទប់ស្កាត់ការវិវត្ដទៅរកជំងឺទឹកនោមផ្អែមបានផងដែរ។ របបអាហារដែលត្រូវជៀសវាង ដូចជា ពពួកអាហារកែច្នៃ អាហារមានកូលេសេ្ដរ៉ូលខ្ពស់ អាហារខ្លាញ់ អាហារប្រៃពេក ផ្អែមពេក បូករួមទាំងពពួកភេសជ្ជៈដែលមានកម្រិតជាតិស្ករខ្ពស់ និងពពួកគ្រឿងស្រវឹងផងដែរ។ បន្ទាប់ពីនោះគួរបង្កើតទម្លាប់ញ៉ាំអាហារសម្បូរបន្លែ ផ្លែឈើ […]


ផលវិបាកជំងឺទឹកនោមផ្អែម

មូលហេតុមួយចំនួន​ ជំងឺទឹកនោមផ្អែមងាយ​ប្រឈម​ជំងឺបេះដូង

អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ អាចប្រឈមហានិភ័យខ្ពស់កើតជំងឺបេះដូងជាងមនុស្សធម្មតា។ ព្រោះថាជំងឺ​បេះ​ដូង​ភាគច្រើនកើតឡើង ដោយសារការមិនបានគ្រប់គ្រងសម្ពាធឈាមបានល្អ បូករួមទាំងជាតិស្ករ និង ខ្លាញ់ជាដើម។ ហេតុដូច្នេះហើយ អ្នកជំងឺទឹកនោមផ្អែមដែលមិនទាន់ឈានទៅរកជំងឺបេះដូងត្រូវដឹង និងការ​ពារ​ចំណុចនេះ។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! តាមការចុះផ្សាយរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង(CDC) អាមេរិកបានបង្ហាញថា ជាច្រើនឆ្នាំកន្លងមកនេះ គេសង្កេតឃើញការកើនឡើងជាតិស្ករក្នុងឈាមរបស់អ្នកទឹកនោមផ្អែម អាចបណ្ដាលឲ្យប៉ះពាល់ទៅសរសៃ​ឈាម​តូចធំ និង ប្រព័ន្ធប្រសាទគ្រប់គ្រងទៅលើបេះដូង។ ក្រៅពីការកើនឡើងជាតិស្ករ អ្នកជំងឺទឹកនោមផ្អែមអាចប្រឈមនឹងបញ្ហាបីយ៉ាងផ្សេងទៀតងាយបង្កទៅជាជំងឺ​បេះដូងបាន ដូចជា ការកើនឡើងសម្ពាធឈាម ការកើនឡើងកូលេស្ដេរ៉ូលអាក្រក់ក្នុងសរសៃឈាម និងការកើនឡើង​កំណកខ្លាញ់បណ្ដាលឲ្យក្រិនសរសៃឈាមជាដើម។ កត្ដាមួយចំនួនដែលបណ្ដាលឲ្យអ្នកទឺកនោមផ្អែមជួបបញ្ហាទាំងនេះដូចជា ការជក់បារី ការលើសទម្ងន់ បញ្ហាធាត់ រាង​កាយមិនសូវមានសកម្មភាព ការញ៉ាំអាហារប្រៃ ញ៉ាំអាហារខ្លាញ់ និងផឹកគ្រឿងស្រវឹង។ តើជំងឺបេះដូងប្រភេទណាប្រឈមកើតលើអ្នកទឹកនោមផ្អែមច្រើន? អ្នកទឹកនោមផ្អែមភាគច្រើនប្រឈមកើតជំងឺខ្សោយបេះដូងច្រើន។ ជំងឺខ្សោយបេះដូងគឺជាលក្ខខណ្ឌមួយដែលដំណើរការបេះដូងមិនអាចធ្វើការច្របាច់ឈាមបញ្ជូនទៅសរីរាង្គកាយបានល្អ។ ករណីនេះអ្នកជំងឺអាចប្រ​ឈម​​ផល​​វិបាកដូចជា ការហើមជើង កើនឡើងសារធាតុរាវក្នុងសួតដែលជាមូលហេតុធ្វើឲ្យអ្នកជំងឺពិបាកដកដង្ហើម។ ជំងឺខ្សោយបេះដូងនឹងវិត្ដកាន់តែខ្លាំងទៅៗ ប្រសិនជាមិនបានព្យាបាលឲ្យត្រឹមត្រូវនោះទេ។ [embed-health-tool-heart-rate] វិធីការពារជំងឺបេះដូងពីជំងឺទឹកនោមផ្អែម អ្នកកើតជំងឺទឹកនោមផ្អែម មិនប្រាកដថាត្រូវកើតជំងឺបេះដូងទាំងអស់នោះទេ ប្រសិនបើអនុវត្ដនូវិធីសំខាន់ៗទាំងនេះបាន ដូចជា៖ គ្រប់គ្រងរបបអាហារ៖ បង្កើនការញ៉ាំបន្លែ ផ្លែឈើ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងពពួកប្រូតេអ៊ីន ដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាព។ ត្រូវកាត់បន្ថយប្រភេទអាហារខ្លាញ់ អាហារប្រៃ និង ពពួកភេសជ្ជៈមានជាតិស្ករខ្ពស់ បូករួមទាំងជាតិស្រវឹង។ សម្រកគីឡូ៖ សម្រកគីឡូក៏ជារឿងចាំបាច់ត្រូវធ្វើផងដែរ ព្រោះការសម្រកគីឡូអាចកាត់បន្ថយហានិភ័យនៃការកើនឡើងខ្លាញ់ក្នុងសរសៃឈាម និង ជាតិស្ករផងដែរ។ រក្សាទម្ងន់ស្របតាមកម្ពស់ស្ដង់ដារ ទើបជាវិធីល្អសម្រាប់សុខភាព។ ចង់គណនា […]


ជំងឺទឹកនោមផ្អែមប្រភេទ១

៦ចំណុចអ្នកទឹកនោមផ្អែមប្រភេទ១ត្រូវដឹង មុន​ចាប់​ផ្ដើម​ហាត់ប្រាណ​

អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ បើចូលចិត្ដការរត់ហាត់ប្រាណក៏ជាការប្រសើរ ព្រោះការហាត់ប្រាណក៏អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ សម្រួលសរសៃឈាមបេះដូង ជួយសម្រកទម្ងន់ និងកាត់បន្ថយហានិភ័យប្រឈមផ្សេង​ៗទៀត​ជា​ច្រើន​។ ប៉ុន្ដែដើម្បីឲ្យការហាត់ប្រាណមានប្រសិទ្ធភាព អ្នកជំងឺត្រូវក៏ត្រូវស្វែងយល់ពីចំណុចសំខាន់មួយចំនួន។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ពិនិត្យជាតិស្ករ មុនពេលចាប់ផ្ដើមហាត់ប្រាណ​ដូច​ជា​រត់ ចំណុចសំខាន់ដែលអ្នកជំងឺត្រូវដឹងនោះគឺ ការមើលកម្រិតជាតិស្ករជាមុនសិន។ តួយ៉ាងប្រសិនបើកម្រិតជាតិស្ករនៅក្រោម ១០០ មីល្លីក្រាម/ដេស៊ីលីត្រឈាម គឺមិនអាចចាប់ផ្ដើមរត់ភ្លាមៗបានទេ ពោលអ្នកជំងឺត្រូវញ៉ាំអាហារសម្រន់បន្ដិចសិន ជួយបង្កើនជាតិស្ករខ្ពស់ជាង១០០ ដើម្បីការពារការថយចុះជាតិស្ករ។ ម្យ៉ាងវិញទៀត ការពិនិត្យជាតិស្ករនេះ យើងត្រូវធ្វើឡើងទាំង មុនពេល អំឡុងពេល និងក្រោយពេលរត់។ ២.ត្រៀមអាហារសម្រន់ អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ អាចប្រឈមថយចុះជាតិស្ករលឿននៅអំឡុងពេលរត់ហាត់ប្រាណ ដូច្នេះអ្នកជំងឺត្រូវត្រៀមអាហារសម្រន់ ឬទឹកផ្លែឈើផ្អែមៗជាប់ជាមួយ និងត្រូវពិនិត្យមើលជាតិស្ករផង​ដែរ​។ ប្រសិនជាតិស្ករអ្នកជំងឺនៅខ្ពស់ជាង ១០០មីល្លីក្រាម/ដេស៊ីលីត្រឈាម នោះអ្នកជំងឺក៏មិន ចាំបាច់ញ៉ាំអាហារសម្រន់ទាំងនោះដែរ ហើយអាចបន្ដរត់តាមធម្មតា។ ៣.គ្រប់គ្រងអាំងស៊ុយលីន ប្រសិនអ្នកជំងឺទើបចាក់អាំងស៊ុយលីន ឬប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករផ្សេងៗ គឺត្រូវរង់ចាំយ៉ាងហោច ១៥នាទីទើបអាច​រត់ហាត់ប្រាណ។ ព្រោះ១៥នាទីក្រោយការចាក់អាំងស៊ុយលីន ឬប្រសិទ្ធភាពរបស់ថ្នាំនឹងអាចឲ្យយើងប្រាកដថា កម្រិត​ជាតិស្ករ អាចស្ថិតនៅត្រង់កម្រិតគោលដៅដែលអាចរត់ហាត់ប្រាណបាន។ ប្រសិនបើអ្នកជំងឺប្រើប្រាស់ឧបករណ៍ចាក់អាំងស៊ុយលីនដោយស្វ័យប្រវត្ដិ ក៏ត្រូវពិនិត្យមើលឲ្យបានញឹកញាប់ផងដែរ។ ៤.ដឹងពីសញ្ញានៃការថយចុះជាតិស្ករ អ្នកជំងឺត្រូវដឹងពីអាការៈ និង សញ្ញាផ្សេងៗនៃការថយចុះជាតិស្ករ ពិសេសសម្រាប់អ្នកទើបចាប់ផ្ដើមហាត់លើកដំបូង។ ការថយចុះជាតិស្ករនៅចន្លោះពី៦០ -៧០ មិល្លីក្រាម/ដេស៊ីលីត្រឈាម អ្នកជំងឺនឹងបង្ហាញអាការៈ អស់កម្លាំង វិលមុខ ខ្សោយ ស្រវាំងភ្នែក ឈឺក្បាលជាដើម ដូច្នេះអ្នកជំងឺត្រូវតែដឹង […]


ជំងឺទឹកនោមផ្អែមប្រភេទ១

មូលហេតុសំខាន់ៗអ្នកទឹកនោមផ្អែមប្រឈមការបាត់បង់ចំណង់អាហារ​

អ្នកជំងឺទឹកនោមផ្អែមគួរញ៉ាំអាហារឲ្យបានទៀងពេលវេលា គ្រប់គ្រាន់ ទៅតាមការណែរនាំរបស់គ្រូពេទ្យ ទោះបីមិនឃ្លានក៏ដោយ។ ការមិនញ៉ាំអាហារ ឬកាត់បន្ថយការញ៉ាំតាមអារម្មណ៍មិនឃ្លាន អាចបណ្ដាលឲ្យជាតិស្ករក្នុង​ឈាមថយចុះលឿន ព្រោះថាអាហារក៏ជាចំណែកមួយជួយគ្រប់គ្រងលំនឹងជាតិស្ករក្នុងឈាមដែរ។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! មានមូលហេតុច្រើនយ៉ាងដែលអ្នកជំងឺទឹកនោមផ្អែម មិនថាប្រភេទ១ ឬ ២នោះទេអាចប្រឈមនឹងការបាត់បង់ចំណង់អាហារ។ ១.បញ្ហាបាក់ទឹកចិត្ដ អ្នកជំងឺទឹកនោមផ្អែម ដែលគិតច្រើន ស្មុគស្មាញ បាក់ទឹកចិត្ដ ពិសេសអ្នកជំងឺដែលទើបទទួលលទ្ធផលធ្វើតេស្ដសុខភាពរកឃើញថាមានជំងឺទឹកនោមផ្អែម អាចប៉ះទង្គិចផ្លូវចិត្ដ ធ្វើឲ្យបាត់បង់ចំណង់អាហារបាន។​ តាមការបង្ហាញរបស់មន្ទីរព្យាបាល Mayo Clinic របស់អាមេរិកបានបញ្ជាក់ថា ការបាក់ទឹកចិត្ដ ការស្មុគស្មាញ កើត​ស្ដ្រេស ជាមូលហេតុធ្វើឲ្យអ្នកជំងឺប្រឈមនឹងការបាត់បង់ចំណង់អាហារ។ ២.បញ្ហាខ្សោយក្រពះ អ្នកជំងឺទឹកនោមផ្អែមមានបញ្ហាខ្សោយក្រពះ ក៏អាចបណ្ដាលឲ្យបាត់បង់ចំណង់អាហារបានដែរ។ តាមការបញ្ជាក់របស់សមាគមន៍អ្នកជំងឺទឹកនោមផ្អែមអាមេរិកបានបង្ហាញថា ខ្សោយក្រពះគឺជាផលវិបាកមួយនៃជំងឺទឹកនោមផ្អែម ក្រោយពេលដែលប្រព័ន្ធប្រសាទ ត្រូវបានប៉ះពាល់មិនអាចគ្រប់គ្រងទៅលើចលនាសាច់ដុំក្រពះបានល្អ ទើបបណ្ដាលឲ្យក្រពះមានភាពចុះខ្សោយ មិនអាចបំពេញមុខងារដូចធម្មតាបាន។ ការខ្សោយមុខងារក្រពះ មិនអាចរុញច្រានអាហារចូលទៅក្នុងពោះវៀនតូចបានល្អក៏អាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈមិនសូវឃ្លានអាហារ។ ៣.ផលប៉ះពាល់ថ្នាំ ប្រសិទ្ធភាពថ្នាំគ្រប់គ្រងជាតិស្ករក្នុងឈាមមួយចំនួន ក៏អាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈបាត់បង់ចំណង់អាហារបានដែរ។ ដូច្នេះប្រសិនបើអ្នកជំងឺជួបអាការៈបែបនេះ ត្រូវទៅជួបគ្រូពេទ្យ ដើម្បីផ្លាស់ប្ដូរថ្នាំចេញ។ ៤.គ្រុនក្ដៅ ផ្ដាសាយ អ្នកជំងឺទឹកនោមផ្អែមដែលមានអាការៈ ផ្ដាសាយ គ្រុនក្ដៅក៏អាចបណ្ដាលឲ្យថយចុះចំណង់អាហារបានដែរ។ ដូច្នេះអ្នកជំងឺត្រូវថែរក្សាសុខភាពឲ្យបានល្អ និងខិតខំញ៉ាំអាហារឲ្យបានទៀងពេល គ្រប់គ្រាន់ ទោះមិនឃ្លានក៏ដោយ។ អត្ថទ​ពាក់ព័ន្ធ​៖ សារសំខាន់នៃការរក្សាទុក និង​គុណភាព​របស់អាំងស៊ុយលីន​ ទម្លាយមូលហេតុធំៗ បណ្ដាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ពេលព្រឹក តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងនេះ […]


ជំងឺទឹកនោមផ្អែមប្រភេទ១

មូលហេតុអ្វីខ្លះអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ថយចុះជាតិស្ករពេលយប់?

ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរៃ ហើយត្រូវការគ្រប់គ្រងជាតិស្ករជាចាំបាច់ មិនឲ្យខ្ពស់ពេក ឬក៏ទាបពេកនោះទេ មិនដូច្នោះនឹងបង្ក​ការលំបាក ប៉ះពាល់ដល់សុខភាពអ្នកជំងឺ។ តួយ៉ាងអ្នកជំងឺទឹកនោមផ្អែប្រភេទ១ ត្រូវការគ្រប់គ្រងកម្រិតជាតិស្ករ​ល្អបំផុតតាមគោលដៅ គឺចន្លោះពី ៨០ ទៅ ១២០ មិល្លីក្រាម/ដេស៊ីលីត្រឈាម ប៉ុន្ដែករណីខ្លះ អ្នកជំងឺអាច​ថយចុះជាតិស្ករនៅពេលយប់ ដែលបញ្ហាទាំងនោះបណ្ដាលមកពីកត្តាមួយ​ចំនួន​។​ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ការតមអាហារលើសកម្រិត អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ដែលមានបញ្ហាថយចុះជាតិស្ករពេលយប់ ក៏អាចបណ្ដាលមកពីការតមអាហារពេលល្ងាច ឬកាត់បន្ថយបរិមាណអាហារខុសពីធម្មតា។ ដូច្នេះអ្នកជំងឺត្រូវគ្រប់គ្រងអាហារឲ្យត្រឹម​ត្រូវ ស្របតាមតម្រូវ​ការរាងកាយ មិនគួរតិចពេក ឬឈានដល់ការបង្អត់នោះទេ។ ២.ការប្រើប្រាស់អាំងស៊ុយលីនលើសកម្រិត ការចាក់អាំងស៊ុយលីន អ្នកជំងឺត្រូវពិនិត្យឲ្យច្បាស់លាស់លើបរិមាណត្រូវប្រើពេលយប់។ មួយវិញទៀត អ្នកជំងឺក៏គួរតែពិនិត្យមើលឧបករណ៍ចាក់អាំងស៊ុយលីនផងដែរ ប្រសិនចំណុចណាមួយមានបញ្ហាក៏អាចបង្កឲ្យប៉ះពាល់បរិមាណជាតិស្ករក្នុងឈាមថយចុះបាន។ តួយ៉ាងការបញ្ចូលអាំងស៊ុយលីនលើសកម្រិត ដោយសារឧបករណ៍ចាក់អាំងស៊ុយលីនស្វ័យប្រវត្ដិមានបញ្ហា មិនអាចកំណត់បរិមាណអាំងស៊ុយលីនបានច្បាស់លាស់។ ៣.ការហាត់ប្រាណ ការហាត់ប្រាណពេលល្ងាចខ្លាំងពេក ធ្វើឲ្យរាងកាយប្រើប្រាស់ថាមពលខ្លាំង ក៏ជាកត្ដាមួយធ្វើឲ្យជាតិស្ករពេលយប់ចុះទាប ពិសេសអ្នកជំងឺហាត់ប្រាណខ្លាំង ហើយកាត់បន្ថយរបបអាហារពេលល្ងាច ព្រោះភ័យខ្លាចការឡើងជាតិស្ករពេលយប់។ ដូច្នេះអ្នកជំងឺដែលហាត់ប្រាណ ប្រើប្រាស់ថាមពលខ្លាំង ត្រូវតែញ៉ាំឲ្យបានគ្រប់គ្រាន់ និង ពិនិត្យមើលកម្រិតជាតិស្ករឲ្យបានត្រឹមត្រូវមុនពេលចូលគេង។ ៤.ការផឹកស្រា ការផឹកស្រាច្រើន មុនពេលចូលគេង ក៏ជាហេតុធ្វើឲ្យជាតិស្ករក្នុងឈាម អាចចុះបានដែរនៅពេលយប់ ដូច្នេះចូរប្រុងប្រយ័ត្នចំណុចនេះ សម្រាប់​អ្នកមាន​ជំងឺទឹកនោមផ្អែមប្រភេទ១។ ជាការល្អគួរតែកាត់បន្ថយគ្រឿង​ស្រវឹង ឬអាចញ៉ាំត្រឹមបន្ដិចបន្តួចជាការល្អ។ រោគសញ្ញាអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ថយចុះជាតិស្ករពេលយប់ គេងមិនលក់ គេងភ្ញាក់ ប្រែសំឡេងខុសធម្មតា ភ្ញាក់ពីគេងអស់កម្លាំង និងឈឺក្បាល […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស