ការស្រាវជ្រាវបានបង្ហាញថា កូនអាចមានហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ១ មុនអាយុ២២ឆ្នាំ ប្រសិនបើម៉ាក់ៗកើតជំងឺទឹកនោមផ្អែមអំឡុងពេលពពោះ។ ពិតណាស់ ជំងឺទឹកនោមផ្អែមប្រភេទ១ កើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់រាងកាយ ធ្វើការវាយប្រហារកោសិកាដែលផលិតអាំងស៊ុយលីននៅក្នុងលំពែង។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើម៉ាក់កើតជំងឺទឹកនោមផ្អែមពេលពពោះ អាអូនក៏អាចប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ និងបញ្ហាធាត់ជ្រុលផងដែរ។























