backup og meta

ឈរធ្វើការយូរពេលពពោះ កូនកើតមុនខែ ឬអត់គ្រប់គីឡូ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ CHIN Ven · កែ Jul 18, 2019

    ឈរធ្វើការយូរពេលពពោះ កូនកើតមុនខែ ឬអត់គ្រប់គីឡូ?

    អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អាច​ជា​ពេល​សប្បាយ​រីករាយ​បំផុត ក៏​ជា​ពេល​វេលា​ពិបាក​បំផុត​សម្រាប់​ស្រីៗ​គ្នា​យើង ពិសេស​ម៉ាក់ៗកំពុង​ធ្វើការងារ។ ហេតុនេះ​ត្រូវ​ប្រយ័ត្ន​បន្តិច ​បើ​កំពុង​ពពោះ នៅប្រឹង​ធ្វើ​ការ​ច្រើនម៉ោង អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ក្នុងផ្ទៃ​បាន ព្រោះ​ការសិក្សា​ថ្មី ស្រីៗ​ពពោះ ឈរធ្វើ​ការ​យូរ ធ្វើ​ឲ្យ​កូន​កើត​មក​មិន​គ្រប់​គីឡូ ឬតូច​ជាង​ធម្មតា។ “Hello គ្រូពេទ្យ’ នឹង​ពន្យល់​ក្នុង​អត្ថបទ​នេះ។ ​

    ១- ឈរ​ធ្វើ​ការ​យូរ​អាច​ធ្វើឲ្យ​ទារក​តូច​ជាង​ធម្មតា

    ការ​ស្រាវជ្រាវ​​រកឃើញ​ថា ស្រីៗពពោះ​ចំណាយ​ពេល​ឈ​ធ្វើការ​ច្រើន​ម៉ោង​ពេក​ កូន​កើត​មក​មិន​សូវ​ថ្លោស​ឡើយ ពិសេស​​ទំហំ​ក្បាល​ទារក​ ក៏​តូច​ជាង​ទារក​ធម្មតាប្រមាណ​ ១សង់ទីម៉ែត្រឯណោះ​។ ហើយ​ស្រីៗ​ពពោះ​ប្រឈម​ខ្ពស់ គឺ​ស្ថិត​ក្នុង​ចំណោម​ការងារ ​ដូចជា​អ្នកលក់​ទំនិញ​ គ្រូបង្រៀន​ និង​អ្នក​ថែទាំក្មេង​ជាដើម។

    ​ការ​សិក្សាបាន​ប្រៀប​ធៀប​ស្រីៗ​​មាន​ផ្ទៃពោះ​ជិត​ពាក់កណ្ដាល ​ដែល​ធ្វើ​ការ​ចន្លោះ​ពី​ ២៥-៣៩ ម៉ោង/សប្តាហ៍​ និង​ប្រហែល​ ២៥% ​ទៀត​ ធ្វើការ​ច្រើនជាង​ ៤០ម៉ោង ដោយ​រក​ឃើញ គ្នា​យើង​​ធ្វើ​ការ​ច្រើន​ម៉ោង ប្រឈម​ធ្វើ​ឲ្យកូន​​មាន​ទំហំ​តូច​ជាង ស្រីៗ ធ្វើ​ការ​ចន្លោះ​ពី​ ២៥-៣៩ ម៉ោង/សប្តាហ៍​​ ខណៈអត្រា​កូន​កើត​មិន​គ្រប់​ខែ​ គឺ​មាន​ស្មើ​គ្នា រីឯទំហំ​​ក្បាល​ និងទម្ងន់​កូន​ខុសគ្នា នឹង​​បង្ហាញ​ច្បាស់​នៅ​ត្រីមាស​ទី ៣ នៃ​ការ​ពពោះ។ ទោះ​យ៉ាង​នេះ​ក្ដី ការសិក្សា​​នេះ​ នៅ​មិន​ទាន់​ដឹង​ពី​ភាព​ខុស​គ្នា ពាក់ព័ន្ធ​​ការ​លូត​លាស់​របស់​ក្មេង​រយៈពេល​វែង​នៅ​ឡើយ​ទេ។

    ២- វិធី​​ការពារស្រីៗព​​ពោះ​នៅ​កន្លែង​ធ្វើ​ការ

    ​ប្រភេទ​ការងារ​មួយ​ចំនួន ​ដូចជា​ លើក​ដាក់​ឥវ៉ាន់​ ការងារ​យប់​ និង​ឈរ​ធ្វើ​ការ​ច្រើន​ម៉ោង​ ជា​ការងារ​គ្នា​យើង​គួរ​គិត​គូរ​ដោយ​ប្រុសប្រយត្ន័បន្តិច។​ព្រោះ​ស្រាវជ្រាវ​ បាន​ណែនាំ​ថា ការ​ផ្លាស់ប្តូរ​ការងារ ជារឿង​​ចាំបាច់ចំពោះ​ស្រីៗ​កំពុង​ពពោះ​ រួមទាំង​ការ​កំណត់​វេន​ការងារ​ និង​ចំនួន​ម៉ោង​ឲ្យ​បាន​ត្រឹមត្រូវ។ ​បរិយាកាស​នៅ​កន្លែង​ធ្វើការមាន​ភាព​ល្អ​ប្រសើរ គឺ​ជា​រឿង​សំខាន់​ណស់​សម្រាប់​ស្រ្តី​ក្នុង​វ័យ​បន្ត​ពូជ ដោយ​អ្នក​ជំនាញ​ជាច្រើន​បាន​ណែនាំ ឲ្យ​កែសម្រួល​កាលវិភាគ​ការងារ​ ព្រមទាំង​តាមដាន​ការ​លូតលាស់​គភ៌​ឲ្យ​បាន​ទៀងទាត់ ​ចាប់ពី​អំឡុង​ត្រីមាស​ទី ៣ នៃ​ការ​ពពោះ។

    អត្ថបទពាក់ព័ន្ធ៖

    • ពេលពពោះ ស្រីៗមិនគួរញ៉ាំសណ្តែកដី?
    • អ្វីជាមូលហេតុនាំឲ្យហើមជើងពេលពពោះ ត្រូវដោះស្រាយម៉េច?

    ៣- សេចក្តីសន្និដ្ឋាន

    ដោយសារបញ្ហា​ហិរញ្ញវត្ថុសំខាន់​ខ្លាំង ស្រី​មាន​ផ្ទៃពោះ​ជាច្រើន​ គ្មាន​​ជម្រើសគួរ​ឈប់​ធ្វើ​ការងារ​ ឬ​បន្ថយ​ម៉ោង​ការងារ​នោះ​ទេ ​បើ​ទោះបី​ប្រឈម​នឹង​បញ្ហា​សុខភាព​ក៏ដោយ។ ​ប៉ុន្តែ​ការសិក្សាផ្សេង​ទៀត ​មិន​បាន​លើក​ឡើង​ ថា​តើ​ស្រីៗ​មាន​ផ្ទៃពោះ​ និង​ជិត​កើត ធ្វើ​ការ​ឈរ​ច្រើន​ម៉ោង​បណ្តាល​ឲ្យ​​កូន​កើត​មិន​គ្រប់​ខែ ​ឬមិនគ្រប់​គីឡូ​នោះទេ។

    ៤- ហេតុ​ផល​មិន​គួរឈរយូរ​ពេល​ពពោះ

    ​បើ​អាច​ ជើង​ទាំង​ពីរ​របស់យើង ​គួរ​តែ​សម្រាក​ឲ្យ​បាន​ញឹកញាប់​ ​បើ​មិន​សម្រាក ទ្រាំ​ឈរ​រាប់ម៉ោង រៀងរាល់ថ្ងៃ ជើងមួយ​គូ​របស់​យើង​ នឹងឈឺ​​ ហើម ​អាច​ក្លាយ​ទៅ​ជា​បញ្ហា​ឈឺ​ចុកចាប់​ខ្លាំង ពិសេស​អំឡុង​សប្តាហ៍​ចុងក្រោយ​នៃ​ការ​ពពោះ។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ CHIN Ven · កែ Jul 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម