backup og meta

អ្នកអាយុក្រោម៤០ឆ្នាំ បើចេញរោគសញ្ញាទាំងនេះ អាចកើតទឹកនោមផ្អែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 19, 2023

    អ្នកអាយុក្រោម៤០ឆ្នាំ បើចេញរោគសញ្ញាទាំងនេះ អាចកើតទឹកនោមផ្អែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ការ​សិក្សា​មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី BMJ ​បាន​រក​ឃើញ​ថា​ ជា​រៀង​រាល់​ឆ្នាំ មនុស្ស​វ័យ​ក្មេង​​ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​កាន់​តែ​ច្រើន​ឡើងៗ ហើយ​​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​វ័យ​ចន្លោះ​ពី​១៥​ឆ្នាំ ដល់​៣៩​ឆ្នាំ​ គឺមានកំណើន​រហូត​ដល់​៥៦​%​ឯណោះ។

    កត្តា​អ្វី​ខ្លះ​​នាំ​ឲ្យ​មនុស្ស​វ័យ​ក្មេង​កើត​ជំងឺ​ទឹក​នោម​ផ្អែម?

  • ហ្សែន
  • កង្វះ​សកម្មភាព​រាងកាយ​ ឬមិនសូវហាត់ប្រាណ
  • ស្ត្រេស​
  • ជាតិ​ពុល
  • សន្ទស្សន៍​ម៉ាស​រាងកាយខ្ពស់ (ធាត់លើសទម្ងន់)
  • របប​អាហារ​ដែល​មាន​ជាតិ​កាឡូរី​ខ្ពស់។
  • រោគសញ្ញា​ដំបូង​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​កើត​លើ​មនុស្ស​វ័យ​ក្មេង​​អាច​មាន​ភាព​ខុស​ៗ​​គ្នា

    អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា រោគសញ្ញា​ដំបូង​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​កើត​លើ​មនុស្ស​វ័យ​ក្មេង រួម​មាន​៖

    • ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​
    • នោម​ញឹកញាប់
    • ឃ្លាន​ខ្លាំង
    • ការ​ឆ្លង​មេរោគ​ប្រដាប់​ភេទ
    • ខ្សោយ​
    • ហត់​នឿយ
    • លិង្គ​មិន​ឡើង​រឹង

    ​រោគសញ្ញា​ទូទៅ​នៃ​​ជំងឺ​ទឹក​នោម​ផ្អែម

    គ្នា​យើង​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​ដែល​អាច​បញ្ជាក់​ពី​វត្តមាន​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ មាន​ដូចជា នោម​ញឹកញាប់ ស្រេក​ទឹក​ខ្លាំង ស្រក​ទម្ងន់ ឃ្លាន​ខ្លាំង ព្រិល​ភ្នែក​ ស្ពឹក​ប្រអប់​ជើង អស់​កម្លាំង និង​ស្បែក​ស្ងួត។

    ទឹកនោមផ្អែម២

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ!

    ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដទៃ​ទៀត

    ជំងឺ​ទឹក​នោម​ផ្អែម​ អាច​បង្កើន​ហានិភ័យ​នៃ​ផលវិបាក​ដទៃ​ទៀត​ ដូចជា​ជំងឺ​តម្រង​នោម​​រ៉ាំរ៉ៃ ជំងឺ​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ លើស​ពី​នេះ ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​បំផ្លាញ​សរសៃ​ប្រសាទ និង​ប៉ះពាល់​ដល់​ការ​មើល​ឃើញ សមត្ថភាព​ស្តាប់ ​​សុខភាព​ផ្លូវ​ចិត្ត ក៏​ដូចជា​សុខភាព​មាត់​ធ្មេញ​ថែម​ទៀត​ផង​។

    អត្ថទ​ពាក់ព័ន្ធ​៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម