backup og meta

ហេតុអ្វីជាតិស្ករក្នុងឈាមឡើងខ្ពស់ពេលព្រឹក?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 06, 2023

    ហេតុអ្វីជាតិស្ករក្នុងឈាមឡើងខ្ពស់ពេលព្រឹក?

    ជា​ធម្មតា មនុស្ស​យើងមាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមឡើង​​ខ្ពស់​​បន្តិចនៅពេល​ព្រឹក ប៉ុន្តែ​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ពេល​ព្រឹក។

    អ្វី​ដែល​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ពេល​ព្រឹក?

    ហេតុផល​គេ​ដឹង​ជាទូទៅ​ថា​​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ពេល​ព្រឹក រួម​មាន​អាហារសម្រន់យើង​ញ៉ាំ​មុន​ពេល​គេង​ដែល​មាន​ជាតិ​កាបូអ៊ីដ្រាត​ខ្ពស់ និង​ញ៉ាំ​ថ្នាំ​ជំងឺ​ទឹកនោមផ្អែម​មិន​គ្រប់​គ្រាន់។ ប៉ុន្តែ​ហេតុផល​ដែល​មិន​សូវ​មាន​គេ​ស្គាល់​ចំនួន ២ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ពេល​ព្រឹក​គឺ៖เด็กที่เป็นเบาหวาน

    ទី១. Dawn Phenomenon៖ រាងកាយ​យើង​ប្រើ​ប្រាស់​គ្លុយកូស (ជាតិ​ស្ករ) សម្រាប់​ជាថាមពល ហើយ​គ្លុយកូសមាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្ដល់​ថាមពល​បន្ថែម​គ្រប់​គ្រាន់ ដើម្បី​អាច​ក្រោក​ពី​គេង​ពេល​ព្រឹក​បាន។ ដូច​នេះ ក្នុង​រយៈ​ពេល​មួយ​ព្រឹក​ព្រលឹម ជា​ធម្មតា​នៅ​ចន្លោះ​ម៉ោង ៣-៨ព្រឹក រាងកាយ​យើង​ចាប់​ផ្ដើម​បញ្ចេញ​ជាតិ​គ្លុយកូស​ដែល​ត្រូវ​បាន​រក្សា​ទុក ដើម្បី​ត្រៀម​ថាមពល​សម្រាប់​ថ្ងៃ​ថ្មី។

    ក្នុង​ពេល​ជាមួយ​គ្នា រាងកាយ​យើង​នឹង​បញ្ចេញ​អ័រម៉ូន​ដែល​កាត់​បន្ថយ​ភាព​ប្រែ​ប្រួល​របស់​យើង​ចំពោះ​អាំងស៊ុយលីន។ លើស​ពី​នេះ ព្រឹត្តិការណ៍​ទាំង​នេះ​អាច​នឹង​កើត​ឡើង ពេល​ដែល​កម្រិត​ជាតិ​ថ្នាំ​ទឹក​នោម​ផ្អែម​ដែល​យើង​លេប​មួយ​ថ្ងៃ​មុន ចាប់​ផ្ដើម​សាប​អស់ ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ពេល​ព្រឹក។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ទី២. ឥទ្ធិពល Somogyi៖ បើ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប​ពេក​ពេល​ពាក់​កណ្ដាល​យប់​ពេល​យើង​កំពុង​គេង នោះ​រាងកាយ​យើង​នឹង​បញ្ចេញ​អ័រម៉ូន​ក្នុង​គោល​បំណង “ជួយ​សង្គ្រោះ” យើង​ពី​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ ដែល​ជំរុញ​ឲ្យ​ថ្លើម​បញ្ចេញ​ជាតិ​ស្ករ​ដែល​រក្សា​ទុក​ក្នុង​បរិមាណ​ច្រើន​ជាង​ធម្មតា។ ប៉ុន្តែ ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ការ​ដែល​បញ្ចេញ​ជាតិ​ស្ករ​ច្រើន​ជាង​តម្រូវ​ការ​មិន​ល្អ​ទេ ហើយ​ក៏ជា​ហេតុ​បណ្ដាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ពេល​ព្រឹក។

    មូល​ហេតុ​ទាំង ២ ​នេះ​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​នៅ​ពេល​ព្រឹក​ គឺ​ជា​លទ្ធផល​នៃ​ការ​បម្រែបម្រួល​ក្នុង​រាងកាយ និង​ប្រតិកម្ម​ដែល​កើត​ឡើង​នៅ​ពេល​យើង​កំពុង​គេង។diabetes-check-test-choosing-blood-glucose-meter

    តិចនិក​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ពេល​ព្រឹក

    ចំពោះ Dawn Phenomenon យើង​អាច​ដោះ​ស្រាយ​បាន​តាម​រយៈ ផ្លាស់​ប្ដូរ​ប្រភេទ​ថ្នាំ​ជំងឺ​ទឹកនោមផ្អែម​​(ពិភាក្សាជាមួយគ្រូពេទ្យ) ញ៉ាំ​អាហារ​ពេល​ព្រឹក​តិច​ជាង​មុន ឬ​បង្កើន​កម្រិត​ថ្នាំ​ទឹកនោមផ្អែម​ពេល​ព្រឹក ទៅ​តាម​វេជ្ជបញ្ជា​ជា​ដើ​ម។

    ចំពោះ Somogyi យើង​អាច​ដោះ​ស្រាយ​បាន​ដោយ​ បន្ថយ​កម្រិត​ថ្នាំ​ជំងឺ​ទឹកនោមផ្អែម​ (ពិភាក្សា​ជាមួយ​គ្រូពេទ្យ​)​ដែល​បណ្តាល​ឲ្យ​មាន​កម្រិត​ទាប​ពេញ​មួយយប់ បន្ថែម​អាហារ​សម្រន់​ពេល​ចូល​គេង​ដែល​រួម​បញ្ចូល​កាបូអ៊ីដ្រាត ធ្វើ​លំហាត់​ប្រាណ​ពេល​ល្ងាច។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 06, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម