ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែម​ប្រភេទ២ - មាតិកាជំងឺ​ទឹកនោមផ្អែមប្រភេទ​ទីពីរ នឹង​លម្អិត​ពី​មូលហេតុ​បង្ក ផលប៉ះពាល់ ផលវិបាក និង​​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែមប្រភេទ២

ការផឹកតែ ឬ កាហ្វេអាចកាត់បន្ថយហានិភ័យស្លាប់លឿនដោយ​ទឹក​នោម​ផ្អែម បាន ២៥%?

ការសិក្សាមួយបានរកឃើញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ដែលនិយម ផឹកតែ ផឹកកាហ្វេ ដោយមិនបានបន្ថែមជាតិស្ករជាមួយ អាចកាត់បន្ថយហានិភ័យឆាប់ស្លាប់ បានដល់ទៅ ២៥%។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! លោកវេជ្ជបណ្ឌិត Qi Sun អ្នកសិក្សាស្រាវជ្រាវអំពីសុខភាពអ្នកជំងឺទឹកនោមផ្អែម បានមានប្រសាសន៍ថា ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ការទម្លាប់ញ៉ាំតែ កាហ្វេ និង ទឹកថ្នាំពីរុក្ខជាតិ អាចកាត់បន្ថយ​ហានិភ័យឆាប់ស្លាប់បាន ២៥%។ ហើយមូលហេតុចម្បងបំផុតរបស់អ្នកជំងឺ ដែលអាចប្រឈមការស្លាប់លឿននោះក៏ដោយសារការប៉ះពាល់សុខភាពបេះដូង ដែលវិវត្ដពីជំងឺទឹកនោមផ្អែមនោះតែម្ដង។ ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា ផ្អែកលើមូលដ្ឋានគ្រឹះនៃការសិក្សាបានចង្អុលបង្ហាញពីអត្ថប្រយោជន៍ នៃកាហ្វេខ្មៅ តែ ទឹកថ្នាំរុក្ខជាតិ ទឹកដោះគោគ្មានជាតិខ្លាញ់ ឬទឹកផ្លែឈើដែលគ្មានជាតិស្ករ ដោយភេស្ជជៈ​ដែល​គ្មាន​ជាតិស្ករទាំងនេះ នឹងមិនប៉ះពាល់ដល់សុខភាពដល់អ្នកជំងឺនោះទេ។ ពពួកភេសជ្ជៈ មានជាតិផ្អែម គឺជាកត្ដាហានិភ័យខ្ពស់ប៉ះពាល់ដល់សុខភាព មិនថាអ្នកជំងឺទឹកនោមផ្អែម ឬអ្នកមានសុខភាពធម្មតា ឡើយ ដោយ​បន្ថែមពីនេះវាក៏ប៉ះពាល់ដល់សុខភាពបេះដូង ផង​ដែរ។ ស្រដៀងគ្នានៃការស្រាវជ្រាវនេះ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​(CDC) អាមេរិក​បាន ក៏បានចុះផ្សាយអំពីការប្រឈមគ្រោះថ្នាក់ យ៉ាងខ្លាំងបំផុតរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ផង​ដែរ ដោយ​អ្នក​ជំ​ងឺនឹងងាយកើតជំងឺបេះដូង ទ្វេដង បើធៀបនឹងអ្នកគ្មានជំងឺទឹកនោមផ្អែម។ ការសិក្សានេះធ្វើឡើង ដោយមានអ្នកចូលរួម ១៥ ៥០០នាក់ ជាអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ក្នុងនោះមានស្ដ្រីប្រហែល ៧៥% […]

ស្វែងរក ជំងឺទឹកនោមផ្អែមប្រភេទ២

ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកជំងឺទឹកនោមផ្អែមដើរបាន២ ទៅ ៥នាទីក្រោយញ៉ាំអាហារក៏ជួយបញ្ចុះជាតិស្ករ

ការដើរ ក៏ជាការហាត់ប្រាណមួយប្រភេទត្រូវបានរាប់បញ្ចូលក្នុងវិធីសាស្ដ្រនៃការបញ្ចុះជាតិស្ករសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ព្រោះថាការដើរអាចជំរុញឲ្យសាច់ដុំមានចលនា ប្រើប្រាស់ថាមពលទាញយកជាតិស្ករទៅប្រើប្រាស់ ពិសេសក៏ជួយដល់ចរន្ដឈាមដំណើរការបានល្អផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អ្នកទឹកនោមផ្អែម ឬអ្នកបម្រុងកើតទឹកនោមផ្អែម អាចសាកល្បងអនុវត្ដវិធីនេះបាន គ្រាន់តែចំណាយពេលដើរចន្លោះពី ២ ទៅ ៥នាទីបន្ទាប់ពីញ៉ាំអាហាររួចរាល់ ព្រោះការដើរអាចជួយបង្កើនការរំញោចដំណើរការផលិតអាំង​ស៊ុយ​​លីនដែលជាអ័រម៉ូនសំខាន់បំផុតក្នុងការដឹកនាំជាតិស្ករបញ្ជូនទៅតាមសរីរាង្គក្នុងរាងកាយ។ ជាក់ស្ដែងណាស់​អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ មានបញ្ហាចុះខ្សោយការផលិតអាំងស៊ុយលីន ឬផលិតអាំងស៊ុយប្រើការមិនបាន ដែលមិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាម។ ដូច្នេះអាចអនុវត្ដវិធីដើរត្រឹមតែ២ ទៅ ៥នាទី បន្ទាប់ពីញ៉ាំអាហារហើយនឹងអាចជួយបញ្ចុះជាតិស្ករ។ ពីព្រោះថា នៅពេលសាច់ដុំធ្វើចលនាគឺត្រូវការថាមពល ហើយថាមពលទាំងនោះគឺបានមកពីជាតិស្ករក្នុងឈាមដែលបានមកពីការបំបែកអាហារយើងបានញ៉ាំ។ សមាគមទឹកនោមផ្អែមអាមេរិកបានបញ្ជាក់ថា ការហាត់ប្រាណមិនថាស្ថិតក្នុងកម្រិតណានោះទេ នៅពេលដែលរាងកាយធ្វើចលនា នោះមានន័យថាសាច់ដុំនឹងត្រូវការទាញយកថាមពលមកប្រើប្រាស់ អាចតិចឬច្រើនអាស្រ័យលើកម្រិតនៃការហាត់ប្រាណ។ ដូច្នេះមិនថាតែការហាត់ប្រាណដែលមានរយៈតិច ឬច្រើននោះទេ ក៏ជួយកាត់បន្ថយជាតិស្ករក្នុងឈាមបានដែរ។ [embed-health-tool-bmr] ប្រសិនជាចង់ឲ្យការដើរកាន់តែមានប្រសិទ្ធភាពទៀតនោះគឺគួរតែចំណាយពេលដើរឲ្យបាន ចន្លោះពី ៦០ ទៅ ៩០នាទី បន្ទាប់ពីញ៉ាំបាយហើយ នេះសម្រាប់អ្នកមាន​ជំងឺ​ទឺកនោមផ្អែម បើសម្រាប់អ្នកមានសុខភាពធម្មតាអាចចន្លោះពី ២០ ទៅ ៣០ នាទីបានហើយ។ ការដើរបន្ទាប់ពីញ៉ាំអាហារ ក្រៅតែពីផ្ដល់អត្ថប្រយោជន៍ដល់ការបញ្ចុះជាតិស្ករ នៅមានអត្ថប្រយោជន៍ផ្សេងទៀតដូចជា ជួយសម្រួលដល់សរសៃឈាម បេះដូង ប្រព័ន្ធរំលាយអាហារ និងសុខភាពឆ្អឹង សាច់ដុំផងដែរ។ ដូច្នេះការចំណាយពេលដើរយ៉ាងហោចបាន ២ទៅ ៥នាទី […]


ជំងឺទឹកនោមផ្អែមប្រភេទ២

បើស្ថិតក្នុងដំណាក់កាលត្រៀមកើតទឹកនោមផ្អែម គួរ​ការពារ​ខ្លួនបែបម៉េចល្អ?

ត្រៀមកើតទឹកនោមផ្អែមគឺជាស្ថានភាពមួយដែលសុខភាពរាងកាយមានភាគរយខ្ពស់រហូតទៅ​ដល់ ៧០%នឹងវិវត្ដកើតជំងឺទឹកនោមផ្អែមប្រភេទ២ ប្រសិនជាមិនបានការពារ គ្រប់គ្រងជាតិស្ករ ឬផ្លាស់ប្ដូររបៀបរស់នៅបានល្អនោះទេ។ ជាក់ស្ដែងយើងអាចសម្គាល់ដឹងខ្លួនឯងស្ថិតក្នុងស្ថានភាពត្រៀមកើតទឹកនោមផ្អែមប្រភេទ២ តាមរយៈរោគសញ្ញាទើបចាប់ផ្ដើមមាន ដូច​ជា​ការស្រេកទឹកខ្លាំង អស់កម្លាំង នោមញឹក ស្រកគីឡូ ស្រវាំងភ្នែក និង​ឃ្លានអាហារខុសពីធម្មតា ដែលរោគសញ្ញាទាំងនេះស្ថិតក្នុងការសង្ស័យ។ ដើម្បីកាន់តែច្បាស់ គ្រូពេទ្យនឹងធ្វើតេស្ដ HbA1c មើលកម្រិតជាតិស្ករ ៣ខែចុងក្រោយ ប្រសិនលទ្ធផលបង្ហាញថាជាតិស្ករនៅចន្លោះពី ៥,៧% ទៅ ៦,៤% នោះគឺស្ថិតក្នុងស្ថានភាពត្រៀមកើតជំងឺទឹកនោមផ្អែមហើយ។ តើធ្វើយ៉ាងណាដើម្បីទប់ស្កាត់ការវិវត្ដទៅរកជំងឺទឹកនោមផ្អែម? ត្រៀមកើតទឹកនោមផ្អែម មានន័យថាមិនទាន់កើតជំងឺទឹកនោមផ្អែមទាំងស្រុងនោះទេ ដូច្នេះយើងនៅមានសង្ឃឹមអាចការពារខ្លួនឯងបាន ប្រសិនជាអនុវត្ដវិធីរស់នៅបានល្អ។ ១.សម្រកទម្ងន់ ធាត់លើសទម្ងន់ជាកត្ដាមួយងាយប្រឈមកើតជំងឹទឹកនោមផ្អែមណាស់ ដូច្នេះត្រូវគ្រប់គ្រងទម្ងន់ឲ្យបានល្អ ស្របតាមស្ដង់ដារអាយុ និង កម្ពស់។ យើងអាចជ្រើសរើសវិធីសម្រកទម្ងន់ណាមួយដែលមានភាពងាយស្រួល ដូចជាការហាត់ប្រាណ ការគ្រប់គ្រងរបបអាហារជាដើម។ ប៉ុន្ដែមិនត្រូវប្រើប្រាស់ ថ្នាំសម្រកទម្ងន់ដែលគ្មានគ្មានវេជ្ជបញ្ជា គ្មានប្រភពច្បាស់លាស់ ឬ មិនបានទទួលស្គាល់ពីក្រសួងសុខាភិបាលត្រឹមត្រូវឡើយ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.គ្រប់គ្រងរបបអាហារ ការគ្រប់គ្រងរបបអាហារ ក៏ជាវិធីមួយសំខាន់អាចទប់ស្កាត់ការវិវត្ដទៅរកជំងឺទឹកនោមផ្អែមបានផងដែរ។ របបអាហារដែលត្រូវជៀសវាង ដូចជា ពពួកអាហារកែច្នៃ អាហារមានកូលេសេ្ដរ៉ូលខ្ពស់ អាហារខ្លាញ់ អាហារប្រៃពេក ផ្អែមពេក បូករួមទាំងពពួកភេសជ្ជៈដែលមានកម្រិតជាតិស្ករខ្ពស់ និងពពួកគ្រឿងស្រវឹងផងដែរ។ បន្ទាប់ពីនោះគួរបង្កើតទម្លាប់ញ៉ាំអាហារសម្បូរបន្លែ ផ្លែឈើ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

លំហាត់ប្រាណ ៥ ប្រភេទនេះ ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមត្រូវយកចិត្ដទុកបំផុតទៅលើកម្រិតជាតិស្ករក្នុងឈាម ដូច្នេះត្រូវទាមទារឲ្យមានការប្រុងប្រយ័ត្នខ្លាំងក្នុងជីវភាពរស់នៅ មិនថាការហូបចុក ការធ្វើសកម្មភាពរាងកាយ បូករួមទាំងការធ្វើលំហាត់ប្រាណប្រចាំថ្ងៃផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ! ការហាត់ប្រាណឬហាត់កីឡាប្រចាំថ្ងៃមិនមែនសុទ្ធតែល្អសម្រាប់សុខភាពអ្នកទឹកនោមផ្អែមទាំងអស់នោះទេ តួយ៉ាងដូចជាការហាត់ប្រាណដោយការរត់ ការលើកទម្ងន់ធ្ងន់ៗ ការលេងបាល់ ឬការលោតកម្ពស់ជាដើម ដែលអ្នកជំងឺអាចប្រឈមប៉ះពាល់តាមសន្លាក់ និងបង្កការរបួសជើងពិបាកថែរទាំ។ ដូច្នេះតាមការណែនាំរបស់គ្រូពេទ្យមានវិធីហាត់ប្រាណចំនួន ៥ប្រភេទល្អសម្រាប់អ្នកទឹកនោមផ្អែម។ ១.ការដើរ ឬ ជិះកង់ មិនថាការដើរ ឬជិះកង់នោះទេ គឺជាវិធីហាត់ប្រាណយ៉ាងល្អសម្រាប់អ្នកមាន​ជំងឺទឹកនោមផ្អែមមិនថាប្រភេទ១ ឬ២នោះទេ។ ការអនុវត្ដវិធីនេះជាប្រចាំ យ៉ាងហោច៣០នាទី​ក្នុង​មួយ​ថ្ងៃ​អាច​ជួយឲ្យចរន្ដឈាម និង បេះដូងអ្នកជំងឺដំណើរការល្អ។ ម្យ៉ាងវិញទៀត ការដើរ ឬជិះកង់ហាត់ប្រាណរាងកាយមិនសូវមានសម្ពាធធ្ងន់លើជើងខ្លាំងដូចជា ការរត់ ឬលោតកម្ពស់នោះទេ។ ដូច្នេះអ្នកជំងឺអាចរីករាយនឹងការហាត់ប្រាណមួយនេះដោយសុវត្ថិភាព។ ២.ការហាត់ថៃជី ថៃជីជាវិធីសាស្ដ្រហាត់ប្រាណបែបចិន តម្រូវឲ្យរាងកាយធ្វើចលនា ពត់ពេនយឺតៗ ដកដង្ហើមមួយៗ និង​ផ្ចង់អារម្មណ៍។ ការសិក្សាបានបង្ហាញថា ហាត់ប្រាណតាមវិធីបែបនេះយ៉ាងហោច ៣០នាទី រាល់ថ្ងៃមានអត្ថប្រយោជន៍ខ្លាំងទៅលើផ្នែកស្មារតី បេះដូង និងចរន្ដឈាម ព្រោះសកម្មភាពយឺតៗគឺជាផ្នែកមួយជួយឲ្យចរន្ដឈាមដើរស្រួលចាប់ពីចុងជើងដល់ក្បាល។ ៣.ការហាត់យូហ្គា ការហាត់យូហ្គាក៏មានអត្ថប្រយោជន៍មិនខុសគ្នាពីហាត់ថៃជីប៉ុន្មានទេ គឺការធ្វើចលនារាងកាយយឺតៗ ដោយដកដង្ហើមមួយៗព្រមគ្នា។ ហាត់យូហ្គាមិនត្រឹមតែជួយដល់សុខភាពរាងកាយ និងបេះដូងប៉ុណ្ណោះទេ ថែមទាំងជួយដល់សុខភាពផ្លូវចិត្ដអ្នកជំងឺផង ពិសេសម្រាប់អ្នកជំងឺដែលមាន ជំងឺរ៉ាំរ៉ៃប្រឈមការប៉ះទង្គិចផ្លូវចិត្ដ និងកើតស្ដ្រេសជាដើម។ ចូរធ្វើយូហ្គាយ៉ាងហោច៣០នាទី​ក្នុង​មួយ​ថ្ងៃ​គឺល្អសម្រាប់សុខភាព។ ៤.ការរាំ ការរាំគឺជាសិល្បៈមួយដែលបានរាប់បញ្ចូលក្នុងវិធីសាស្ដ្រហាត់ប្រាណសុវត្ថិភាពសម្រាប់អ្នកទឹកនោមផ្អែម។ យើងអាច​​អនុវត្ដវីធីនេះ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

គន្លឹះ៧យ៉ាង ជួយការពារអ្នកជំងឺទឹកនោមផ្អែមពីផលវិបាកផ្សេងៗ

ជំងឺទឹកនោមផ្អែមប្រភេទ២ ជាក់ស្ដែងណាស់តែងបង្កផលលំបាកដល់អ្នកជំងឺរួមមាន បញ្ហាភ្នែក លើសសម្ពាធ​ឈាម បញ្ហាតម្រងនោម បញ្ហាបេះដូង និង​ខួរក្បាល ប្រសិនបើអ្នកជំងឺមិនអាចគ្រប់គ្រងកម្រិតជាតិស្ករបានល្អ។ ប្រសិនបើអ្នកជំងឺអាចគ្រប់គ្រង កម្រិតជាតិស្ករស្របតាមគោលដៅនៅ​តិចជាង ១២០ មិល្លីក្រាមក្នុងមួយដេស៊ីលីតឈាម នោះគ្មានអ្វីគួរព្រួយបារម្ភទៀតនោះទេ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ខាងក្រោមជាវិធីសាស្ដ្រអាចជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ជៀសផុតពីផលវិបាក ១.មិនជក់បារី ការជ្រើសរើសវិធីសាស្ដ្រការពារផលវិបាកនៃជំងឺទឹកនោមផ្អែមដោយកាត់ផ្ដាច់បារី គឺជាមធ្យោ​បាយល្អបំផុត ពិសេសអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២តែម្ដង។ ការអនុវត្ដវីធីនេះបានល្អនឹងកាត់បន្ថយហានិភ័យ ដូចជា ការស្ទះចរន្ដឈាមនៅចុងជើងដែលអាចវិវត្ដទៅជាដំបៅជើង និងឈានដល់ការកាត់ជើងចេញ ការឡើ​ង​សម្ពាធ​ឈាមខ្ពស់ បញ្ហាបេះដូង ខួរក្បាល ភ្នែក និងតម្រងនោមជាដើម។ ដូច្នេះអ្នកកើតជំងឺទឹកនោមផ្អែមមិនត្រូវជក់បារីឡើយ។ ២.គ្រប់គ្រងសម្ពាធឈាមនិងកូលេស្ដេរ៉ូល ប្រសិនបើសម្ពាធឈាម និងកូលេស្ដេរ៉ូលឡើងខ្ពស់ នោះនឹងប៉ះពាល់ទៅដល់សរសៃឈាមក្នុងរាងកាយ។ ករណីធ្ងន់ធ្ងរអាចគាំងបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាលបានដែរ។ យើងអាចអនុវត្ដវិធីនេះបាន ដោយគ្រប់គ្រងទៅលើ​របបអាហារ ដូចជាជៀសវាងអាហារខ្លាញ់ អាហាប្រៃពេក អាហារមានកាបូអ៊ីដ្រាតខ្ពស់ អាហារកែច្នៃ ហើយត្រូវតាមដាន​សម្ពាធឈាម ព្រោះករណីទាំងនេះអាចគ្រោះថ្នាក់ដល់ជីវិត។ ៣.បង្កើតទម្លាប់ហាត់ប្រាណនិងត្រួតពិនិត្យភ្នែក ការហាត់ប្រាណ គឺជាចំណែក​មួយជួយឲ្យកម្រិតជាតិស្ករក្នុងឈាមអាចថយចុះបាន។ អ្នកជំងឺអាចបង្កើតទម្លាប់ហាត់​ប្រាណឲ្យបានទៀតទាត់​ទោះបានតិចឬច្រើនក៏ដោយក្ដី។ ចំណែកសុខភាពភ្នែកវិញ ក្រោយពេលលទ្ធផលតេស្ដ​ឈាមបង្ហាញថាយើង​មានជំងឺទឹកនោមផ្អែមប្រភេទ២ គួរត្រូវទៅជួបជាមួយគ្រូពេទ្យភ្នែកដើម្បីត្រួតពិនិត្យពីសុខភាពភ្នែកឲ្យបានមុនពេលភ្នែកមានបញ្ហា។ ៤.បន្ដចាក់វាក់សាំងការពារជំងឺផ្សេងៗ អ្នកជំងឺទឹកនោមផ្អែមប្រព័ន្ធភាពស៊ាំមានការចុះខ្សោយ ងាយឆ្លងមេរោគ និងកើតជំងឹផ្សេងៗណាស់។ ដូច្នេះជាការល្អ អ្នកជំងឺគួរតែ ចាក់វាក់សាំងការពារពីជំងឺទាំងនោះដូចជា វ៉ាក់សាំងជំងឺផ្ដាសាយ វ៉ាក់សាំងរលាកសួត វ៉ាក់សាំងជំងឺ​រលាកថ្លើមប្រភេទB […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ហេតុផលទាំងនេះ​ដែលអ្នកមិនគួរញ៉ាំរបស់ផ្អែមៗ ពេលយប់

គ្នាយើងភាគច្រើនចូលចិត្ដញ៉ាំរបស់ផ្អែមពេលយប់មានដឹងពីគុណវិបត្ដិរបស់វាអត់? ពិសេសអ្នកមានទម្លាប់ក្រោយញ៉ាំអាហារពេលល្ងាចហើយ តែងតែឃ្លានភេសជ្ជៈផ្អែមៗ យ៉ាងហោចក៏បានមួយកែវដែរ ​មុនចូលគេង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ពិតណាស់ថា ការញ៉ាំរបស់ផ្អែមពេលយប់ប្រសិនកើតឡើងម្ដងម្កាល អាច១សប្ដាហ៍តិចជាង ៣ដងវាមិនមែនជាបញ្ហានោះទេ ប៉ុន្ដែប្រសិនបើកើតឡើងញឹកញាប់ពេកវាអាចប៉ះពាល់ដល់សុខភាពយើង។ ដូច្នេះខាងក្រោមនេះជា មូលហេតុមួយចំនួនដែលអ្នកមានទម្លាប់ញ៉ាំរបស់ផ្អែមគួរកាត់បន្ថយ៖ ១.រំខានការគេង ការញ៉ាំរបស់ផ្អែមពេលយប់ មានដូចជា សូកូឡា ភេសជ្ជៈ នំធ្វើពីម្សៅក្រេម ពោលពពួកអាហារកែច្នៃរួមផ្សំនឹងជាតិស្ករ គឺអាចបង្កការរំខានដល់ការគេង ដូចជាគេងមិនលក់ និង គេងលក់មិនតែមិនស្កប់ស្កល់ជាដើម។ តាមការសិក្សាបានបង្ហាញថា ការញ៉ាំជាតិផ្អែមពេលយប់ច្រើន នឹងបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង ពេលនោះលំពែងប្រឹងបញ្ចេញអ៊ាំងស៊ុយក៏ច្រើនដែរ ដើម្បីគ្រប់គ្រងជាតិស្ករទាំងនោះ។ ការណ៍នេះអាចបណ្ដាលឲ្យរំខានដល់ការគេងរបស់យើង មិនស្កប់ស្កល់ ឬគេងមិនលក់។ ២.ប្រឈមការកើនឡើងជាតិស្ករក្នុងឈាម ការញ៉ាំភេសជ្ជៈ ឬរបស់ផ្អែមមានកម្រិតជាតិស្ករខ្ពស់នៅពេលយប់ អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង។ ក្នុងករណីនេះ​សម្រាប់អ្នកដែលមាន បញ្ហាប្រឈមបម្រុងកើតជំងឺទឹកនោមផ្អែមប្រភេទ២ គឺជាកត្ដាគ្រោះថ្នាក់បំផុត។ អ្នកមានបញ្ហាបម្រុងកើតជំងឹទឹកនោមផ្អែមប្រភេទ២ សរីរាង្គលំពែងរបស់គាត់ ចាប់ផ្ដើមមានបញ្ហាក្នុងការផលិតអាំងស៊ុយលីនដើម្បីគ្រប់គ្រងជាតិស្ករ វាអាចនឹងថយចុះ ឬ ស៊ាំនឹងអាំងស៊ុយលីន ដូច្នេះក្នុងករណីនេះប្រសិនបើអាំងស៊ុយមិនអាចធ្វើការបានល្អទេនោះ ជាតិស្ករក្នុងឈាមនឹងមានការកើនឡើង ហើយអាចវិវត្ដទៅរកជំងឺទឹកនោមផ្អែមប្រភេទ២យ៉ាងឆាប់រហ័ស។ បន្ថែមពីលើនេះទៅទៀត បើតាមការសិក្សាក្នុងឆ្នាំ២០១៤ បង្ហាញឲ្យដឹងថា ការញ៉ាំអាហារឬ ភេសជ្ជៈគ្រឿងកំប៉ុងច្រើនពេលយប់ ក៏ប្រឈមនឹងការកើនឡើងគីឡូផងដែរ។ ប៉ុន្ដែសម្រាប់ជាតិស្ករដែលទទួលបានពីការញ៉ាំផ្លែឈើ ជាតិស្ករធម្មជាតិ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ហេតុអ្វីអ្នកជំងឺទឹកនោមផ្អែមត្រូវតាមដានជាតិស្ករជាប្រចាំ?

អ្នកជំងឺទឹកនោមផ្អែមរឿងសំខាន់ត្រូវធ្វើនោះគឺ ការតាមដានកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ។ ព្រោះអាចដឹងច្បាស់ពីកម្រិតជាតិស្ករ នោះយើងក៏អាចគ្រប់គ្រង ហានិភ័យប្រឈមដែលបម្រុងនឹងកើតឡើង ពេលកម្រិតជាតិស្ករយើងមានការប្រែប្រួល ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថប្រយោជន៍សំខាន់ៗដែលទទួលបានពីការតេស្ដជាតិស្ករជាប្រចាំមាន៖ ជួយឲ្យយើង អាចតាមដានដឹងពីប្រសិទ្ធភាពថ្នាំបញ្ចុះជាតិស្ករបានល្អ ជួយឲ្យយើងដឹងពីការប្រែប្រួលនៃសន្ទសន៏ជាតិស្ករច្បាស់លាស់ ជួយឲ្យយើងអាចគ្រប់គ្រងកម្រិតជាតិស្ករទាន់ពេល ជួយឲ្យយើងអាចដឹងច្បាស់ពីប្រភេទរបបអាហារ ដែលគួរញ៉ាំ និង មិនគួរញ៉ាំ ជួយឲ្យយើងដឹងពីកត្ដាបង្កឲ្យឡើងជាតិស្ករមួយចំនួនដូចជា ស្ដ្រេស គេងមិនលក់។ តើពេលណាអ្នកកើតជំងឺទឹកនោមផ្អែមគួរតេស្ដជាតិស្ករ? ជាធម្មតាអ្នកកើតជំងឺទឹកនោមផ្អែមត្រូវទទួលការណែរនាំពីគ្រូពេទ្យដែលប្រចាំការថែទាំ និង ប្រាប់ពីពេលវេលាសម្រាប់ធ្វើតេស្ដ។ ហើយការធ្វើតេស្ដមើលជាតិស្ករសម្រាប់ទឹកនោមផ្អែមទាំងពីរប្រភេទក៏មានលក្ខណៈខុសគ្នាដែរ។ ប៉ុន្ដែយ៉ាងណាក៏ដោយ តាមការណែរនាំ របស់គ្រូពេទ្យភាគច្រើន អ្នកជំងឺទឹកនោមផ្អែមគួរតែធ្វើតេស្ដជាតិស្ករនៅចន្លោះពេលទាំងនេះគឺល្អ៖ អ្នកកើតទឺកនោមផ្អែមប្រភេទ១ អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ១ អាចប្រឈមនឹងការធ្វើតេស្ដជាតិស្ករច្រើនដងក្នុងមួយថ្ងៃអាចចន្លោះពី ៤ ទៅ ១០ ក្នុងករណីចាំបាច់។ មុនពេលញ៉ាំអាហារ ឬចំណីផ្សេងៗ មុនពេល និង ក្រោយពេលហាត់ប្រាណ មុនពេលគេង ពេលយប់ (យូរៗម្ដង) ធ្វើតេស្ដញឺកញាប់ ប្រសិនមានអាការៈមិនសូវស្រួល ធ្វើតេស្ដញឹកញាប់ប្រសិនជាផ្លាស់ប្ដូរពេលវេលា ទទួលទានអាហារ ធ្វើតេស្ដញឹកញាប់ប្រសិន ត្រូវប្ដូរថ្នាំ អ្នកកើតទឹកនោមផ្អែមប្រភេទ២ សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ ២ មិនទាន់ឈានដល់ការចាក់អាំងស៊ុយលីន ដោយគ្រាន់តែហាត់ប្រាណ និង គ្រប់គ្រងរបបអាហារជាប្រចាំ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ធ្វើបែបណាទើបអាចដឹងច្បាស់ថា ខ្លួនពិតជាមានជំងឺទឹកនោមផ្អែមមែន?

ការបង្ហាញរោគសញ្ញាមួយចំនួនដូចជា ការស្រេកទឹកខ្លាំង អស់កម្លាំង នោមញឹក ស្រកគីឡូ ឃ្លានអាហារខុសពីធម្មតា នោះគ្រាន់តែស្ថិតក្នុងការសង្ស័យកើតជំងឺទឹកនោមផ្អែម ឬ បម្រុងនឹងកើតជំងឺទឹកនោមផ្អែមតែប៉ុណ្ណោះ។ យើង​អាចជួសមើលបរិមាណ នៃកម្រិតជាតិស្ករក្នុងឈាម ឬដើម្បីកាន់តែច្បាស់ទៀតនោះ គ្រូពេទ្យនឹងធ្វើតេស្ដ HbA1c ដើម្បីវិនិច្ឆ័យរោគសញ្ញាទាំងនោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ! អ្វីទៅជាការធ្វើតេស្ដ HbA1c ហើយសំខាន់កម្រិតណា? HbA1c គឺជាតេស្ដអេម៉ូក្លូប៊ីនដើម្បីតាមដានកម្រិតជាតិស្ករក្នុងឈាម រយៈពេល៣ខែចុងក្រោយ ដើម្បីដឹងច្បាស់ថា មនុស្សម្នាក់ពិតជាកើតជំងឺទឹកនោមផ្អែមប្រាកដមែន។ តេស្តនេះពិតជាមានសារៈខាន់ព្រោះអាចឲ្យយើង​រកឃើញទាំងជំងឺទឹកនោមផ្អែមប្រភេទ១ និង ប្រភេទ២ ហើយអាចអនុវត្ដបានទាំងមនុស្សចាស់ និង ពេញវ័យ លើសពីនេះទៅទៀត វាក៏អាចបញ្ជាក់ច្បាស់លាស់ពីកម្រិតជាតិស្ករ និង ការវិវត្ដរបស់អ្នកជំងឺផងដែរ។ ជាលទ្ធផលប្រសិនបើរយៈពេល៣ខែ នៃការធ្វើតេស្ដលទ្ធផលបង្ហាញថា HbA1c ក្រោម ៥,៧% នោះកម្រិតជាតិស្ករ​គឺធម្មតាមិនមានជំងឺទឹកនោមផ្អែម ប្រសិនបើនៅចន្លោះពី ៥,៧% ទៅ ៦,៤% បង្ហាញថាត្រៀមកើតជំងឺទឹក​នោមផ្អែម ប៉ុន្ដែបើ HbA1c ឡើងខ្ពស់ជាង ៦,៥% មានន័យថា បានកើតជំងឺទឹកនោមផ្អែមហើយ។ ប៉ុន្ដែយ៉ាង​ណាក៏​ដោយ​ លទ្ធផលរបស់យើងម្នាក់ៗអាចមានន័យខុសគ្នាផងដែរ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

រោគសញ្ញាសំខាន់ៗនៃជំងឺទឹកនោមផ្អែម គួរស្វែងយល់

ជាទូទៅអ្នកកើតជំងឺទឹកផ្អែម​អាច​លេច​ចេញ​រោគសញ្ញារយៈពេលវែង ឬខ្លី តាមប្រភេទជំងឺនីមួយៗ។ តួយ៉ាងអ្នកកើតជំងឹទឹកនោមផ្អែមប្រភេទទី​១ ដែលភាគច្រើនកើតលើយុវវ័យ កុមារ ឬទារកចាប់ពី ៦ខែឡើងទៅ​នោះ អាចបង្ហាញរោគសញ្ញាមុន យ៉ាងហោច ចន្លោះពី ៣សប្ដាហ៍ ទៅ១ខែ មុន​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ​ដឹង​ថាមាន​ជំងឺ នេះ។ ចំណែកទឹកនោមផ្អែមប្រភេទទី២ សម្បូរកើត​មានចាប់ពីវ័យកណ្ដាល ៣៥ឆ្នាំឡើងអាចអូសបន្លាយពេលវេលាចន្លោះពី២ ទៅ ៣ឆ្នាំ មុន​នឹង​​​អ្នក​ជំងឺ​ដឹង​ថា​ខ្លួន​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ដូច្នេះតើអ្វីដែលគួរ​កត់​សម្គាល់​នៃរោគសញ្ញាជំងឺទាំងពីរនេះ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញាជំងឺ​ទឹកនោមផ្អែមប្រភេទទី១ អ្នកកើតជំងឹទឹកនោមផ្អែមប្រភេទ១ មុនបង្ហាញរោគសញ្ញាជាក់ស្ដែងណាស់ថា កោសិកាបេតាក្នុងលំពែង ត្រូវបានបំផ្លាញដោយ ប្រព័ន្ធភាពស៊ាំ គ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងដំណើរការផលិតអាំងស៊ុយលីន​គ្រប់គ្រងជាតិស្ករបាន ដូច្នេះទើបកើតជំងឺទឹកនោមផ្អែមប្រភេទទី​១។ អ្នក​ជំងឺ​អាច​ចេញ​​រោគសញ្ញាដូចជា៖  អស់កម្លាំង ខ្សោយ ឆាប់ហត់ ស្រេកទឹកច្រើន នោមញឺក ឆាប់ខឹង ស្រវាំងភ្នែក ងាយឆ្លងជំងឺ របួសមិនងាយសះស្បើយ ស្រកទម្ងន់គ្មានមូលហេតុ ស្ពឹកចុងដៃ ចុងជើង និងមានអារម្មណ៍ដូចម្ជុលចាក់។ កត្តាប្រឈមមានអ្វីខ្លះ? កត្តាហ្សែន៖ ហ្សែនមួយចំនួនក៏អាចបង្កឲ្យមានជំងឺនេះដែរ។ ប្រវត្តិគ្រួសារ៖ សមាជិកគ្រួសារ ប៉ាម៉ាក់ ឬបងប្អូន មានកើតទឹកនោមផ្អែមប្រភេទទី ១។ កត្តាអាយុ៖ អាចកើតមាននៅលើទារកចាប់ពី […]


ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នក​ណាខ្លះងាយប្រឈមនឹង​ជំងឺ​ទឹកនោមផ្អែម? ព្យាបាលបែបណាល្អ?

ទឹកនោមផ្អែមគឺជាជំងឺរ៉ាំរៃមួយភេទ អាចកើត​មានលើគ្នាយើងដោយមិនដឹងខ្លួនប្រសិនជាមិនបានចាប់អារម្មណ៍នឹងរោគសញ្ញាដំបូងៗរបស់ វា។ ជាទូទៅជំងឺទឹកនោមផ្អែមមាន​ប្រភេទ ទឹកនោមផ្អែមប្រភេទ១ ទឹកនោមផ្អែមប្រភេទ២ និង ទឹកនោមផ្អែមក្នុងកំលុងមានផ្ទៃពោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ជំងឺទឹកនោមផ្អែមកើតឡើងដោយ ការកើនឡើងកម្រិតជាតិស្ករក្នុងឈាមរ៉ាំរៃខ្ពស់ចាប់ពី១៣០មីល្លីក្រាមក្នុងមួយដេស៊ីលីតឈាម។ មូលហេតុគឺបណ្ដាលមកពីអ័រម៉ូនអាំងស៊ុយលីនមិនអាចធ្វើការបានល្អ ឬក៏បណ្ដាលមកពី សរីរាង្គលំពែងមិនអាចផលិតអ័រម៉ូននេះគ្រប់គ្រាន់ដើម្បីគ្រប់គ្រងជាតិស្ករនោះបាន។ ជំងឺទឹកនោមផ្អែមគ្រប់ប្រភេទអាចបង្កគ្រោះថ្នាក់ដល់ជីវិត និងបង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃ ប្រសិនជាមិនបានព្យាបាលឲ្យបានត្រឹមត្រូវ និងដល់គោលដៅ។ តើមនុស្សប្រភេទណាដែលប្រឈមនឹងកើតជំងឺនេះ? ១.ទឹកនោមផ្អែមប្រភេទ១ ទឹកនោមផ្អែមប្រភេទ១ ជាទូទៅកើតឡើងចំពោះទារក និងកុមារ។ ជំងឺនេះបង្កឡើងដោយ ប្រព័ន្ធភាពស៊ាំក្នុងរាងកាយប្រឆាំង​នឹងកោសិកាបេតារបស់លំពែងដែលមានតួនាទីផលិតអាំងស៊ុយលីន។ អ័រម៉ូនអាំងស៊ុយលីនត្រូវ​ថយ​ចុះ ក្រោយពេលកោសិកាបេតាត្រូវបំផ្លាញ ហើយក៏មិនអាចគ្រប់គ្រងជាតិស្ករគ្លុយកូសក្នុងឈាមបានទើបបណ្ដាល​ឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ១។ អ្នកប្រឈមនឹងកើតជំងឺទឹកនោមផ្អែមប្រភេទ១ មានកត្ដា២គឺ កត្ដាហ្ស៊ែន និង​បរិយាកាសខាងក្រៅដោយមាន​មេរោគផ្សេងៗ ទើបអាចបង្កឲ្យកើតជំងឺនេះបាន។ ជំងឺទឹកនោមផ្អែមប្រភេទ១ នៅមិនទាន់មានវិធីសាស្ដ្រព្យាបាលជាសះស្បើយនៅឡើយទេ ប៉ុន្ដែគេអាចព្យាលអ្នកជំងឺឲ្យមានសុខភាពល្អប្រសើរបានរស់នៅធម្មតា ដោយការចាក់បញ្ចូលអាំងស៊ុយលីនជាប្រចាំ បូករួមការផ្លាស់ប្ដូរទម្លាប់រស់នៅមួយចំនួន។ [embed-health-tool-heart-rate] ២.ទឹកនោមផ្អែមប្រភេទ២ ទឹកនោមផ្អែមប្រភេទ២ ភាគច្រើន កើតលើមនុស្សវ័យចំណាស់ រាប់ចាប់ពីវ័យ ៣៥ឆ្នាំឡើងទៅ។ ជំងឺនេះបង្កឡើងដោយ អាំងស៊ុយលីនមិនអាចបំពេញមុខងារបានល្អ ឬកម្រិតបរិមាណអាំងស៊ុយលីនថយចុះ មិនអាចគ្រប់គ្រងលើជាតិស្ករបាន។ អ្នកប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ មានដូចជា មនុស្សចាស់ អ្នកធាត់លើសទម្ងន់ អ្នកមានខ្លាញ់ក្បាលពោះច្រើន អ្នកជក់បារី ផឹកស្រា កើតស្ដ្រេសច្រើន គេងមិនលក់ មិនគ្រប់គ្រាន់ រាងកាយមិនសូវមានសកម្មភាពប្រើប្រាស់ថាមពល អ្នកមានប្រវត្ដិសមាជិកគ្រួសារកើតជំងឺទឹកនោមផ្អែមប្រភេទ២ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

អនុវត្ដតាម៦ចំណុចនេះ អាចការពារជំងឺទឹកនោមផ្អែមប្រភេទ២

បច្ចុប្បន្នគេមើលឃើញថា ជំងឺទឹកនោមផ្អែមប្រភេទ២ ក៏អាចកើតមានលើមនុស្សវ័យកណ្ដាល រាប់ចាប់ពីវ័យខ្ទង់​៣០​ឆ្នាំឡើងទៅផង​ដែរ​។ មូលហេតុ គឺដោយសារតែការផ្លាស់ប្ដូរ​បរិបថរស់នៅ​ទៅ​ស្រួលពេកមិន​សូវ​បញ្ចេញ​សកម្មភាព​រាង​កាយ​ ការហូបចុកក៏​ជាអាហារ​សម្បូរកាឡូរីខ្ពស់ ដែលកត្ដាទាំងនេះអាចរុញច្រានជីវិតឲ្យធ្លាក់ក្នុងជំងឺទឹកនោមផ្អែមប្រភេទ២បាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ តើអ្វីទៅជាជំងឺទឹកនោមផ្អែមប្រភេទ២? ជំងឺទឹកនោមផ្អែមប្រភេទ២ គឹជាជំងឺមួយប្រភេទដែល បង្កឡើងដោយការកើនឡើងកម្រិតជាតិស្ករគ្លុយកូសក្នុង​ឈាម​រ៉ាំរៃលើសពី ១២៥ មីល្លីក្រាមក្នុងមួយដេស៊ីលីតឈាម។ កត្ដានេះគឺបណ្ដាលមកពីសរីរាង្គលំពែង មិនអាចផលិត​អ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ មិនអាចដឺកនាំជាតិស្ករទាំងនោះទៅបំពេញតម្រូវការរាងកាយបាន។ ដូច្នេះហើយទើប បណ្ដាលឲ្យកម្រិត​ជាតិស្ករក្នុងឈាមកើនឡើងជាប្រចាំឈានដល់ជំងឺទឹកនោមផ្អែមប្រភេទ២។ ជំងឺទឹកនោមផ្អែមបង្កផលប៉ះពាល់ដល់​ជីវិតរស់នៅប្រចាំថ្ងៃដូចជា ការប្រឈមជំងឹលើសសម្ពាធឈាម ជំងឺគាំងបេះ​ដូង ​គ្រោះថ្នាក់សរសៃឈាមខួរក្បាល និង សុខភាពផងដែរ។ មកទល់ពេលនេះជំងឺទឹកនោមផ្អែមអាចព្យាបាលដោយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នង​ឈាម​ឲ្យ​ត្រូវ​តាម​គោល​ដៅ ប៉ុន្ដែមិនមែន​ជា​ការ​ព្យាបាល​ឲ្យ​ជាសះស្បើយទាំងស្រុងនោះទេ។ តើយើងអាចបង្ការខ្លួនពីជំងឺទឹកនោមផ្អែមប្រភេទ២នេះបានទេ? ជាក់ស្ដែងណាស់ ដោយសារតែជំងឺទឹកនោមផ្អែមប្រភេទ២ គ្មានវាក់សាំងការពារ ដូច្នេះហើយក៏ជារឿងពិបាកបញ្ជៀស​ខ្លួនពីជំងឺមួយនេះ ប៉ុន្ដែយើងក៏នៅមានសង្ឃឹមដោយអនុវត្ដវីធីទាំង៦នេះ ក៏អាចការពារខ្លួនយើងបានដែរ៖ ១.រក្សាតុល្យភាពទម្ងន់ ការឡើងទម្ងន់ក៏ជាបញ្ហាចោទឡើងបណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២បានដែរ។ ការកើនឡើងជាតិខ្លាញ់ ជាតិស្ករក្នុងឈាមដែលជាមូលហេតុចម្បង​ធ្វើឲ្យរាងកាយងាយឡើងគីឡូ។ ក្នុងចំណុចនេះយើងអាចតាមដាន​ទម្ងន់របស់យើងតាមរយៈ កម្ពស់ វ័យ និងភេទ កំណត់តាមរង្វាស់ស្ដង់ដារ សន្ទស្សន៍ម៉ាសរាងកាយ (BMI)។ ការគ្រប់គ្រង​ទម្ងន់បានល្អ ជួយកាត់បន្ថយ​ហានិភ័យជំងឺទឹកនោមផ្អែមបាន។ ២.គ្រប់គ្រងរបបអាហារ គ្រប់គ្រងរបបអាហារ បានត្រឹមត្រូវល្អសម្រាប់សុខភាព ព្រោះរបបអាហារគឺជាចំណែកមួយនៃរាងកាយរបស់យើង។ គួរចាប់ផ្ដើមទទួលទានអាហារសុខភាព បន្លែ ត្រី សាច់(បរិមាណតិច) ស៊ុត ទឹកដោះគោស្រស់គ្មានជាតិខ្លាញ់ ផ្លែឈើ គ្រាប់ធញ្ញជាតិ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស