មនុស្សពេញវ័យម្នាក់ក្នុងចំណោម២នាក់ទូទាំងពិភពលោក កំពុងតែរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែម។ នេះបើយោងទៅតាមរបាយការណ៍របស់គេហទំព័រ diabetesatlas.org ដែលបានចេញផ្សាយកាលពីឆ្នាំ២០២១។ ប៉ុន្តែ ទោះបីជាយ៉ាងណា គេនៅតែអាចបង្ការជំងឺនេះ តាមរយៈការអនុវត្តន៍វិធីមួយចំនួន ក្នុងនោះរាប់បញ្ចូលទាំងការស្វែងយល់ពីកត្តាហានិភ័យ ការកត់សម្គាល់ពីរោគសញ្ញា ការផ្លាស់ប្តូររបបអាហារ ការសម្រកទម្ងន់ដែលផ្តល់សុខភាព និងការធ្វើលំហាត់ប្រាណជាប្រចាំ ជាដើម។























