តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រោគសញ្ញាសំខាន់ៗនៃជំងឺទឹកនោមផ្អែម គួរស្វែងយល់

    រោគសញ្ញាសំខាន់ៗនៃជំងឺទឹកនោមផ្អែម គួរស្វែងយល់

    ជាទូទៅអ្នកកើតជំងឺទឹកផ្អែម​អាច​លេច​ចេញ​រោគសញ្ញារយៈពេលវែង ឬខ្លី តាមប្រភេទជំងឺនីមួយៗ។ តួយ៉ាងអ្នកកើតជំងឹទឹកនោមផ្អែមប្រភេទទី​១ ដែលភាគច្រើនកើតលើយុវវ័យ កុមារ ឬទារកចាប់ពី ៦ខែឡើងទៅ​នោះ អាចបង្ហាញរោគសញ្ញាមុន យ៉ាងហោច ចន្លោះពី ៣សប្ដាហ៍ ទៅ១ខែ មុន​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ​ដឹង​ថាមាន​ជំងឺ នេះ។ ចំណែកទឹកនោមផ្អែមប្រភេទទី២ សម្បូរកើត​មានចាប់ពីវ័យកណ្ដាល ៣៥ឆ្នាំឡើងអាចអូសបន្លាយពេលវេលាចន្លោះពី២ ទៅ ៣ឆ្នាំ មុន​នឹង​​​អ្នក​ជំងឺ​ដឹង​ថា​ខ្លួន​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ដូច្នេះតើអ្វីដែលគួរ​កត់​សម្គាល់​នៃរោគសញ្ញាជំងឺទាំងពីរនេះ?

    ចង់គណនា BMR ចុចទីនេះ!
    ចង់គណនា BMI ចុចទីនេះ!
    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    រោគសញ្ញាជំងឺ​ទឹកនោមផ្អែមប្រភេទទី១

    អ្នកកើតជំងឹទឹកនោមផ្អែមប្រភេទ១ មុនបង្ហាញរោគសញ្ញាជាក់ស្ដែងណាស់ថា កោសិកាបេតាក្នុងលំពែង ត្រូវបានបំផ្លាញដោយ ប្រព័ន្ធភាពស៊ាំ គ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងដំណើរការផលិតអាំងស៊ុយលីន​គ្រប់គ្រងជាតិស្ករបាន ដូច្នេះទើបកើតជំងឺទឹកនោមផ្អែមប្រភេទទី​១។ អ្នក​ជំងឺ​អាច​ចេញ​​រោគសញ្ញាដូចជា៖

    • អស់កម្លាំង ខ្សោយ ឆាប់ហត់
    • ស្រេកទឹកច្រើន
    • នោមញឺក
    • ឆាប់ខឹង
    • ស្រវាំងភ្នែក
    • ងាយឆ្លងជំងឺ
    • របួសមិនងាយសះស្បើយ
    • ស្រកទម្ងន់គ្មានមូលហេតុ
    • ស្ពឹកចុងដៃ ចុងជើង និងមានអារម្មណ៍ដូចម្ជុលចាក់។

    កត្តាប្រឈមមានអ្វីខ្លះ?

    កត្តាហ្សែន៖ ហ្សែនមួយចំនួនក៏អាចបង្កឲ្យមានជំងឺនេះដែរ។
    ប្រវត្តិគ្រួសារ៖ សមាជិកគ្រួសារ ប៉ាម៉ាក់ ឬបងប្អូន មានកើតទឹកនោមផ្អែមប្រភេទទី ១។
    កត្តាអាយុ៖ អាចកើតមាននៅលើទារកចាប់ពី ៦ខែ ដល់ក្មេងអាយុ១៤ ឆ្នាំ។

    កត្ដាប្រឈមបន្ទាប់បន្សំ

    • កង្វះវីតាមីន D
    • កូនកើតមកមានជំងឺ
    • ញ៉ាំទឹកមានជាតិនីត្រាត
    • ក្មេងឆាប់បៅទឹកដោះគោ
    • ម្តាយមានជំងឺក្រឡាភ្លើង
    • ឆាប់ឲ្យគ្រាប់ធញ្ញជាតិ និងអាហារពពួកស្រូវសាលីទៅកូនពេក (មុន ៤ ខែ) ឬយូរពេក (ក្រោយ ៧ ខែ)។
    • ប៉ះពាល់មេរោគមួយចំនួន ដូចជា Epstein-Barr Virus, Coxsackie Virus, Mumps Virus និង Cytomegalovirus ។

    វិធីព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី១

    អាំងស៊ុយលីន៖ ដោយសារបច្ចុប្បន្នពុំទាន់មានការព្យាបាលជំងឹទឹកនោមផ្អែមឲ្យជាសះស្បើយនៅឡើយ ហេតុនេះដើម្បីគ្រប់គ្រងជាតិស្ករបានល្អ ត្រូវតែចាក់ អាំងស៊ុយលីនជាប្រចាំ។ យើងអាចចាក់ឲ្យកូននៅផ្ទះដោយខ្លួនឯងតាម​ចំនួន​ដង​ ​និង​បរិមាណ​ដែល​គ្រូពេទ្យ​បាន​ណែនាំ​។ នៅពេល​មាន​ចម្ងល់​ណាមួយ​ទាក់​ទង​នឹង​អាំងស៊ុយលីន គប្បីសុំយោបល់ពីគ្រូ​ពេទ្យ ព្រោះថា​ការ​ប្រើប្រាស់លើសកម្រិតអាចធ្វើឲ្យជាតិស្ករចុះទាប បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត។

    របបអាហារមានជីវជាតិ៖ អាហារល្អសម្រាប់សុខភាពជួយឲ្យកម្រិតជាតិស្ករ ស្ថិតក្នុងស្ថានភាពប្រសើរមួយ ព្រោះជារឿងចាំបាច់បំផុត គឺរក្សាកម្រិតជាតិស្ករឲ្យនៅថេរ។

    ហាត់ប្រាណ៖ គួរជំរុញកូនហាត់ប្រាណឲ្យបានទៀងទាត់។ ម្យ៉ាងវិញទៀត ឲ្យកូន​ចេះថែទាំ និងពិនិត្យជើង ភ្នែក ឲ្យបានញឹកញាប់ ដើម្បីការពារកុំឲ្យមានស្ថានភាពធ្ងន់ធ្ងរណាមួយកើតឡើង។

    រោគសញ្ញាជំងឺទឹកនោមផ្អែមប្រភេទទី២

    ជំងឺទឹកនោមផ្អែមប្រភេទទី២កើតឡើងភាគច្រើនលើមនុស្សចាស់រាប់ចាប់ពីវ័យ៣៥ឆ្នាំឡើង​ នោះបណ្ដាលមកពីកោសិកាលំពែងមិនអាចផលិតអាំងស៊ុយលីនគ្រប់ដើម្បីគ្រប់គ្រងជាតិស្ករ ឬការផលិតគ្រប់គ្រាន់តែមិនអាចប្រើប្រាស់បាន(ស៊ាំនឹងអាំងស៊ុយលីន)។ អ្នកជំងឺបង្ហាញរោគសញ្ញាដូចជា៖

    • ស្រេកទឹក
    • ឃ្លានជាងមុន
    • ស្រកគីឡូ
    • អស់កម្លាំង
    • ស្រវាំងភ្នែក
    • ងាយបង្ករោគ
    • របួសមិនងាយជាសះស្បើយ
    • ស្បែកខ្មៅតាមតំបន់

    កត្តាប្រឈមកើតជំងឺទឹកនោមផ្អែម

    មានកត្ដាប្រឈមមួយចំនួនដែលបណ្ដាលឲ្យកើតជំងឹទឹកនោមផ្អែមប្រភេទទី​២បាន ដូចជា៖

    ទម្ងន់៖ ឡើងទម្ងន់ខ្លាំង ជាកត្តាប្រឈមខ្ពស់បំផុតបង្កឲ្យមានជំងឺទឹកនោមផ្អែម ព្រោះពេលណាកោសិកាខ្លាញ់កាន់តែច្រើន កោសិការាងកាយស៊ាំ មិនចាប់អាំងស៊ុយលីន​តទៅទៀត។ យ៉ាងណា មិនមានន័យថាអ្នក​ស្គម​មិនកើតទឹកនោមផ្អែមនោះដែរ។

    មិនសូវមានសកម្មភាពរាងកាយ​៖ ពេលរាងកាយមិនសូវធ្វើសកម្មភាព ឬមិនហាត់ប្រាណ កាន់តែប្រឈមនឹងជំងឺទឹក​នោម​ផ្អែមប្រភេទទី២។ បញ្ចេញសកម្មភាពច្រើន អាចជួយរក្សាទម្ងន់ឲ្យថេរ តាមរយៈប្រើប្រាស់ជាតិស្ករក្នុងខ្លួនទៅជាថាមពល ជួយធ្វើឲ្យកោសិកាងាយមានប្រតិកម្មជាមួយ អាំងស៊ុយលីន។

    ប្រវត្តិគ្រួសារ៖ យើងងាយកើតជំងឺនេះ បើសិនសមាជិកក្រុមគ្រួសារណាម្នាក់កើតជំងឺទឹកនោមផ្អែមប្រភេទទី២។

    កត្តាអាយុ៖ វ័យកាន់តែចាស់ កាន់តែងាយកើតជំងឺទឹកនោម​ផ្អែម​ ព្រោះអំឡុងពេលរាងកាយមិនសូវបញ្ចេញសកម្មភាព ឬហាត់ប្រាណ ធ្វើឲ្យសាច់ដុំថយចុះ និងឡើងគីឡូ។

    កត្ដារបបអាហារ៖ កត្ដារបបអាហារប្រចាំថ្ងៃជាកត្ដាបន្ទាប់បន្សំដែលជាចំណែកមួយ ជួយជំរុញឲ្យកើត ជំងឺទឹកនោមផ្អែប្រភេទទី​២បាន ដូចជា អ្នកដែលចូលចិត្ដញ៉ាំ​អាហារ​ខ្លាញ់ដែលបង្កឲ្យងាយឡើងទម្ងន់ ការផឹកគ្រឿងស្រវឹងច្រើន និងជក់បារី ជាដើម។

    របបអាហារ

    អត្ថបទគួរអាន៖

    តើអាចព្យាបាលបានដែរទេ?

    មកទល់ពេលនេះជំងឺទឺកនោមផ្អែមប្រភេទទី​២ នៅមិនទាន់មានការព្យាបាលជាសះស្បើយនៅឡើយទេ ប៉ុន្ដែគេអាចគ្រប់គ្រងជំងឺ​នេះបាន ដោយការកម្រិតជាតិស្ករក្នុងឲ្យស្របទៅតាមគោលដៅ និងតាមដានជាប្រចាំ។ ការគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យបានល្អ គេអាចអនុវត្ដតាមការណែនាំរបស់គ្រូពេទ្យ ដូចជា ការហាត់ប្រាណឲ្យបានប្រចាំ ការគ្រប់គ្រងរបបអាហារឲ្យត្រឹមត្រូវ គេងឲ្យបានគ្រប់គ្រាន និងការប្រើប្រាស់ថ្នាំ។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ អឿ អ៊ុយ កែសម្រួល​ចុងក្រោយ 3 សប្ដាហ៍​កន្លងទៅ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: