brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ប្រយ័ត្នផង! ទាំងនេះជាអាហារដែលយើងគិតថាធម្មតា តែធ្វើឱ្យជាតិស្ករឡើងខ្ពស់ភ្លាមៗ!

មានធ្លាប់ឆ្ងល់អត់? ទោះយើងខំគេចពីពពួកបង្អែម គ្រឿងកំប៉ុង ហើយញ៉ាំតែអាហារសាមញ្ញប្រចាំថ្ងៃក៏ដោយ តែជាតិស្ករក្នុងឈាមនៅតែកើនឡើងដដែលអ៊ីចឹង? នេះក៏ព្រោះតែអាហារមួយចំនួន ដែលជម្រុញជាតិស្ករក្នុងឈាម អាចមិនមានរសជាតិផ្អែមឡើយ។

ប្រយ័ត្នផង! ទាំងនេះជាអាហារដែលយើងគិតថាធម្មតា តែធ្វើឱ្យជាតិស្ករឡើងខ្ពស់ភ្លាមៗ!

ជាក់ស្តែង ម្ហូបអាហារប្រចាំថ្ងៃរបស់ខ្មែរយើងភាគច្រើន ព្រមទាំងទម្លាប់នៃការចម្អិនអាហារ ក៏ដូចជាជម្រើសដែលយើងគិតថា ល្អសម្រាប់សុខភាព អាចនឹងបំប្លែងទៅជាជាតិស្ករសុទ្ធភ្លាមៗនៅពេលចូលដល់ក្នុងក្រពះពោះវៀន។

ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ខាងក្រោមនេះ គឺជាអាហារបង្កប់ជាតិស្ករ ដែលយើងគួរបញ្ឈប់ ឬកាត់បន្ថយ៖

▪ ទឹកត្រីផ្អែម ប្រេងខ្យង គុយទាវ ខ សុទ្ធតែផ្ទុកនូវបរិមាណស្ករស ឬស្ករត្នោតក្នុងកម្រិតគ្រោះថ្នាក់

▪ នំប៉័ង ដែលអាចបំប្លែងទៅជាគ្លុយកូសក្នុងឈាមភ្លាមៗ

▪ បាយដំណើប និងបបរ

▪ ភេសជ្ជៈផ្អែមៗនៅពេលព្រឹក ដូចជាកាហ្វេទឹកដោះគោទឹកកក គ្រឿងកំប៉ុង ឬតែបៃតងទឹកដោះគោ

▪ ទឹកផ្លែឈើស្រស់ក្រឡុក ឬកៀប និងទឹកអំពៅ (តែគួរញ៉ាំផ្លែឈើស្រស់ជំនួសវិញ ដូចជាផ្លែត្របែក ស្រកានាគ ឬផ្លែស្វាយខ្ចី)។

ទម្លាប់ទាំង ៣ យ៉ាង ដែលអាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង

  • ចូលចិត្តញ៉ាំបាយក្តៅ៖ បាយក្តៅអាចបំប្លែងទៅជាស្ករយ៉ាងឆាប់រហ័សនៅក្នុងក្រពះពោះវៀនយើង។ យកល្អ គ្នាយើងគួរទុកបាយឱ្យត្រជាក់បន្តិចសិន សឹមញ៉ាំ។
  •  ជឿលើស្លាកសញ្ញាថា “គ្មានជាតិស្ករ”៖ ត្បិតថានំ ឬអាហារសម្រន់ខ្លះ មានដាក់ស្លាកសញ្ញាថា គ្មានជាតិស្ករពិតមែន ប៉ុន្តែវានៅតែធ្វើឡើងពីម្សៅស (White Flour) និងជាតិម្សៅ (Starch) ដែលអាចបំប្លែងទៅជាជាតិស្ករក្នុងឈាម ក្រោយពេលញ៉ាំរួច។
  • ផឹកកាហ្វេ មុនពេលញ៉ាំអាហារពេលព្រឹក៖ សូម្បីតែកាហ្វេខ្មៅដែលគ្មានជាតិស្ករ ក៏អាចធ្វើឱ្យជាតិស្ករក្នុងឈាមយើងកើនឡើងបានដែរ ប្រសិនបើយើងញ៉ាំនៅពេលពោះទទេរ។ ហេតុនេះហើយ យើងគួរញ៉ាំអាហារពេលព្រឹកតិចតួចជាមុនសិន មុននឹងញ៉ាំកាហ្វេ ឬភេសជ្ជៈផ្សេងទៀត។

ទឹកនោមផ្អែម

ចំណុចសំខាន់

fact-check
Editor HK
ត្រួតពិនិត្យដោយ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 20 ម៉ោងកន្លងទៅ