កើតទឹកនោមផ្អែម មិនមែនមានន័យថាត្រូវតមអាហាររហូតឃ្លាននោះឡើយ!!
ក្រោយកើតជំងឺទឹកនោមផ្អែម ត្រូវតែញ៉ាំអាហារបែបសាបៗ និងត្រូវតែតមគ្រប់មុខម្ហូបរហូតចឹងមែន? តាមពិតមិនដូច្នោះទេ! ការគ្រប់គ្រងជំងឺទឹកនោមផ្អែម មិនមែនទាល់តែយើងត្រូវបង្អត់អាហារខ្លួនឯងឡើយ តែជាការញ៉ាំអាហារប្រកបដោយភាពវ័យឆ្លាត ដើម្បីជួយឱ្យរាងកាយយើងឆ្អែតបានយូរ ហើយកម្រិតជាតិស្ករក្នុងឈាមនៅថេរ។


ក្រៅពីកំណត់របបអាហារត្រឹមត្រូវ អ្នកជំងឺទឹកនោមផ្អែម ក៏មិនគួររំលងវិធានសំខាន់ៗទាំង ៥ នេះ ដើម្បីជួយឱ្យយើងមានអារម្មណ៍ឆ្អែតស្កប់ស្កល់ពេញមួយថ្ងៃ។
- ផ្លាស់ប្តូរលំដាប់នៃការញ៉ាំអាហារ៖ ចាប់ផ្តើមពីការញ៉ាំបន្លែ ជាមួយនឹងប្រូតេអ៊ីន មុនពេលញ៉ាំបាយ ឬកាបូអ៊ីដ្រាត។ ជាមួយគ្នានេះដែរ គួរញ៉ាំអាហារសរសៃ និងប្រូតេអ៊ីនមុនគេ ដើម្បីបង្កើតជារនាំងធម្មជាតិនៅក្នុងក្រពះពោះវៀន ដែលអាចជួយឱ្យការបឺតស្រូបជាតិស្ករមានភាពយឺតយ៉ាវរហូតដល់ ៤០%។
- កុំញ៉ាំកាបូអ៊ីដ្រាតតែ១មុខ៖ គួរញ៉ាំជាមួយនឹងប្រូតេអ៊ីន ឬខ្លាញ់ល្អ ដើម្បីពន្យឺតការរំលាយអាហារ (ឧ. ញ៉ាំផ្លែប៉ោម១ផ្លែ ជាមួយនឹងគ្រាប់ធញ្ញជាតិមួយក្តាប់ដៃ)។
- អាហារសរសៃជាជម្រើសទី១៖ អាហារសរសៃអាចជួយឱ្យយើងមានអារម្មណ៍ថាឆ្អែត ដោយមិនធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង។
- ជៀសវាងភេសជ្ជៈមានជាតិស្ករបន្ថែម៖ ញ៉ាំទឹក ឬទឹកតែជំនួសឱ្យគ្រឿងកំប៉ុង ឬទឹកក្រូច ឬទឹកផ្លែឈើស្រស់។
- កុំរំលងអាហារ៖ ញ៉ាំរៀងរាល់ ៤ ទៅ ៦ ម៉ោងម្តង! ការរំលងអាហារអាចធ្វើឱ្យយើងកាន់តែឃ្លានខ្លាំង ហើយញ៉ាំកាន់តែច្រើនជាងមុននៅពេលញ៉ាំអាហារបន្ទាប់ ដែលកត្តានេះ បង្កឱ្យមានការកើនឡើងជាតិស្ករក្នុងឈាមដ៏គ្រោះថ្នាក់។
ចំណុចសំខាន់
ក្រៅពីកំណត់របបអាហារត្រឹមត្រូវ អ្នកជំងឺទឹកនោមផ្អែម ក៏មិនគួររំលងវិធានសំខាន់ៗទាំង ៥ នេះ ដើម្បីជួយឱ្យយើងមានអារម្មណ៍ឆ្អែតស្កប់ស្កល់ពេញមួយថ្ងៃ។
- ផ្លាស់ប្តូរលំដាប់នៃការញ៉ាំអាហារ៖ ចាប់ផ្តើមពីការញ៉ាំបន្លែ ជាមួយនឹងប្រូតេអ៊ីន មុនពេលញ៉ាំបាយ ឬកាបូអ៊ីដ្រាត។ ជាមួយគ្នានេះដែរ គួរញ៉ាំអាហារសរសៃ និងប្រូតេអ៊ីនមុនគេ ដើម្បីបង្កើតជារនាំងធម្មជាតិនៅក្នុងក្រពះពោះវៀន ដែលអាចជួយឱ្យការបឺតស្រូបជាតិស្ករមានភាពយឺតយ៉ាវរហូតដល់ ៤០%។
- កុំញ៉ាំកាបូអ៊ីដ្រាតតែ១មុខ៖ គួរញ៉ាំជាមួយនឹងប្រូតេអ៊ីន ឬខ្លាញ់ល្អ ដើម្បីពន្យឺតការរំលាយអាហារ (ឧ. ញ៉ាំផ្លែប៉ោម១ផ្លែ ជាមួយនឹងគ្រាប់ធញ្ញជាតិមួយក្តាប់ដៃ)។
- អាហារសរសៃជាជម្រើសទី១៖ អាហារសរសៃអាចជួយឱ្យយើងមានអារម្មណ៍ថាឆ្អែត ដោយមិនធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង។
- ជៀសវាងភេសជ្ជៈមានជាតិស្ករបន្ថែម៖ ញ៉ាំទឹក ឬទឹកតែជំនួសឱ្យគ្រឿងកំប៉ុង ឬទឹកក្រូច ឬទឹកផ្លែឈើស្រស់។
- កុំរំលងអាហារ៖ ញ៉ាំរៀងរាល់ ៤ ទៅ ៦ ម៉ោងម្តង! ការរំលងអាហារអាចធ្វើឱ្យយើងកាន់តែឃ្លានខ្លាំង ហើយញ៉ាំកាន់តែច្រើនជាងមុននៅពេលញ៉ាំអាហារបន្ទាប់ ដែលកត្តានេះបង្កឱ្យមានការកើនឡើងជាតិស្ករក្នុងឈាមដ៏គ្រោះថ្នាក់។