backup og meta

ចង់បានសក់មានសុខភាពល្អ កុំរំលងអាហារ ៥មុខ នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 05, 2020

    ចង់បានសក់មានសុខភាពល្អ កុំរំលងអាហារ ៥មុខ នេះ

    ជា​ទូ​ទៅ​​សក់​របស់​មនុស្ស​យើង​អាច​លូត​លាស់​បាន​ប្រវែង​ប្រហែល​១,២៥​សង់ទីម៉ែត្រ​ក្នុង​មួយ​ខែ ហើយ​ការ​លូតលាស់​លឿន ឬ​យឺត​កម្រិត​ណា​នោះ​គឺ​អាស្រ័យ​លើ​កត្តា​អាយុ សុខភាព ហ្សែន និង​របប​អាហារ​របស់​យើង។

    ទោះបីជា​យើង​មិន​អាច​កែ​ប្រែ​កត្តា​អាយុ និង​ហ្សែន បាន តែ​យើង​អាច​គ្រប់​គ្រង​របប​អាហារ​បាន ដើម្បី​ផ្ដល់​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ជួយ​ការពារ​បញ្ហា​សក់​ជ្រុះ​បាន។ ខាងក្រោម​នេះ​ជា​អាហារ​មួយ​ចំនួន​គ្នា​យើង​គួរ​ញ៉ាំ​ដើម្បី​សុខភាព​សក់​។

    . ស៊ុត

    ស៊ុត​ជា​ប្រ​ភព​ដ៏​សំខាន់​មួយ​នៃ​ប្រូតេអ៊ីន និង​Biotin ដែល​ជា​ធាតុ​សំខាន់​សម្រាប់​ជួយ​ទ្រទ្រង់​សុខ​ភាព​សក់ និង​ការ​លូត​លាស់។ បើ​យើង​ខ្វះ​សារធាតុ​ណា​មួយ​ក្នុង​ចំណោម​​ធាតុ​ទាំង​ពីរ​នេះ នឹង​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​ជ្រុះ​សក់​។

    សក់ពណ៌ប្រផេះ

    . ស្ពៃ​ពួយឡេង

    ស្ពៃ​ពួយ​ឡេង មាន​ផ្ទុក​ជាតិ​ដែក Folate វីតាមីន A និង​C ដែល​ជួយ​ដល់​ការ​លូត​លាស់​របស់​សក់។ បើ​សិន​ជា​យើង​ខ្វះ​សារ​ធាតុ​ទាំងនេះ អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​សក់​ជ្រុះ​បាន។

    . ដំឡូងជ្វា

    ដំឡូង​ជ្វា​សម្បូរ​ទៅ​ដោយ​វីតាមីន A ដែល​ជួយ​ដល់​ការ​ផលិត​សារ​ធាតុ​ម្យ៉ាង​ឈ្មោះ​ថា​Sebum ល្អ​សម្រាប់​ជួយ​ទ្រ​ទ្រង់​សុខភាព​សក់។ មួយ​វិញទៀត ដំឡូងជ្វា​ក៏​មាន​សារធាតុ​ជួយ​បង្កើន​ល្បឿន​នៃ​ការ​លូត​លាស់​សក់​ផង​ដែរ។

    . ផ្លែបឺរ

    ផ្លែ​បឺរ​សម្បូរ​ដោយ​វីតាមីន E ជា​សារធាតុ​ប្រ​ឆាំង​អុកស៊ីតកម្ម​ ជួយ​ជំរុញ​ដល់​ការ​លូត​លាស់​របស់​សក់។ ក្រៅ​ពី​នេះ ផ្លែ​បឺរ​ក៏​ជា​ប្រ​ភព​នៃ​​អាស៊ីដ​ខ្លាញ់​ល្អ ដែល​ទំនងជា​មាន​សារៈសំខាន់​សម្រាប់​​ថែរក្សា​សុខ​ភាព​សក់​ទៀត​ផង​។​

    . សាច់

    ដូច​គ្នា​យើង​ដឹង​ហើយ​ថា​សាច់​ជា​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​ស្ទើរ​តែ​គ្រប់​គ្នា​ទៅ​ហើយ និង​ថែម​ទាំង​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ទៀត​ផង​។ សាច់​ជា​ប្រភព​នៃ​ប្រូតេអ៊ីន ល្អ​សម្រាប់​សុខ​ភាព និង​ជួយ​ឲ្យ​សក់​មាន​សភាព​​រឹង​មាំ។ ជាពិសេស​​សាច់​ក្រហម​សម្បូរ​ដោយ​ជាតិ​ដែក ដែល​អាច​ជួយ​ដល់​ការ​លូត​លាស់​នៃ​សក់​។​

    ចំណុច​គួរ​ចងចាំ

    កង្វះ​សារធាតុ​ចិញ្ចឹម​ដូចជា​វីតាមីន A, B, C និង E ស័ង្កសី ដែក Biotin ប្រូតេអ៊ីន និង​អាស៊ីដ​ខ្លាញ់​ល្អៗ​មួយ​ចំនួន​ទៀត នឹង​ធ្វើ​ឲ្យ​សក់​យើង​លូត​លាស់​យឺត ឬ​អាច​ដល់​ជ្រុះ​សក់​ទៀត​ផង។

    ដូច​នេះ​ហើយ ការ​រៀប​ចំ​របប​អាហារ​បាន​ត្រឹម​ត្រូវ​ជួយ​ការ​ពារ​យើង​ពី​បញ្ហា​សក់​ជ្រុះ និង​ជំរុញ​ការ​លូត​លាស់​នៃ​សក់​ទៀត​ផង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម