ឱកាសនៃការកើតជំងឺទឹកនោមផ្អែម គឺអាស្រ័យទៅលើហ្សែន និងបែបបទរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញ ការផឹកគ្រឿងស្រវឹងជាប្រចាំ អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២។ ជាក់ស្តែង ជំងឺទឹកនោមផ្អែមប្រភេទ២ ជាបញ្ហាសុខភាពដែលអាចគ្រប់គ្រងបាន។ ប៉ុន្តែ ក្នុងករណីដែលយើងគ្រប់គ្រងមិនបានល្អ នោះនឹងអាចពាក់ព័ន្ធនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ រួមមានជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ងងឹតភ្នែក ជំងឺតម្រងនោម និងការខូចសរសៃប្រសាទ។
ចំណុចសំខាន់ៗបីយ៉ាង ដែលការផឹកគ្រឿងស្រវឹង អាចជាកត្តាបង្កឲ្យកើតជំងឺទឹកនោមផ្អែម៖
ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ!
រោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទ២
- អស់កម្លាំង
- ព្រឹលភ្នែក
- ស្រេកទឹកខុសពីធម្មតា
- នោមច្រើនជាងធម្មតា ជាពិសេសនៅពេលយប់
- រមាស់ប្រដាប់ភេទ
- របួសក្រជាសះស្បើយ។
ប៉ុន្តែក៏មានអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ជាច្រើននាក់ ពុំមានរោគសញ្ញាដែរ ដូច្នេះហើយ ការពិនិត្យសុខភាពជាមួយនឹងគ្រូពេទ្យជំនាញ គឺជាជម្រើសតែមួយគត់។