brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ញ៉ាំអាហារល្អសម្រាប់សុខភាពដែរ តែហេតុអ្វីជាតិស្ករនៅតែឡើង?

គ្នាយើងខ្លះ ខំព្យាយាមតមពពួកអាហារចៀន បំពង ហើយនិងគ្រឿងកំប៉ុង ក៏ដូចជាភេសជ្ជៈផ្អែមៗហើយ ប៉ុន្តែជាតិស្ករក្នុងឈាមនៅតែឡើងមិនឈប់! នេះមកពីមូលហេតុអ្វីទៅ?

ញ៉ាំអាហារល្អសម្រាប់សុខភាពដែរ តែហេតុអ្វីជាតិស្ករនៅតែឡើង?

ជួនកាល អាហារដែលមានសារធាតុចិញ្ចឹមល្អៗ និងអាហារដែលមិនធ្វើឱ្យឡើងជាតិស្ករក្នុងឈាម អាចមានភាពខុសគ្នា។ ខាងក្រោមនេះ ជាអាហារដែលមើលទៅល្អសម្រាប់សុខភាព ប៉ុន្តែអាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស៖

១. ស្ករធម្មជាតិ ដូចជាទឹកឃ្មុំ និងស្ករត្នោត

គ្នាយើងភាគច្រើន ចូលចិត្តញ៉ាំពពួកទឹកឃ្មុំ ស្ករត្នោត ឬស្ករដូង ជំនួសឱ្យស្ករស ដោយគិតថាស្ករទាំងនោះ មិនធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង។ តែផ្ទុយទៅវិញ ស្ករជំនួសទាំងនោះ ផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែ ដែលរាងកាយយើងអាចស្រូបយកយ៉ាងឆាប់រហ័សស្ទើរតែដូចស្ករស និងជាហេតុនាំឱ្យជាតិស្ករក្នុងឈាមកើនឡើងលឿនដូចគ្នា។

ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. បន្លែមានឫស និងគ្រាប់ធម្មជាតិ

ចំពោះអាហារមួយចំនួន ដូចជាដំឡូងជ្វា ពោត ល្ពៅ ត្រាវ និងស្រូវសាឡី Oats សុទ្ធតែសម្បូរទៅដោយវីតាមីន សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃ ហើយពួកវាក៏សម្បូរទៅដោយជាតិម្សៅ (Starch) ផងដែរ។ ដូច្នេះហើយ ទើបការញ៉ាំពោតស្ងោរ ឬដំឡូងជ្វា បន្ថែមពីលើអាហារប្រចាំថ្ងៃ អាចធ្វើឱ្យរាងកាយយើងទទួលបានជាតិកាបូអ៊ីដ្រាតក្នុងបរិមាណច្រើន ជាហេតុនាំឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង។

៣. ភេសជ្ជៈ Cereal ឆុងភ្លាមៗ និងទឹកដោះគោផ្សំពីស្រូវសាឡី Oat

ផលិតផលធញ្ញជាតិចម្រុះប្រភេទឆុងភ្លាមៗ ឬទឹកដោះគោផ្សំពីស្រូវសាឡី Oat ត្រូវបានផ្សាយថា ជាជម្រើសអាហារពេលព្រឹកដ៏ល្អសម្រាប់សុខភាពបេះដូង។ ប៉ុន្តែតាមពិតទៅ ការកែច្នៃស្រូវសាឡី Oat ឱ្យក្លាយទៅជាទឹកដោះគោ ឬម្សៅឆុងភ្លាមៗ ធ្វើឱ្យជាតិម្សៅ (Starches) នៅក្នុងនោះបំបែកទៅជាជាតិស្ករដែលរាងកាយយើងស្រូបយកយ៉ាងឆាប់រហ័ស ក៏ដូចជាធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងលឿនជាងការញ៉ាំទឹកដោះគោធម្មតា ឬទឹកដោះគោរសជាតិសណ្តែកសៀង ដែលមិនបន្ថែមជាតិស្ករ។

៤. ដំណាប់ផ្លែឈើផ្លែឈើ

គ្នាយើងមួយចំនួនតែងគិតថាផ្លែឈើក្រៀម អាចផ្តល់គុណប្រយោជន៍ដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម តែមិនដូច្នោះទេ! ពពួកចេក ឬផ្លែស្វាយក្រៀម ដែលសម្ងួតទឹកចេញ អាចធ្វើឱ្យជាតិស្ករប្រមូលផ្តុំកាន់តែខាប់នៅក្នុងបំណែកតូចៗ។ ដូច្នេះហើយ នៅពេលដែលយើងញ៉ាំតែមួយក្តាប់តូច ក៏អាចផ្តល់ជាតិស្ករស្មើនឹងផ្លែឈើស្រស់ទាំងមូលដែរ។

របបអាហារអ្នកជំងឺទឹកនោមផ្អែម

៥. ផ្លែឈើស្រស់ក្នុងបរិមាណច្រើន

ពិតណាស់ ផ្លែឈើស្រស់ ផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ប៉ុន្តែពពួកផ្លែឈើដែលប្រជាជនខ្មែរយើងនិយមញ៉ាំ ដូចជាផ្លែស្វាយទុំ ធូរ៉េន ខ្នុរ និងមៀនជាដើម សុទ្ធតែមានកំហាប់ជាតិស្ករខ្ពស់ ហើយប្រសិនបើយើងញ៉ាំផ្លែឈើផ្អែមទាំងនេះច្រើន ក្រោយញ៉ាំអាហាររួច វាអាចធ្វើឱ្យគ្លុយកូសក្នុងរាងកាយឡើងខ្ពស់ភ្លាមៗ។ ហេតុនេះហើយ យើងគួរញ៉ាំនៅក្នុងបរិមាណតិចតួចបានហើយ និងនៅចន្លោះពេលញ៉ាំអាហារ ទើបជាការប្រសើរ៕

ចំណុចសំខាន់

អាហារដែលមានសារធាតុចិញ្ចឹមល្អៗ និងអាហារដែលមិនធ្វើឱ្យឡើងជាតិស្ករក្នុងឈាម អាចមានភាពខុសគ្នា។ ខាងក្រោមនេះ ជាអាហារដែលមើលទៅល្អសម្រាប់សុខភាព ប៉ុន្តែអាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស៖

១. ស្ករធម្មជាតិ ដូចជាទឹកឃ្មុំ និងស្ករត្នោត

២. បន្លែមានឫស និងគ្រាប់ធម្មជាតិ

៣. ភេសជ្ជៈ Cereal ឆុងភ្លាមៗ និងទឹកដោះគោផ្សំពីស្រូវសាឡី Oat

៤. ដំណាប់ផ្លែឈើ

៥. ផ្លែឈើស្រស់ក្នុងបរិមាណច្រើន

fact-check
Editor HK
ត្រួតពិនិត្យដោយ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 20 ម៉ោងកន្លងទៅ