backup og meta

គន្លឹះងាយៗ ជួយបញ្ចុះជាតិស្ករក្នុងឈាមអំឡុងពេលពពោះបែបធម្មជាតិ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 28, 2023

    គន្លឹះងាយៗ ជួយបញ្ចុះជាតិស្ករក្នុងឈាមអំឡុងពេលពពោះបែបធម្មជាតិ

    អំឡុង​ពេល​ពពោះ ជា​ពេលវេលា​ដ៏​រំភើប​រីករាយ​របស់​ស្រី​ៗ​យើង​។ ប៉ុន្តែ ក្នុង​អំឡុង​ពេល​នេះ​ដែរ ម៉ាក់​ៗ​អាច​ប្រឈម​នឹង​បម្រែបម្រួល​អ័រម៉ូន​​នៅ​ក្នុង​រាងកាយ​ដែល​ធ្វើ​ឲ្យ​យើង​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន​ តួ​យ៉ាង​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ ជំងឺ​នេះ គឺ​ជា​ស្ថានភាព​នៃ​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​អំឡុង​ពេល​ពពោះ។

    ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​អំឡុង​ពេល​ពពោះ

    អំឡុង​ពេល​​ពពោះ ទារក​ និង​សុក​ផលិត​អ័រម៉ូន​ជាក់លាក់​មួយ​ចំនួន​ ដែល​រារាំង​រាងកាយ​ម៉ាក់​ៗ​ពី​ការ​ប្រើប្រាស់​អាំងស៊ុយលីន​ប្រកប​ដោយ​ប្រសិទ្ធភាព។ ដូច្នេះ​ហើយ ទើប​យើង​ត្រូវ​ផលិត​អង់ស៊ុយលីន​បន្ថែម​ ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ យ៉ាង​ណា​មិញ ប្រសិនបើ​អាំងស៊ុយលីន​មិន​គ្រប់គ្រាន់​ទេ​នោះ ជាតិ​ស្ករ​ក្នុង​ឈាម​​នឹង​កើន​ឡើង​ក្នុង​កោសិកា​ជំនួស​វិញ។

    គណនាទម្ងន់ស្ត្រីអំឡុងពពោះ

    រោគសញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ

    ​ជា​ទូទៅ ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​មិន​មាន​រោគសញ្ញា​ជាក់លាក់​ឡើយ​ លុះត្រា​តែ​យើង​ធ្វើ​តេស្ត​​រក​មើល​កម្រិត​ជាតិ​ស្ករ។ ប៉ុន្តែ ក៏​មាន​ស្ត្រី​ខ្លះ​លេច​ចេញ​នូវ​រោគសញ្ញា​ ដូចជា​ស្រេក​ទឹក​ នោម​ញឹកញាប់ អស់​កម្លាំង​ខ្លាំង ឆ្លង​មេរោគ​ញឹកញាប់ និង​ឃ្លាន​ខ្លាំង​ខុស​ពី​ធម្មតា។

    មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ

    មូលហេតុ​នៃ​ការ​កើត​ជំងឺ​នេះ មាន​ដូចជា​ម៉ាក់​ៗ​ពពោះ​នៅ​អាយុ​ច្រើន​ មាន​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ មិន​ធ្វើ​លំហាត់​ប្រាណ កម្រិត​ស្រ្តេស​កើន​ឡើង និង​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។

    ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​បង្ក​ផល​ប៉ះពាល់​អ្វី​ខ្លះ?

    សម្រាប់​ទារក​ក្នុង​ផ្ទៃ​ដែល​មាន​ម៉ាក់​ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាច​បណ្តាល​ឲ្យ​​ទារក​មាន​ទំហំ​ធំ​ ការ​ឆ្លង​មេរោគ និង​ពន្យារ​នៃ​ការ​អភិវឌ្ឍ​នៃ​សួត ។ បន្ថែម​ពី​នេះ ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ក៏​អាច​ឲ្យ​កូន​ទទួល​បាន​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​កម្រិត​អុកស៊ីហ្សែន​ទាប ព្រម​ទាំង​មាន​ហានិភ័យ​នៃ​ការវិវត្ត​នៃ​ជំងឺ​ធាត់​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​មេតាប៉ូលីស  នៅ​ពេល​អនាគត។ ចំពោះ​ម៉ាក់​​ៗ​វិញ អាច​មាន​ហានិភ័យ​​សម្រាល​កូន​ដោយ​វះកាត់ សម្ពាធ​ឈាម​ខ្ពស់​ សម្រាល​កូន​មុន​ខែ ឬ​អាច​វិវត្តន៍​ទៅ​ជំងឺ​ទឹក​នោម​ផ្អែម​ជា​រៀង​រហូត​នៅ​ពេល​ក្រោយ។

    គន្លឹះ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​អំឡុង​ពេល​ពពោះ

    • រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សម​ល្មម ញ៉ាំ​អាហារ​ល្អ និង​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់
    • ញ៉ាំ​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ដូចជា​បន្លែ ផ្លែឈើ សាច់​មាន់​ ត្រី និង​គ្រាប់​ធញ្ញជាតិ
    • ជៀសវាង​ភេសជ្ជៈ​បន្ថែម​ស្រក ទឹក​ផ្លែឈើ ផលិតផល​នំប៉័ង និង​ការ៉េម
    • កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ ពីព្រោះ​អាច​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​ខ្ពស់
    • តាមដាន​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​ប្រចាំ
    • គួរ​ពិនិត្យ​រក​មើល​ជំងឺ​ទឹក​នោម​ផ្អែម ក្រោយ​សម្រាល​កូន​បាន​៦ ទៅ​១២​សប្តាហ៍។​

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 28, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម