backup og meta

ទឹកនោមផ្អែមអាចប៉ះពាល់ដល់ការធ្លាក់មេជីវិតញី និងបណ្តាលឲ្យស្រ្តីអត់កូន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 28, 2022

    ទឹកនោមផ្អែមអាចប៉ះពាល់ដល់ការធ្លាក់មេជីវិតញី និងបណ្តាលឲ្យស្រ្តីអត់កូន?

    ជំងឺ​ទឹក​នោម​ផ្អែម​ ជា​បញ្ហា​សុខភាព​មួយ​ដែល​រាងកាយ​មិន​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ដោយ​សារ​តែ​កង្វះ​អាំងស៊ុយលីន។ ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ អាច​កាត់បន្ថយ​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ។ បន្ថែម​ពី​នេះ ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​កាត់បន្ថយ​អត្រា​បន្ត​ពូជ ដែល​ជា​កង្វល់​ដ៏​ធំ​មួយ​របស់​គូស្នេហ៍​​កំពុង​​តែ​ចង់​បាន​កូន​ដូច​គ្នា។

    ជំងឺ​ទឹក​នោម​ផ្អែម​អាច​ប៉ះពាល់​ដល់​ការ​ធ្លាក់​ជីវិត​របស់​ស្ត្រី​ដោយ​របៀប​ណា?

    ​ជាក់ស្ដែង ​ជំងឺ​ទឹក​នោម​ផ្អែម​​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​ពិបាក​មាន​កូន។ នៅ​ពេល​ជាមួយ​គ្នា ផលវិបាក​ជាក់លាក់​មួយ​ចំនួន​ ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រព័ន្ធ​បន្ត​ពូជ និង​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការ​ធ្លាក់​មេ​ជីវិត​ញី ឬ​ការ​បញ្ចេញ​​អូវុល​ផង​ដែរ​។

    ផលវិបាក​​ទាំង​នេះ​ រួម​មាន​៖

    • ជំងឺ​គីស​ទឹក​ក្រពេញ​អូវុល
    • ការ​រាំង​រដូវ
    • អស់​រដូវ​មុន​វ័យ
    • ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ
    • ជំងឺ​មហារីក​អង់ដូម៉ែត្រ (ជា​ស្រទាប់​នៅ​ក្នុង​ស្បូន​ដែល​តែងតែ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ពេល​មាន​វដ្ដ​រដូវ។

    អត់កូន៣

    គន្លឹះ​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម​?

    ដើម្បី​គ្រប់គ្រង ឬ​បញ្ចៀស​ជំងឺ​ទឹក​នោម​ផ្អែម​ គ្នា​យើង​គួរ​អនុវត្ត​គន្លឹះ​មួយ​ចំនួន​ ដូច​តទៅ​៖

    • ត្រួត​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​ទៀងទាត់​
    • ញ៉ាំ​របប​អាហារ​សុខភាព​
    • ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់
    • រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សម​ល្មម
    • គ្រប់គ្រង​ស្ត្រេស ឬ​ការ​ថប់​បារម្ភ
    • ឈប់​ជក់​បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម