ទឹកនោមផ្អែមអាចប៉ះពាល់ដល់ការធ្លាក់មេជីវិតញី និងបណ្តាលឲ្យស្រ្តីអត់កូន?
ជំងឺទឹកនោមផ្អែម ជាបញ្ហាសុខភាពមួយដែលរាងកាយមិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ ដោយសារតែកង្វះអាំងស៊ុយលីន។ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ អាចកាត់បន្ថយអត្រានៃការមានផ្ទៃពោះ។ បន្ថែមពីនេះ ជំងឺទឹកនោមផ្អែមក៏អាចកាត់បន្ថយអត្រាបន្តពូជ ដែលជាកង្វល់ដ៏ធំមួយរបស់គូស្នេហ៍កំពុងតែចង់បានកូនដូចគ្នា។ ជំងឺទឹកនោមផ្អែមអាចប៉ះពាល់ដល់ការធ្លាក់ជីវិតរបស់ស្ត្រីដោយរបៀបណា? ជាក់ស្ដែង ជំងឺទឹកនោមផ្អែមអាចបង្កផលប៉ះពាល់ដល់សុខភាព ដែលធ្វើឲ្យគូស្នេហ៍ពិបាកមានកូន។ នៅពេលជាមួយគ្នា ផលវិបាកជាក់លាក់មួយចំនួន ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធបន្តពូជ និងរាំងស្ទះដល់ដំណើរការនៃការធ្លាក់មេជីវិតញី ឬការបញ្ចេញអូវុលផងដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ផលវិបាកទាំងនេះ រួមមាន៖ ជំងឺគីសទឹកក្រពេញអូវុល ការរាំងរដូវ អស់រដូវមុនវ័យ ជំងឺទឹកនោមផ្អែមពេលពពោះ ជំងឺមហារីកអង់ដូម៉ែត្រ (ជាស្រទាប់នៅក្នុងស្បូនដែលតែងតែមានការផ្លាស់ប្ដូរនៅពេលមានវដ្ដរដូវ។ គន្លឹះបង្ការជំងឺទឹកនោមផ្អែម? ដើម្បីគ្រប់គ្រង ឬបញ្ចៀសជំងឺទឹកនោមផ្អែម គ្នាយើងគួរអនុវត្តគន្លឹះមួយចំនួន ដូចតទៅ៖ ត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាមជាទៀងទាត់ ញ៉ាំរបបអាហារសុខភាព ធ្វើលំហាត់ប្រាណជាទៀងទាត់ រក្សាទម្ងន់ខ្លួនឲ្យបានសមល្មម គ្រប់គ្រងស្ត្រេស ឬការថប់បារម្ភ ឈប់ជក់បារី និងកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង។ [embed-health-tool-ovulation] អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?