backup og meta

ភាពតានតឹងផ្លូវចិត្ត អាចធ្វើឲ្យ​យើងប្រឈមបញ្ហាអត់កូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 08, 2022

    ភាពតានតឹងផ្លូវចិត្ត អាចធ្វើឲ្យ​យើងប្រឈមបញ្ហាអត់កូន

    ភាពតានតឹង (ស្រេ្តស) មិនត្រឹមតែជះឥទ្ធិពលដល់សុខភាពផ្លូវកាយ និង​ផ្លូវចិត្តយើងទេ ថែមទាំង​ធ្វើ​ឱ្យ​យើងប្រឈម​បញ្ហា​អត់មានកូនទៀតផង។ តើភាពតានតឹងប៉ះពាល់ដល់លទ្ធភាពបង្កកំណើតតាមវិធីណាខ្លះ? ហើយយើងគួរដោះស្រាយបែបណា?

    ភាពតានតឹងធ្វើឱ្យយើងសោកសៅ ឆាប់ខឹង ឈឺក្បាល និងអសកម្ម ហើយជំរុញឱ្យយើងមានទំនោរ​រស់នៅមិនល្អដែលប៉ះពាល់ដល់សុខភាព ឬបណ្តាលឱ្យយើងឡើង​គីឡូ​ដែល​ជះឥទ្ធិពល​ដល់ការ​មាន​កូន។​

    ១. គេងមិនលក់

    តាមការសិក្សាបានឱ្យដឹងថា ការគេងតិចជាងប្រាំម៉ោងជាប្រចាំធ្វើឱ្យយើងប្រឈមនឹងការធាត់ ព្រោះ​ពេលយើងគេងមិនគ្រប់គ្រាន់ រាងកាយនឹងអស់កម្លាំងដែលតម្រូវឱ្យយើងញុំាច្រើន។ ភាពធាត់ជាកត្តាប៉ះពាល់ដល់ការមានផ្ទៃពោះ។

    ​២. ​​ញ៉ាំ​អាហារ​មិន​ល្អចំពោះ​សុខភាព​

    នៅ​ពេល​យើង​តានតឹង យើង​មាន​ទំនោរ​ញ៉ាំ​អាហារ​ដែល​មិន​ល្អចំពោះ​សុខភាពដែលបង្កឱ្យយើង​ធាត់​។ ផ្ទុយទៅវិញ ពេលតានតឹងខ្លំាងអាចធ្វើឱ្យយើងមិនឃ្លាន ឬបាត់បង់ចំណង់អាហារ ហើយ​ធ្វើ​ឱ្យយើងខ្វះអាហារូបត្ថម្ភដែលប៉ះពាល់ដល់ការមានកូនក៏មាន។

    ៣. អសកម្ម

    ការហាត់ប្រាណទៀងទាត់នាំឱ្យរាងកាយយើងមានសុខភាពល្អ និងអាចស្រកទម្ងន់។ ផ្ទុយទៅវិញ ស្រ្តេសធ្វើឱ្យយើងអសកម្ម យើងមិនចង់ហាត់ប្រាណ ឬធ្វើអ្វីទាំងអស់ដែលធ្វើឱ្យយើងឡើងទម្ងន់។

    ៤. ញុំាគ្រឿងស្រវឹង

    ភាពតានតឹងអាចឱ្យយើងញុំាគ្រឿងស្រវឹងដើម្បីកាត់សាញ ឬរំសាយអារម្មណ៍។ តាមការសិក្សា​បាន​ឱ្យ​ដឹង​ថា ស្រ្តីដែលញុំាគ្រឿងស្រវឹងលើសពី ៤ ដងក្នុងមួយសប្តាហ៍​ប៉ះពាល់ដល់លទ្ធភាព​ក្នុងការ​បង្ក​កំណើត និងមានហានិភ័យខ្ពស់ក្នុងការរលូតកូន។

    ៥. ជក់បារី

    ស្រ្តីមួយចំនួនអាចបំបាត់ភាពតានតឹងដោយការជក់បារី។ ការជក់បារីអាច​ធ្វើឱ្យដៃស្បូន​ស្ទះ​ដែល​បង្កើន​ហានិភ័យកើតមហារីកមាត់ស្បូន បំផ្លាញមេជីវិតញីនៅក្នុងក្រពេញអូវែ និងរលូតកូន។

    ៦. ប៉ះពាល់វដ្តរដូវ

    ពេលយើងស្រេ្តសខ្លាំង វដ្តរដូវនឹងអាក់ខានដោយអូវុលមិនបញ្ចេញ ឬបញ្ចេញមេជីវិតញី​យឺត​ដែល​បង្កឱ្យ​យើងមករដូវយឺត ឬរាំងរដូវ ហើយប៉ះពាល់ដល់ការបង្កកំណើត។

    វដ្តរដូវ

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៧. បាត់បង់ចំណង់ផ្លូវភេទ

    ភាពតានតឹងធ្វើឱ្យប្រព័ន្ធសរសៃប្រសាទយើងបង្កើនល្បឿនចង្វាក់​បេះដូងដែលធ្វើឱ្យយើងដកដង្ហើមញាប់ និងបង្កើនកម្រិតជាតិស្ករក្នុងរាងកាយ។ ដូច្នេះរាងកាយយើង​នឹងផលិតអ័រម៉ូនស្រ្តេស (Cortisol) ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងដោយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម គ្រប់គ្រង​ការ​បំប្លែងថាមពល និងកាត់បន្ថយការរលាក ជាជាងផលិតអ័រម៉ូនភេទ (អ៊ឹស្ត្រូសែន ប្រូហ្សេស្តេរ៉ូន និង​តេស្តូស្តេរ៉ូន) ដែលធ្វើឱ្យចំណង់ផ្លូវភេទយើងថយចុះ។

    បើយើងអត់មានកូនដោយសារភាពតានតឹង ឬក្នុងអំឡុងពេលព្យាយាមយកកូន មានភាពតានតឹង​យើងអាចកាត់បន្ថយភាពតានតឹង​​តាមរយៈ​ការហាត់​ប្រាណ ហាត់យូហ្កា ធ្វើសមាធិ ដើរកំសាន្ត ស្តាប់តន្រ្តី ឬម៉ាស្សាជាដើមដើម្បីធ្វើឱ្យរាងកាយស្រស់ស្រាយ និងមានអារម្មណ៍ល្អឡើងវិញ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ភាពតានតឹងជំរុញឱ្យយើងមានទំនោររស់នៅមិនល្អដែលប៉ះពាល់ដល់សុខភាព ឬបណ្តាលឱ្យយើង​ឡើង​គីឡូ​ដែលជះឥទ្ធិពលដល់ការមានកូនដោយធ្វើឱ្យយើង៖
    • គេងមិនលក់
    • ​​​ញ៉ាំ​អាហារ​មិន​ល្អចំពោះ​សុខភាព​
    • អសកម្ម
    • ញុំាគ្រឿងស្រវឹង
    • ជក់បារី
    • ប៉ះពាល់វដ្តរដូវ
    • បាត់បង់ចំណង់ផ្លូវភេទ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 08, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម