ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?​

    ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?​

    ការ​មក​រដូវ​របស់​ស្រីៗ​មិន​ដូច​គ្នា​ទេ អាស្រ័យ​ទៅ​តាម​សុខភាព​របស់​មនុស្ស​ម្នាក់ៗ អ្នក​ខ្លះ​មក​ច្រើន​ខ្លាំង អ្នក​ខ្លះ​ល្មម ឯ​មួយ​ចំនួន​ទៀត​មក​តិចៗ​ទៅ​វិញ។ ការ​មក​រដូវ​តិច ឬ​ច្រើន​ជ្រុល​ពេក​សុទ្ធ​តែ​មាន​បញ្ហា ចុះ​ករណី​មក​រដូវ​តិចៗ អាច​ឈាន​ទៅ​មាន​បញ្ហា​អត់​កូន​ទេ?

    ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បញ្ជាក់​ថា ការ​មក​រដូវ​តិច ពាក់​ព័ន្ធ​នឹង​មូលហេតុ ២ សំខាន់ៗ ទី១ ទាក់​ទង​នឹង​អ័រម៉ូន​មួយ​ចំនួន ទី២ បញ្ហា​ស្បូន ដែល​ជួនកាល​ករណី​ខ្លះ​បណ្តាល​មក​ពី​ស្រីៗ​រំលូត​កូន​ញឹក​ញាប់​ពេក ឬ​ក៏​មាន​គីស​នៅ​ដៃ​ស្បូន។

    “ជួន​កាល​ភ្នាសស្បូន​​គាត់​ស្អិតជាប់​គ្នា ​ដោយសារ​ការ​រំលូត​កូន​ញឹក​ញាប់ ឬ​រលាក​អាងត្រគាក អ៊ីចឹង​ធ្វើ​ឲ្យ​ស្រីៗ​មាន​រដូវ​តិច​តួច ពេល​ខ្លះ​មាន​គីស​នៅ​ដៃ​ស្បូន ម៉ោ​រដូវ​ម្តង​តិច​តួច ​តែ​ចុក​ចាប់​ខ្លាំង អ៊ីចឹង​អត់​អាច​មាន​កូន​ទេ”

    អត្ថបទពាក់ព័ន្ធ៖

    មករដូវ
    លោកវេជ្ជបណ្ឌិត គាន់ អូន ​ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត

    នៅ​ពេលសួរ​ថា តើ​ស្រីៗ​ដែល​មក​រដូវ​ក្នុង​បរិមាណ​តិច​តួច ហើយ​រយៈពេល ២-៣ ថ្ងៃ​អស់​រដូវ​ទៅ​វិញ​នោះ អាច​ប៉ះ​ពាល់​ដល់​ការ​មាន​កូន​ទេ? លោក​វេជ្ជ​បណ្ឌិត​ថា ប្រាកដ​ណាស់ ស្រីៗ​មក​រដូវ​តិច​ពេក​មិន​អាច​កូន​នោះ​ទេ ព្រោះ​ជា​ធម្មតា​អ្នក​សុខភាពល្អ រដូវ​ធ្លាក់​មក​ច្រើន​អំឡុង ២-៣ ថ្ងៃ ដំបូង ចុះ​បើ​មក​រដូវ​តិច ហើយ​តែ ២-៣ ថ្ងៃ​អស់​រលីង​ទៅ​វិញ​នោះ អាច​មាន​វិបត្តិ​អត់​កូន​ហើយ។

    ជា​ដំបូន្មាន​លោក​វេជ្ជ​បណ្ឌិត​ឯកទេស​រូប​ស្ត្រី​រូប​នេះ​ឲ្យ​ស្រីៗ​គ្នា​យើង​ទៅ​ពិនិត្យ​សុខភាព ពិសេស​សុខភាព​បន្តពូជ​សិន មុន​នឹង​សម្រេច​ចិត្ត​យក​កូន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 20/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត