backup og meta

មូលហេតុ និងវិធីដោះស្រាយបញ្ហាឈឺទ្វារមាសអំឡុងពេលពពោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 05, 2023

    មូលហេតុ និងវិធីដោះស្រាយបញ្ហាឈឺទ្វារមាសអំឡុងពេលពពោះ

    អាការៈ​ឈឺ​ទ្វារ​មាស​អំឡុង​ពេល​ពពោះ​ គឺ​ជា​បញ្ហា​ដែល​កើត​ឡើង​ជា​ទូទៅ។ ជាក់ស្តែង ការ​រីក​ធំ​នៃ​ស្បូន​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ប៉ុន្មាន​សប្តាហ៍​ដំបូង​នៃ​ការ​ពពោះ។ ចំណែក​នៅ​ត្រី​មាស​ចុង​ក្រោយ​វិញ អាការៈ​ឈឺ​ទ្វារ​មាស​នេះ អាច​បង្ក​ឡើង​ដោយ​កត្តា​មួយ​ចំនួន​ ដូចជា​ការ​រីក​មាត់​ស្បូន ទម្ងន់​របស់​ទារក​ និង​ការ​កើន​ឡើង​នៃ​លំហូរ​ឈាម​ទៅ​កាន់​ទ្វារ​មាស។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន​តាម​រយៈ​ការ​ម៉ាស្សា និង​ធ្វើ​លំហាត់​ប្រាណ​អាង​ត្រគាក​ជា​ដើម។

    ​មូលហេតុ​បង្ក​នៃ​ការ​ឈឺ​ទ្វារ​មាស​អំឡុង​ពេល​ពពោះ

    អាការៈ​ឈឺ​ទ្វារ​មាស ឬ​ឈឺ​អាង​ត្រគាក​អំឡុង​ពេល​ពពោះ​ អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​ នៅ​ពេល​ដែល​រាងកាយ​យើង​កំពុង​តែ​ទទួល​យក​ការ​ផ្លាស់ប្ដូរ​ថ្មី​ៗ។ ខាង​ក្រោម​នេះ ជា​មូលហេតុ​ដែល​ម៉ាក់​​មាន​អាការៈ​ឈឺចាប់​នៅ​តំបន់​ទ្វារ​មាស។

    ១. លំហូរ​ឈាម​៖ អំឡុង​ពេល​ពពោះ ជា​ទូទៅ លំហូរ​ឈាម​ទៅ​ក្នុង​ស្បូន​មាន​ការ​កើន​ឡើង ដែល​​បង្ក​ជា​ការ​ឈឺចាប់។ ជា​មួយ​គ្នា​នេះ​ដែរ ការ​ឈឺចាប់​ ក៏​អាច​បណ្តាល​មក​ពី​សរសៃ​ឈាម​វ៉ែន​នៅ​ត្រង់​តំបន់​ទ្វារ​មាស ឬ​សរសៃ​ឈាម​រីក​ធំ​នៅ​តំបន់​អាង​ត្រគាក។

    ​​២. ការ​ឆ្លង​មេរោគ៖ ការ​ឈឺ​ចាប់​នៅ​ទ្វារ​មាស​អាច​កើត​ឡើង​ បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ជុំវិញ​ទ្វារ​មាស។ ជួនកាល​ ការ​ឆ្លង​មេរោគ​ទ្វារ​មាស ឬ​អាង​ត្រគាក អាច​មាន​រោគសញ្ញា​មួយ​ចំនួន​ដូចជា ឈឺ​ចាប់​នៅ​ទ្វារ​មាស ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ចង្អោរ រាករូស ឬ​ឈឺ​ខ្នង​ជា​ដើម។

    ៣. ការ​បើកមាត់​ស្បូន ៖ ប្រសិនបើ​ម៉ាក់​មាន​អាការៈ​ឈឺ​ដូច​គេ​ចុក​ ជា​ពិសេស​នៅ​ត្រី​មាស​ចុង​ក្រោយ នោះ​អាច​បណ្តាល​មក​ពី​ការ​បើក​នៃ​មាត់​ស្បូន។ ការ​បើក​មាត់​ស្បូន​នេះ អាច​កើត​ឡើង​រយៈពេល​ពីរ​បី​សប្តាហ៍​មុន​សម្រាល​ ដែល​អាច​មាន​ធ្លាក់​ឈាម​​ថែម​ទៀត​ផង។

    ឈឺទ្វារមាស

    ៤. សម្ពាធ​គភ៌៖ ទារក​ដែល​កំពុង​លូតលាស់​នៅ​លើ​តំបន់​អាង​ត្រគាក អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​មាន​អាការៈ​ឈឺចាប់​នៅ​តំបន់​ទ្វារ​មាស​ដូច​គ្នា ដែល​ការ​ឈឺចាប់​នេះ អាច​មាន​រយៈពេល​ពីរបី​វិនាទី ឬ​ពីរ​បី​នាទី និង​យូរ​ជាង​នេះ។ ករណី​នេះ អាច​កើត​ឡើង​នៅ​ត្រី​មាស​ទី​១ នៅ​ពេល​ដែល​ស្បូន​រីក​ធំ និង​​ដាក់​សម្ពាធ​ប្លោក​នោម​​លើ និង​គូទ ឬ​នៅ​ត្រី​មាស​ទី​២ នៅ​ពេល​ដែល​ទារក​សង្កត់​លើ​តំបន់​អាង​ត្រគាក ឬ​នៅ​ត្រី​មាស​ទី​៣ នៅ​ពេល​ដែល​ទារក​បង្វិល​ក្បាល​ចុះ​ក្រោម។

    គន្លឹះ​ជួយ​កាត់បន្ថយ​ការ​ឈឺ​ទ្វារ​មាស​អំឡុង​ពេល​ពពោះ

    • គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ដើម្បី​ជួយ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង និង​កាត់បន្ថយ​សម្ពាធ​នៅ​ទ្វារ​មាស
    • នៅ​ពេល​អង្គុយ​ចុះ លើក​ជើង​​​ឲ្យ​ខ្ពស់ ដើម្បី​ជួយ​កាត់បន្ថយ​សម្ពាធ និង​ការ​ឈឺចាប់
    • ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ
    • ម៉ាស្សា​អាង​ត្រគាក​ដោយ​​គ្រូពេទ្យ​ជំនាញ
    • ធ្វើ​លំហាត់​ប្រាណ​ងាយ​ៗ ដូចជា​ហាត់​យូហ្គា​
    • ប្រើ​ហ្គែន​ជួយ​ទ្រ​ពោះ ខ្នង​ផ្នែក​ខាង​ក្រោម អាង​ត្រគាក និង​​ត្រគាក។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 05, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម