backup og meta

ស្ត្រេស គេងមិនលក់ ធ្វើឲ្យប៉ះពាល់វដ្ដរដូវ​របស់​ស្រីៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 24, 2021

    ស្ត្រេស គេងមិនលក់ ធ្វើឲ្យប៉ះពាល់វដ្ដរដូវ​របស់​ស្រីៗ

    ស្រី​ៗ​យើង​កំពុង​មាន​បញ្ហា​រដូវ​មិន​ទៀង​មែន​ទេ? បើ​កំពុង​ជួប​បញ្ហា​បែប​​នេះ​​គួរ​សង្កេត​មើល​ដែរ​ថា​​មួយ​រយៈ​នេះ​មាន​បញ្ហា​ដំណេក​ដែរ​ឬ​យ៉ាង​ណា។ បញ្ហា​ដំណេក​ក៏​មាន​ផល​ប៉ះពាល់​ដល់​វដ្ដ​រដូវ​របស់​យើង​ដូច​គ្នា​។

    ១. បញ្ហា​ដំណេក និង​ការ​មក​រដូវ​

    ការ​គេង​បាន​ទៀង​​ទាត់​ ជួយ​ឲ្យ​សរីរាង្គ​កាយ​យើង​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ​​ប្រក្រតី​។ ប៉ុន្តែ​ពេល​​ស្រីៗ​​យើង​គេង​មិន​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​អ័រ​ម៉ូន​ប្រែ​ប្រួល​ខុស​ធម្មតា ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​ផលិត​អ័រ​ម៉ូន​ដែរ​។

    ដូច​នេះ បើ​សិន​ជា​រាង​កាយ​យើង​មិន​អាច​ផលិត​អ័រម៉ូន​ទាក់​ទង​នឹង​វដ្ដ​រដូវ​​បាន​នោះ​ទេ វា​ក៏​អាច​រំខាន​ដល់​វដ្ដ​រដូវ​អាច​ធ្វើ​ឲ្យ​បាត់​រដូវ ឬ​រដូវ​មក​យឺត​​។ ការ​ប្រែ​ប្រួល​ម៉ោង​ពេល​នៃ​ការ​គេង ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​ការ​ផលិត​អ័រម៉ូន ដែល​ជះឥទ្ធិ​ពល​លើ​ការ​ធ្លាក់​មេ​ជីវិត និង​វដ្ដ​រដូវ​។​

    ក្រៅពី​នេះ បញ្ហា​ដំណេក​ក៏​អាច​កើត​ចេញ​ពី​បញ្ហា​ស្ត្រេស​ដែរ ដែល​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​រាង​កាយ​ស្រីៗ​យើង​កើន​ឡើង​អ័រម៉ូន​ក័រទីសូល​ដែល​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​ដែរ​។

    ២. គួរ​ដោះ​ស្រាយ​បែប​ណា?​

    ​បើ​ស្រីៗ​យើង​មាន​បញ្ហា​ដំណេក ដោយ​សារ​តែ​ស្ត្រេស យើង​​គួរ​លៃ​ពេល​សម្រាក​ឲ្យ​បាន​គ្រប់​គ្រប់​គ្រាន់​។ ការ​ហាត់​ប្រាណ​បាន​ទៀង​ទាត់ ដូច​ជា​ហែលទឹក រត់ ហាត់​យ៉ូហ្កា សុទ្ធ​តែ​មាន​ប្រយោជន៍​​ចំពោះ​ការ​កាត់​បន្ថយ​ស្ត្រេស​ និង​ដំណេក​។

    ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ស្ត្រេស​ទេ ប៉ុន្តែ​ក៏​អាច​ជួយ​ឲ្យ​យើង​គេង​បាន​លក់​ស្រួល​ផង​ដែរ។ ការ​សិក្សា​រក​ឃើញ​ថា ការ​ហាត់​ប្រាណ​ដូច​ជា​រត់ ហែល​ទឹក ឬ​រាំ ជា​ដើម បាន​ប្រហែល​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ជួយ​ឲ្យ​មនុស្ស​យើង​គេង​លក់​ស្រួល​នៅ​ពេល​យប់​។ ដូច​គ្នា​ដែរ ហាត់​យ៉ូហ្កា ជួយ​បង្កើន​ចង្វាក់​បេះដូង ជួយ​ជំរុញ​ដល់​ដំណើរ​ការ​រាង​កាយ​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​រួម​ចំណែក​ដល់​គុណ​ភាព​ដំណេក​ដែរ​។​

    យ៉ាងណា គ្នា​យើង​ គួរ​ដឹង​ដែរ​ថា ការ​ហាត់​ប្រាណ​លើសកម្រិត ក៏​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​ដូច​គ្នា​។​ ដូច​នេះ​ គួរ​ហាត់​ប្រាណ​ក្នុង​កម្រិត​សម​ល្មម​​ដូច​បាន​ណែ​នាំ និង​មិន​ត្រូវ​ហាត់​លើស​កម្លាំង​នោះ​ទេ​។

    យ៉ាងណា បើ​បញ្ហា​វដ្ដ​រដូវ​របស់​យើង​នៅ​តែ​មាន​ភាព​មិន​ទៀង​ទាត់ ឬ​បាត់​រដូវ​លើ​ស​ពី​បី​ខែ​ជាប់ៗ​គ្នា​យើង​គួរ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​។

    ​ដូច​គ្នា​ដែរ ស្រីៗ​យើង​គួរ​ទៅ​ជួប​ពេទ្យ​បើ​យើង​បាត់​រដូវ​មុន​អាយុ​៤៥​ឆ្នាំ ឬ​នៅ​តែ​មាន​ធ្លាក់​ឈាម​ពេល​​យើង​អាយុ​លើស​ពី​៥៥​ឆ្នាំ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ May 24, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម