backup og meta

ចេញរោគសញ្ញាមួយនេះនៅពេលយប់ អាចជាជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 17, 2023

    ចេញរោគសញ្ញាមួយនេះនៅពេលយប់ អាចជាជំងឺទឹកនោមផ្អែម

    ជំងឺ​ទឹក​នោម​ផ្អែម​​ មិន​បង្ហាញ​រោគសញ្ញា​ជាក់លាក់​ជានិច្ច​ទេ ដូច្នេះ​ហើយ​ យើង​​ចាំបាច់​ត្រូវ​តាមដាន​រោគសញ្ញា​ឲ្យ​បាន​ដិតដល់​ ជា​ពិសេស​រោគសញ្ញា​ដែល​តែងតែ​លេច​ឡើង​នៅ​ពេល​យប់​ និង​បង្ហាញ​ពី​ការ​ប៉ះពាល់​​សរសៃ​ប្រសាទ​ដោយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់។

    រោគសញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​កើត​ឡើង​នៅ​ពេល​យប់​

    ​គ្នា​យើង​តែង​យល់​ថា ការ​គេង​នៅ​ក្នុង​ឥរិយាបថ​ជាក់លាក់​យូរ​ពេល​ អាច​សង្កត់​សរសៃ​ឈាម​ ឬ​សរសៃ​ប្រសាទ​ក្នុង​ដៃ និង​នាំ​ឲ្យ​ស្ពឹក​ដៃ។ យ៉ាង​ណា​មិញ ការ​ស្ពឹក​ដៃ​អំឡុង​ពេល​គេង​ ក៏​អាច​ជា​សញ្ញា​​នៃ​ការ​ខូច​សរសៃ​ប្រសាទ​ដែល​បណ្ដាល​មក​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ពិត​ណាស់​ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ អាច​នាំ​ឲ្យ​ខូច​សរសៃ​ប្រសាទ ជា​ពិសេស​នៅ​ជើង និង​ប្រអប់​ជើង។ រោគសញ្ញា​នៃ​ជំងឺ​អាច​ប្រែប្រួល​ពី​ការ​ស្ពឹក​​ទៅ​ជា​មិន​ស្រួល​ក្នុង​ដៃ ជើង និង​ប្រអប់​ជើង អាស្រ័យ​លើ​សរសៃ​ប្រសាទ​ដែល​រង​ផល​ប៉ះពាល់។ ​លើស​ពី​នេះ ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​បេះដូង សរសៃ​ឈាម​ ​ប្រព័ន្ធ​រំលាយ​អាហារ ​និង​​ផ្លូវ​ទឹក​នោម​ដូចគ្នា។

    ទឹកនោមផ្អែម

    ​ចង្កោម​​ផលវិបាក​ឧស្សាហ៍​កើត​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ធ្វើ​អោយ​ខូច​ប្រព័ន្ធ​ប្រសាទ​

    ជំងឺ​ទឹក​នោម​ផ្អែម​ធ្វើ​អោយ​ខូច​ប្រព័ន្ធ​ប្រសាទ ចែក​ចេញ​ជា​៤​​ផ្នែក​ធំ​ៗ ព្រម​ទាំង​មាន​រោគសញ្ញា​ផ្សេង​ៗ​គ្នា​​អាស្រ័យ​លើ​ប្រភេទ​នៃ​ការ​ខូចខាត​សរសៃ​ប្រសាទ។ ផលវិបាក​ទាំង​នេះ មាន​ដូចជា​៖

    • ខូច​សរសៃ​ប្រសាទ​វិញ្ញាណ
    • ​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​ស្វយ័ត
    • ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​តំបន់​ខាងលើ
    • ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ចុង

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 17, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម