backup og meta

កុំប្រហែស! កត្តាបីយ៉ាង អ្នកជំងឺទឹកនោមផ្អែមអាច​ប្រឈមនឹង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 24, 2023

    កុំប្រហែស! កត្តាបីយ៉ាង អ្នកជំងឺទឹកនោមផ្អែមអាច​ប្រឈមនឹង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ

    ទឹកនោមផ្អែមគឺជាជំងឺរ៉ាំរៃដែលបណ្ដាលមកពីជាតិស្ករក្នុងឈាមមានការកើនឡើងខ្លាំង លើសពី១៣០មិលី្លក្រាម/ដេស៊ីលីត្រឈាម នោះក៏ដោយសារតែកោសិកាបេតារបស់លំពែងមិនអាចផលិតអ័រម៉ូនអាំងស៊ុយលីនគ្រប់គ្រាន់ ឬ ផលិតអាំងស៊ុយលីនបានហើយ តែមិនអាចប្រើការ និងមិនអាចដឹកនាំជាតិស្ករទាំងនោះទៅចិញ្ចឹមកាសិការក្នុងរាងកាយ។ ដូច្នេះហើយ អ្នកជំងឺទឹកនោមផ្អែមគ្រប់រូបត្រូវតែស្វះស្វែងថែទាំសុខភាពខ្លួនឯងឲ្យបានល្អ ដោយការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ឲ្យស្របទៅតាមគោលដៅចន្លោះពី ៨០-១២០មិលី្លក្រាម/ដេស៊ីលីត្រឈាម។

    តើមានកត្តាអ្វីខ្លះបង្កគ្រោះថ្នាក់ដល់ជីវិត ប្រសិនគ្រប់គ្រងកម្រិតជាតិស្ករមិនបានល្អ?

    ប្រសិនបើអ្នកជំងឺមិនអាចគ្រប់គ្រងកម្រិតជាតិស្ករបានល្អទេ ផលវិបាកដែលអាចកើតឡើងមានដូចជា ការឡើងជាតិស្ករជ្រុល ការថយចុះជាតិស្ករជ្រុល និងកើតមានអាស៊ីតសេតូនក្នុងឈាម ដែលផលវិបាកទាំងនេះងាយធ្វើឲ្យអ្នកជំងឺប្រឈមគ្រោះថ្នាក់ដល់ជីវិត។

    លោកវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន​ នៃមន្ទីរពេទ្យព្រះអង្គឌួងមានប្រសាសន៍ថា សភាពគ្រោះថ្នាក់បំផុត នៃរបស់​អ្នកជំងឹទឺកនោមផ្អែមមានគឺ៖

    ១.ការថយចុះជាតិស្ករជ្រុល

    ការថយចុះជាតិស្ករជ្រុលអាចបណ្ដាលឲ្យអ្នកជំងឺជួបផលវិបាកច្រើន តួយ៉ាងគ្រោះថ្នាក់ធ្ងន់ធ្ងរអាចឈានដល់ការសន្លប់ ឬប្រកាច់ជាដើម។ ប៉ុន្ដែករណីដែលអ្នកជំងឺមិនមានបញ្ហាបេះដូង បើជាតិស្ករចុះក្រោម ៧០មិលី្លក្រាម/ដេស៊ីលីត្រឈាម អ្នកជំងឺអាចទទួលអារម្មណ៍ដឹងដោយរោគសញ្ញាផ្សេងៗ ហើយអ្នកជំងឺក៏អាចទប់ស្កាត់បាន។

    ទឹកនោមផ្អែមចាស់

    ២.ការឡើងជាតិស្ករជ្រុល

    ការឡើងជាតិស្ករជ្រុល អាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈនោមច្រើន ខ្សោះជាតិទឹកក្នុងខ្លួន សម្ពាធឈាមចុះទាបដល់ថ្នាក់វង្វេង និង បាត់បង់ស្មារតី។

    ៣.កើតមានអាស៊ីតសេតូនក្នុងឈាម

    ការកើតមានអាស៊ីតសេតូន គឺជាផលវិបាកគ្រោះថ្នាក់ខ្លាំង ហើយច្រើនកើតមានអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ដែលការឡើងអាស៊ីតនេះ គឺមានការបម្រែបម្រួល pH ក្នុងឈាម អ្នកជំងឺមានអាការៈអស់កម្លាំង ចុកពោះ ក្អួត ឬបាត់ស្មារតី។ បញ្ហានេះប៉ះ​ពាល់ខ្លាំងទៅ​ដល់​សរីរាង្គ​​ខួរ​ក្បាល ហើយបណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម