backup og meta

ការ​រាល​ដាល​ជំងឺ​របេង​ទៅ​លើ​អ្នក​ជំងឺ​ទឹកនោមផ្អែម កើនឡើង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 21, 2021

    ការ​រាល​ដាល​ជំងឺ​របេង​ទៅ​លើ​អ្នក​ជំងឺ​ទឹកនោមផ្អែម កើនឡើង

    គ្នា​យើង​ដឹង​ហើយ​ថា ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្ក​ផល​ប៉ះពាល់​ច្រើន​មែន​ទែន​ទៅ​លើ​អ្នក​ជំងឺ ហើយ​អាច​ប្រឈម​ហានិភ័យ​ដល់​ជីវិត​ថែម​ទៀត។ ជំងឺ​ទឹកនោមផ្អែម កំពុង​ហក់​ឡើង​ទ្វេ​គុណ ធ្វើ​ឲ្យ​អ្នក​ជំនាញ​បារម្ភ​ពី​ការ​រាល​ដាល​ជំងឺ​របេង​ទៅ​លើ​អ្នក​ជំងឺ​ទឹកនោមផ្អែម។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត

    ហេតុ​អ្វី​បាន​អ្នក​ជំនាញ​ខ្លាច​ជំងឺ​របេង​រាលដាល​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​វិញ?

    ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម មាន​កាយ​សម្បទា​ថយ​ចុះ ប្រព័ន្ធ​ការពារ​រាង​កាយ​មិន​ល្អ ជា​ហេតុ​បណ្ដាល​ឲ្យ​មេរោគ​របេង​ងាយ​នឹង​ជ្រៀត​ចូល​ក្នុង​ខ្លួន​របស់​អ្នក​ជំងឺ។ បើ​យើង​ប្រៀប​ធៀប​គ្នា​ទៅ អ្នក​ទឹក​នោម​ផ្អែម​មាន​អា​ត្រា​កើត​ជំងឺ​របេង​ច្រើន​ជាង ​២-៣​ដង ជាង​អ្នក​មិន​កើត​ទឹក​នោម​ផ្អែម ជា​ពិសេស​ក្រុម​មនុស្ស​កើត​ទឹក​នោម​ផ្អែម​ដែល​មិន​បាន​ព្យាបាល និង​ត្រួត​ពិនិត្យ​ជាតិ​ស្ករ​ឲ្យ​បាន​ត្រឹម​ត្រូវ។

    ម៉្យាង​វិញ បើ​យើង​ធៀប​អត្រា​ស្លាប់​នៃ​អ្នក​ដែល​កើត​របេង និង​ទឹក​នោម​ផ្អែម​គឺ​ខ្ពស់​ជាង ​៤-៥ដង ប្រៀប​ជាមួយ​អ្នក​ដែល​កើត​ជំងឺ​របេង និង​គ្មាន​ទឹក​នោម​ផ្អែម។

    អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គួរ​សម្គាល់​សញ្ញា​បែប​ណា បើ​កើត​ជំងឺ​របេង?

    ពេល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ចេញ​រោគ​សញ្ញា​គួរ​ចំណាំ​ដូច​ជា៖

    • អស់​កម្លាំង ល្ហិតល្ហៃ ញ៉ាំមិន​បាន
    • ក្អក​មាន​ស្លេស្ម​លើស​ពី ៣​ខែ
    • មាន​អារម្មណ៍​ក្ដៅ​ខ្លួន​ស្ទេញ​ៗ ពិសេស​នៅ​ពេល​រសៀល
    • ស្រក​ទម្ងន់​ដោយ​ឥត​មូល​ហេតុ។ល។

    ចំពោះ​ការ​ព្យាបាល​ជំងឺ​របេង​ដែល​កើត​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ទាម​ទារ​ឲ្យ​មាន​ការ​សហការ​គ្នា​រវាង​គ្រូពេទ្យ​ជំនាញ​ច្រើន​ផ្នែក និង​ត្រូវ​ពិនិត្យ​មើល​កំហាក និង​ថត​ពិនិត្យ​មើល​សួត ជាដើម។ ដូច​នេះ វា​ចាំ​បាច់​ណាស់​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​យល់​ច្បាស់ និង​បង្ការ​រុក​រក​ជំងឺ​របេង មុន​ពេល​រាល​ដាល​កាន់​តែ​ធ្ងន់ធ្ងរ។

    ទឹកនោមផ្អែម

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម