ញ៉ាំអាហារល្អចំពោះសុខភាព កាត់បន្ថយអាហារមានជាតិខ្លាញ់ ហាត់ប្រាណឲ្យបានទៀងទាត់ អាចជួយឲ្យយើងគ្រប់គ្រងសម្ពាធឈាម និងកូលេស្តេរ៉ូលបាន។ ក្នុងករណីខ្លះ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឲ្យយើងប្រើថ្នាំពេទ្យខ្លះដែរ បើចាំបាច់។
៤. ពិនិត្យរាងកាយ និងភ្នែកឲ្យបានទៀងទាត់
បន្ថែមលើការពិនិត្យតាមដានស្ថានភាពជំងឺទឹកនោមផ្អែមពីពីរទៅបួនដងក្នុងមួយឆ្នាំ អ្នកជំងឺទឹកនោមផ្អែម ក៏គួរពិនិត្យសុខភាពរាងកាយ និងភ្នែករាល់ឆ្នាំផងដែរ។
ការពិនិត្យសុខភាពរាងកាយ គ្រូពេទ្យនឹងសួរនាំពីអាហារដែលយើងញ៉ាំ កម្រិតសកម្មភាពរាងកាយដែលយើងបានធ្វើ និងរកមើលពីផលវិបាកអាចកើតមានដូចជាសញ្ញាខូចតម្រងនោម ខូចប្រព័ន្ធប្រសាទ និងជំងឺបេះដូងជាដើម។
សម្រាប់គ្រូពេទ្យភ្នែកវិញ អាចនឹងពិនិត្យរកមើលសញ្ញាខូចខាតស្រទាប់រ៉េទីន ភ្នែកឡើងបាយ និងទឹកដក់ក្នុងបាតភ្នែកជាដើម។
៥. ថែទាំសុខភាពធ្មេញ
អ្នកមានជំងឺទឹកនោមផ្អែមអាចប្រឈមនឹងបញ្ហាឆ្លងរោគនៅអញ្ចាញធ្មេញ។ អ្នកជំងឺត្រូវដុសធ្មេញយ៉ាងតិចពីរដងក្នុងមួយថ្ងៃជាមួយថ្នាំដុសធ្មេញមានជាតិ fluoride ប្រើអំបោះទាក់កាកសំណល់អាហារចេញពីធ្មេញរាល់ថ្ងៃ និងជួបពេទ្យធ្មេញយ៉ាងតិចពីរដងក្នុងមួយឆ្នាំ។ បើយើងសង្កេតឃើញថាមានឈាមអញ្ចាញធ្មេញ ឬអញ្ចាញធ្មេញឡើងក្រហម ឬហើម សូមទៅជួបគ្រូពេទ្យធ្មេញ។