backup og meta

​អ្នកជំងឺទឹកនោមផ្អែមត្រូវដឹងរឿងនេះ មុនសម្រេចចិត្តផឹកស្រា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 03, 2022

    ​អ្នកជំងឺទឹកនោមផ្អែមត្រូវដឹងរឿងនេះ មុនសម្រេចចិត្តផឹកស្រា

    បើ​សិន​ជា​គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​នឹង​ឆ្ងល់​ក្នុង​ចិត្ត​ថា​តើ​នៅ​អាច​ផឹក​គ្រឿង​ស្រវឹង​បាន​ដែរ​ឬ​យ៉ាងណា?​ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មួយ​ចំនួន​បាន​ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិច​តួច តែ​យ៉ាងណា​ក៏​យើង​ត្រូវ​យល់ និង​ដឹង​ពី​លទ្ធភាព​អាច​មាន​ផល​រំខាន​កើត​ពី​គ្រឿង​​ស្រវឹង​ដែរ​មុន​នឹង​សម្រេច​ចិត្ត​ផឹក​។

    គ្រឿង​ស្រវឹង​អាច​រំខាន​ដល់​ការ​ប្រើ​ប្រាស់​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​​ក៏​អាច​រំខាន​ដល់​ថ្នាំ​​ជំងឺ​ទឹក​នោម​ផ្អែម​ខ្លះ​ផង​ដែរ។ ជា​ការ​ល្អ​ គ្នា​យើង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជាមុន​សិន​ថា​សុខភាព​របស់​យើង​ពិត​ជា​អាច​ផឹក​គ្រឿង​ស្រវឹង​បាន​ឬ​យ៉ាង​ណា​។​

    ​កត្តា​ប្រឈម​មួយ​ចំនួន​ខាង​ក្រោម​នេះ​ អាច​កើត​ចេញ​ពី​គ្រឿង​ស្រវឹង​របស់​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។​

    ១. កម្រិត​ជាតិ​ស្ករ​ចុះ​ទាប​

    ថ្លើម​ជួយ​បញ្ចេញ​ជាតិ​ស្ករ​ទៅ​ក្នុង​ចរន្ត​ឈាម​​ទៅ​តាម​តម្រូវ​ការ ដែល​អាច​ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​កម្រិត​ធម្មតា​។ ពេល​យើង​ផឹក​គ្រឿង​ស្រវឹង​ ថ្លើម​ត្រូវ​ងាក​មក​បំបែក​អាល់​កុល​។​ ពេល​ថ្លើម​កំពុង​ជាប់​បំបែក​ជាតិ​អាល់​កុល នោះ​វា​នឹង​ឈប់​បញ្ចេញ​ជាតិ​ស្ករ​ដែរ​។ ជា​លទ្ធ​ផល​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស​ អាច​នាំ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​កម្រិត​ជាតិ​ស្ករ​ចុះ​ទាប​។

    បើ​សិន​ជា​គ្នា​យើង​ចាក់​អាំងស៊ុយលីន ឬ​ប្រើ​ថ្នាំ​ទឹក​នោម​ផ្អែម វា​អាច​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​ធ្ងន់​ធ្ងរ​។ មួយ​វិញ​ទៀត បើ​យើង​ផឹក​គ្រឿង​ស្រវឹង​ដោយ​មិន​បាន​ញ៉ាំ​អាហារ​ទៀត​នោះ វា​នឹង​ធ្វើ​ឲ្យ​មាន​កត្តា​ប្រ​ឈម​កាន់​តែ​ខ្ពស់។

    កត្តា​ប្រឈម​បញ្ហា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​អាច​បន្ត​រហូត​ច្រើន​ម៉ោង​ក្រោយ​យើង​ឈប់​ផឹក​គ្រឿង​ស្រវឹង​។ បើ​យើង​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ក្នុង​ពេល​តែមួយ យើង​ក៏​ប្រឈម​នឹង​បញ្ហា​នេះ​កាន់តែ​ខ្ពស់​ដែរ​។ ហេតុ​នេះ​ហើយ បាន​ជា​យើង​ត្រូវ​ផឹក​គ្រឿង​វឹង​ដោយ​មាន​ញ៉ាំ​អាហារ​ជាមួយ​ផង និង​ត្រូវ​ផឹក​ក្នុង​កម្រិត​តិច​តួច​។

    ការផឹកស្រា

    ​​២. គ្រឿង​ស្រ​វឹង​ និង​ថ្នាំ​ជំងឺ​ទឹក​នោម​ផ្អែម​

    សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មួយ​ចំនួន​ដែល​ប្រើ​ថ្នាំ​លេប គួរ​តែ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ពី​បរិមាណ​គ្រឿង​ស្រវឹង​ដែល​សុវត្ថិភាព​សម្រាប់​ខ្លួន​យើង​។ គ្រឿង​ស្រវឹង​អាច​មាន​ផល​រំខាន​ដល់​ថ្នាំ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម និង​ធ្វើ​ឲ្យ​ជួប​បញ្ហា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​។ ហានិភ័យ​ទាំង​នេះ អាច​មាន​ឱកាស​កើត​ឡើង​កម្រិត​ណា​នោះ គឺ​អាស្រ័យ​ថា​តើ​យើង​ផឹក​គ្រឿង​កម្រិត​ណា និង​ថ្នាំ​ប្រ​ភេទ​ណា​ដែល​យើង​កំពុង​ប្រើ​។

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ៣. គ្រឿង​ស្រវឹង​កម្រិត​ណា​សុវត្ថិភាព​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​?

    ដើម្បី​ផឹក​គ្រឿង​ស្រវឹង​មាន​សុវត្ថិភាព​ អ្នក​ជំងឺ​ត្រូវ​ដឹង​ថា​៖

    • យើង​កំពុង​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ល្អ
    • ដឹង​ពី​ផល​ប៉ះពាល់​របស់​គ្រឿង​ស្រវឹង និង​ដឹង​វិធី​ទប់​ស្កាត់​បញ្ហា​ផ្សេងៗ​អាច​កើត​មាន​
    • មាន​ការ​អនុញ្ញាត​ពីគ្រូ​ពេទ្យ​ថា​សុវត្ថិភាព​​ក្នុង​លក្ខខណ្ឌ​សុខ​ភាព​របស់​យើង

    ​បើ​យើង​សម្រេច​ថា​ផឹក​គ្រឿង​ស្រវឹង​ត្រូវ​ផឹក​ក្នុង​កម្រិត​តិច​តួច​៖

    • សម្រាប់​មនុស្ស​ស្រី​ក្នុង​មួយ​ថ្ងៃ​មិន​ត្រូវ​ផឹក​លើស​ពី៣៦០​មិល្លីលីត្រ​ចំពោះ​ស្រាបៀ​មាន​កម្រិត​អាល់កុល​៥% ឬ​១៥០​មិល្លីលីត្រ​ចំពោះ​ស្រា​មាន​កម្រិត​អាល់កុល​១២​% ឬ​៤៥​មិល្លីលីត្រ​ចំពោះ​ស្រា​មាន​អាល់កុល​៤០​%​។​
    • សម្រាប់​មនុស្ស​ប្រុស​​ក្នុង​មួយ​ថ្ងៃ​វិញ ​មិន​ត្រូវ​ផឹក​គ្រឿង​ស្រវឹង​​លើស​​ពី​ពីរ​ដង​នៃ​បរិមាណ​ដែល​ស្រ្តី​អាច​ផឹក​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​។​​​​​​

    យ៉ាងណា​ក៏​ដោយ មុននឹង​សម្រេច​ចិត្ត​ផឹក​គ្រឿង​ស្រ​វឹង​គ្នា​យើង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​ ដើម្បី​ដឹង​ពី​កម្រិត​សុវត្ថិភាព​ក្នុង​ស្ថាន​ភាព​សុខ​ភាព​របស់​យើង​។

    ៤. ​ពេលណា​ត្រូវ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ?

    ក្រោយ​ផឹក​គ្រឿង​ស្រវឹង ហើយ​មាន​ចេញ​អាការៈ​ដូច​ខាង​ក្រោម គ្នា​យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​។

    អត្ថទ​ពាក់ព័ន្ធ​៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម