backup og meta

អ្នកជំងឺទឹកនោមផ្អែម​ អាចញ៉ាំទឹកដោះគោបានអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 17, 2023

    អ្នកជំងឺទឹកនោមផ្អែម​ អាចញ៉ាំទឹកដោះគោបានអត់?

    អ្នកជំងឺទឹកនោមផ្អែមមួយចំនួនអាចឆ្ងល់ថា បើទឹកដោះគោមានផ្ទុកសារធាតុកាបូនអ៊ីដ្រាត ជាតិខ្លាញ់បែបហ្នឹង តើញ៉ាំទៅអាចបង្កឲ្យកើនឡើងជាតិស្ករក្នុងឈាម ប៉ះពាល់សុខភាពដែរឬទេ?

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ជាក់ស្ដែងណាស់ ការព្រួយបារម្ភធំបំផុតរបស់​អ្នកទឹកនោមផ្អែមមិនថាប្រភេទ១ ឬ២នោះ គឺការគ្រប់គ្រងរបបអាហារនេះតែម្ដង ដែលអាចលងបន្លាចអារម្មណ៍ពួកគាត់ស្ទើតែមិនហ៊ានញ៉ាំអ្វីផ្ដេសផ្ដាសទាល់តែសោះ។ តួយ៉ាងដូចជា ពពួកទឹកដោះគោនេះ ក៏នៅតែជាចម្ងល់ពួកគាត់ផងដែរ។

    ចំពោះប្រភេទទឹកដោះគោបានឆ្លងកាត់ការត្រួតពិនិត្យលើគុណភាពស្ដង់ដារសុវត្ថិភាព គឺជាពពួកអាហារបំប៉នល្អបំផុតជំនួយដល់សុខភាព អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទអាចញ៉ាំបានទោះបីទឹកដោះគោទាំងនោះមានផ្ទុកសារធាតុកាបូអ៊ីដ្រាត និង ខ្លាញ់ក៏ដោយ តែមិនមែន​​ជា​ប្រភេទ​ទឹក​ដោះ​គោខាប់ដែល​មាន​កម្រិត​ជាតិផ្អែម​ខ្លាំង​នោះទេ​។ ម្យ៉ាងវិញទៀត អ្នកជំងឺទឹកនោមផ្អែមមិនប្រាកដថាត្រូវតែតបអាហារដែលមានសារធាតុទាំងពីរប្រភេទនោះរហូតនោះដែរ។ ប៉ុន្ដែការញ៉ាំក៏ត្រូវប្រុងប្រយ័ត្នចំណុចមួយចំនួន​ដែរ​។​

    ១.បញ្ហាអាលែកហ្ស៊ី

    ទឹកដោះគោមានមានសន្ទស្សន៍ជាតិស្ករទាប ចន្លោះពី ៣០ ទៅ ៤០ ហើយមានសារធាតុចិញឹមច្រើន ក្នុងនោះមានដូចជា ពពួកប្រូតេអ៊ីន វីតាមីន រ៉ែ ដែលល្អសម្រាប់សុខភាពអ្នកជំងឺទឹកនោមផ្អែម ប៉ុន្ដែមានចំណុចមួយដែលត្រូវប្រុងប្រ័ត្ននោះគឺ បញ្ហាអាលែកហ្ស៊ី ដែលអាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈ រាករូស ចុកពោះ និង ឡើងកន្ទួលស្បែកជាដើម។ ដូច្នេះត្រូវប្រុងប្រយ័ត្នអ្នកដែលដឹងខ្លួនថា មានបញ្ហាអាលែកហ្ស៊ីជាមួយទឹកដោះ គួរតែជៀសវាង។

    អាលែកហ្ស៊ី

    ២.លក្ខខណ្ឌសុខភាព

    ក្នុងស្ថានភាពដែលអ្នកជំងឺកំពុងតែមានបញ្ហាឡើងជាតិស្ករ គឺមិនត្រូវញ៉ាំទឹកដោះគោនោះទេ ពិសេសពេលជាតិស្ករខ្ពស់ជាង ១៣៥ មិល្លីក្រាម/ដេស៊ីលីត្រឈាម។ ព្រោះទឹកដោះគោក៏មានផ្ទុកនូវជាតិខ្លាញ់ កាបូអ៊ីដ្រាត ដែលអាចធ្វើឲ្យជាតិស្ករក្នុងឈាមកាន់តែកើនឡើងបាន។ ដូច្នេះត្រូវដឹងច្បាស់ថា ជាតិស្ករក្នុងខ្លួនស្ថិតនៅតំបន់សុវត្ថិភាព ចន្លោះ​ពី ៨០-១២០ គឺអាចញ៉ាំបានហើយ។

    ៣.ពេលវេលា

    អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ មិនត្រូវបានគ្រូពេទ្យណែរនាំឲ្យញ៉ាំទឹកដោះគោពេលយប់នោះទេ។ ព្រោះអាចបណ្ដាលឲ្យកើនឡើងជាតិស្ករបាន ដោយសារតែពេលយប់ រាងកាយត្រូវសម្រាក គ្មានសកម្មភាពត្រូវប្រើប្រាស់ថាម​ពល។ ដូច្នេះជាតិស្ករ Lactose ជាតិខ្លាញ់ និង កាបូអ៊ីដ្រាត ក្នុងទឹកដោះក៏មិនត្រូវបានប្រើប្រាស់ ទើបបណ្ដាលឲ្យ​កើន​ឡើងជាតិស្ករក្នុងឈាមបាន។ ដូច្នេះពេលវេលាដែលល្អគួរញ៉ាំទឹកដោះគោសម្រាប់អ្នកទឹកនោមផ្អែម គឺពេលព្រឹក និង ពេលថ្ងៃត្រង់។

    ៤.ប្រភេទផលិតផល

    អ្នកជំងឺមុនញ៉ាំទឹកដោះគោ ដំបូងបំផុតត្រូវពិនិត្យមើល និង ស្គាល់ផលិតផលជាមុនសិន តួយ៉ាងទឹកដោះគោនៅលើទីផ្សារមានច្រើនប្រភេទណាស់ ទាមទារយើងត្រូវស្វែងយល់ពីគុណភាព សារធាតុប្រើប្រាស់ជាមួយផលិតផលនោះ។ បើចំពោះទឹកដោះគោស្រស់  ទឹកដោះគោឆៅ  និងប្រភេទទឹកដោះគោដែលបានដកជាតិខ្លាញ់  អ្នកជំងឺអាចញ៉ាំបានធម្មតា មិនប៉ះពាល់ដល់សុខភាពនោះទេ។​ ប៉ុន្ដែគួរញ៉ាំក្នុងបរិមាណល្មម មិនលើសពី៣០០មិល្លីលីត្រ ក្នុងមួយពេល។

    អត្ថទ​ពាក់ព័ន្ធ​៖

    ចំពោះប្រភេទទឹកដោះគោដែលបានកែច្នៃបន្ថែមរសជាតិ  អ្នកជំងឺទឹកនោមផ្អែមគួរតែជៀសវាង ឬអាចញ៉ាំបានដែរ ប៉ុន្ដែក្នុងបរិមាណតិច ឬក្នុងករណីដែលអ្នកជំងឺមានបញ្ហាជាតិស្ករថយចុះនៅចន្លោះពី ៦០-៨០ មិលី្លក្រាម/ដេស៊ីលីត្រឈាម ការញ៉ាំនៅពេលនោះ អាចជួយឲ្យជាតិស្ករយើងកើនឡើងវិញបាន។ យ៉ាងណា ការជ្រើស​រើស​ផលិត​ផល​ទឹក​ដោះ​គោ​ណា​មួយមក​ញ៉ាំ គួរ​សុំ​ការណែនាំ​ពីគ្រូពេទ្យ គឺ​ជា​ការ​ល្អ​ប្រសើរ។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 17, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម