backup og meta

សារធាតុចិញ្ចឹម ៦ មុខ រាងកាយយើងត្រូវការចាំបាច់រាល់ថ្ងៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 06, 2022

    សារធាតុចិញ្ចឹម ៦ មុខ រាងកាយយើងត្រូវការចាំបាច់រាល់ថ្ងៃ

    សារធាតុ​ចិញ្ចឹម​សំខាន់ៗចាំ​បាច់​ណាស់​ក្នុង​ការ​ទ្រទ្រង់​ផលិត​ភាព ការ​លូតលាស់ និង​សុខភាព​ល្អ​របស់​មនុស្ស​យើង​ម្នាក់ៗ នេះបើយោងតាម​អង្គការសុខភាព​ពិភពលោក (WHO) ។ បញ្ហាគឺថាយើង​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយ​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ​មិន​គ្រប់​គ្រាន់ ឬ​​មិន​សូវ​យល់​ដឹង​ថា ក្នុង​មួយ​ថ្ងៃ យើង​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​អ្វី​ខ្លះ​ដែល​រាង​កាយ​យើង​ត្រូវ​ការ?

    ខាង​ក្រោម​នេះ ជា​ពពួក​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយយើង​ត្រូវ​ការ​ជា​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​ដល់​ដំណើរការ​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាង​កាយ​៖

    ១. វីតាមីន

    ពពួក​វីតាមីន​ជា​មីក្រូសារធាតុចិញ្ចឹមដែល​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​រួម​មាន ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ការពារ ឬ​ពន្យារ​ពេល​ជំងឺ​មហារីក​មួយ​ចំនួន រក្សា​ស្បែក​ឲ្យ​មានសុខភាព​ល្អ ជួយ​ទ្រទ្រង់​ឲ្យឈាមមាន​សុខភាព​ល្អ និង​ជួយ​ដល់​ខួរក្បាល និង​ដំណើរ​ការ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជាដើម។ នៅ​ក្នុង​នោះ​ដែរ មាន​១៣ ​វីតាមីន​ចាំបាច់ ​គឺ៖

  • វីតាមីន A៖ ការ៉ុត ដំឡូងជ្វា ល្ពៅ
  • វីតាមីន D៖ ផ្សិត ពោតបារាំង ស៊ុតក្រហម
  • វីតាមីន E៖ ប្រេងអូលីវ ផ្លែបឺរ គ្រាប់ផ្កាឈូករ័ត្ន
  • វីតាមីន K៖ បន្លែស្លឹកបៃតង សាច់មាន់ ផ្លែឈើអម្បូរបឺរី
  • វីតាមីន C៖ ត្របែក ល្លុង ផ្លែឈើអម្បូរក្រូច
  • វីតាមីន B1 B12 B6 B2 B5 B3 B9 B7៖ ស៊ុត សណ្តែក គ្រាប់ធញ្ញជាតិ
  • ២. ជាតិរ៉ែ

    រ៉ែ​ជា​ប្រភេទ​មីក្រូសារធាតុចិញ្ចឹម ដែល​រាង​កាយ​ត្រូវ​ការ​មាន​ដូច​ជា៖ ម៉ាញេស្យូម

    • កាល់ស្យូម៖ ផលិតផលទឹកដោះ កូនត្រីល្អិតៗ ផ្លែក្រូច
    • សូដ្យូម៖ អំបិល បង្ការ ជ្រក់
    • ប៉ូតាស្យូម៖ ផ្លែចេក ត្រសក់ស្រូវផ្អែម សណ្តែក
    • ជាតិ​ដែក៖ បន្លែស្លឹកបៃតង ថ្លើម ទំពាំងបាយជូរក្រៀម
    • ទង់ដែង៖ គ្រឿងសមុទ្រ គ្រាប់ផ្លែឈើ ប៉េងប៉ោះ
    • អ៊ីយ៉ូត៖ គ្រឿងសមុទ្រ សារាយសមុទ្រ ដំឡូងបារាំង

    ហើយ​​​ជួយ​ទ្រ​ទ្រង់​រាង​កាយ​ដូច​ជា​៖

    • រក្សា​តុល្យភាព​កម្រិត​ទឹក
    • ជួយ​ថែ​រក្សា​សុខភាព​ស្បែក សក់ និង​ក្រចក
    • ពង្រឹង​សុខភាព​ឆ្អឹង
    • ជួយ​ដល់​សម្ពាធ​ឈាម។ល។

    ៣. ប្រូតេអ៊ីន

    ប្រូតេអ៊ីន ជា​មីក្រូសារធាតុចិញ្ចឹម ដែល​រាល់​ជាលិកា​ក្នុង​រាងកាយ​យើង​ត្រូវការ ដើម្បី​ដំណើរការ​សរីរាង្គ​បាន​ល្អ។ ប្រូតេអ៊ីន​អាច​ផ្ដល់​​ប្រយោជន៍​ច្រើន​ដូចជា៖

    • ធានា​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍ​របស់​សាច់​ដុំ ឆ្អឹង សក់ និង​ស្បែក
    • បង្កើតអង់ទីករ អ័រម៉ូន និង​សារធាតុ​សំខាន់​ផ្សេងៗ
    • ជា​ប្រភព​ថាមពល​សម្រាប់​ជាលិកា និង​កោសិកា​ក្នុង​ពេល​ត្រូវការ។ល។

    យើង​អាចទទួលបានប្រូតេអ៊ីនពី​របប​អាហារ​ប្រចាំថ្ងៃ​មួយ​ចំនួន​ដូចជា សាច់​ក្រហម ត្រី ​គ្រឿង​សមុទ្រ សណ្ដែក គ្រាប់​ធញ្ញជាតិ ឬ​សណ្ដែក​សៀង​ជាដើម។

    សារធាតុចិញ្ចឹម,អាហារូបត្ថម្ភ

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ!

    ៤. សារធាតុ​ខ្លាញ់

    ​គ្នាយើង​មួយ​ចំនួន​ច្រើន​គិត​ថា អាហារ​ដែល​ខ្លាញ់​ច្រើន​មិន​ល្អ​សម្រាប់​សុខភាព តែ​មនុស្ស​យើង​ម្នាក់ៗ​ត្រូវ​ការ​ជាតិ​ខ្លាញ់​ខ្លះ ដើម្បី​ធ្វើ​ជួយ​សុខភាព​ឲ្យ​ល្អ។ ជាតិ​ខ្លាញ់​ផ្ដល់​ឲ្យ​រាងកាយ​នូវ​ថាមពល និង​ជួយ​ដល់​ដំណើរ​ការ​ផ្សេងៗ​របស់​រាងកាយ ប៉ុន្តែ​សារធាតុ​ខ្លាញ់​នេះ ជា​ខ្លាញ់​ល្អ​ៗ​សម្រាប់​សុខភាព​ដូចជា monounsaturated និង polyunsaturated មានក្នុងមានក្នុងប្រេងអូលីវ ​ប្រេងសណ្តែក គ្រាប់ផ្លែឈើ ផ្លែបឺរ។ល។ និង​ចៀសវាង​រាល់​ជាតិ​ខ្លាញ់​មិន​ល្អដូចជា ខ្លាញ់សត្វ ប័រ សាច់ក្រហម។ល។

    សារធាតុ​ខ្លាញ់​ល្អ​ជួយ​ដល់​ដំណើរ​ការ​រាងកាយ​ដូចជា៖

    • ជួយដល់ការលូតលាស់​របស់​ជាលិកា
    • បង្កើត​ជាលិកា​ថ្មី
    • កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះ​ដូង និង​ទឹក​នោម​ផ្អែម​ប្រភេទ ២
    • ដំណើរ​ការ​ប្រព័ន្ធ​ភាពស៊ាំ និង​​ផលិត​អ័រម៉ូន

    ៥. កាបូអ៊ីដ្រាត

    កាបូអ៊ីដ្រាត​សំខាន់​សម្រាប់​រាងកាយ ព្រោះ​វា​ជា​ជាតិ​ស្ករ​ដែល​ផ្ដល់​ថាមពល​ដល់​គ្រប់​កោសិកា និង​ជាលិកា​ក្នុង​រាងកាយ។ កាបូអ៊ីដ្រាត​ចែក​ចេញ​ជា​២ប្រភេទ​គឺ ធម្មតា និង​កំផ្លិច។ យើង​គួរ​តែ​កំណត់​ការ​ញ៉ាំ​កាបូអ៊ីដ្រាត​ធម្មតា​ដូចជា​ពពួក​នំបុ័ងស បាយ និង​ pasta និង​បំពេញ​តម្រូវ​ការ​កាបូអ៊ីដ្រាត​កំភ្លិច ព្រោះ​វា​ជួយ​ដល់​រាងកាយដូចជា៖

    • ដំណើរប្រព័ន្ធ​ការពារ​រាងកាយ
    • ដំណើរការ​ខួរក្បាល
    • ដំណើរប្រព័ន្ធ​សរសៃប្រសាទ
    • ដំណើរការ​ប្រព័ន្ធ​រំលាយ​អាហារ ។ល។

    យើង​អាច​រក​កាបូអ៊ីដ្រាត​កំផ្លិច​នៅ​ក្នុង​អាហារ​ដូចជា បន្លែ អង្ករ​សម្រូប ផ្លែឈើ។ល។

    ៦. ទឹក

    ទឹក​ប្រហែល​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​បំផុត​ដែល​រាងកាយ​ត្រូវការ។ ដូចដែល​យើង​ដឹង​ថា មនុស្ស​អាច​រស់​បាន​តែ ​២-៣ថ្ងៃ​ប៉ុណ្ណោះ បើ​មិន​បាន​ញ៉ាំ​ទឹក​។ បើយើង​ញ៉ាំ​ទឹក​មិន​បាន​គ្រប់​គ្រាន់ យើង​អាច​​ខ្សោះ​ជាតិ​ទឹក ​​ឈឺ​ក្បាល ឬ​ប៉ះពាល់​ដល់​សុខភាព​។ ទឹក​ជួយ​ដំណើរ​ការ​រាង​កាយ​ដូចជា៖

    • កម្ចាត់​ជាតិ​ពុល​ក្នុង​ខ្លួន
    • បញ្ជូន​សារធាតុ​ចិញ្ចឹមទៅគ្រប់ជាលិកា
    • ទប់ទល់​បញ្ហា​ទល់​លាមក
    • ផ្ដល់​សំណើម​។ល។

    នៅ​ពេល​​ស្រេក​ទឹក ​យើង​គួរ​ចៀស​វាង​ញ៉ាំ​ភេសជ្ជៈ​ផ្អែម​រួម​មាន ​តែ កាហ្វេ សូដា ទឹក​ក្រូច​ឆ្មារ ឬ​ទឹក​ផ្លែ​ឈើ​ដែល​មានបន្ថែម​ជាតិ​ស្ករ​ក្នុង​នោះ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 06, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម