backup og meta

ទាំងនេះ ជាទំនាក់ទំនងរវាងការចង់ញុំាអាហារ និងកង្វះវីតាមីន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 09, 2022

    ទាំងនេះ ជាទំនាក់ទំនងរវាងការចង់ញុំាអាហារ និងកង្វះវីតាមីន

    ពេលខ្លះយើងអាចចង់ញុំាអាហារអ្វីមួយដូចជា នំខេក ដំឡូងបំពង ទឹកក្រូច នំបុ័ង ឬមី ​យ៉ាង​ខ្លាំង ដែលខុសពីការឃ្លាន​អាហារធម្មតា។ ការ​ឃ្លាន​បែប​នេះ ជាសញ្ញាប្រាប់​យើងថា​ ​ដល់ពេលញុំា​អាហារ​ដើម្បី​បំពេញ​ថាមពលហើយ។ ហេតុអ្វីបានជាពេលខ្លះយើងចង់ញុំាអាហារអ្វីមួយខ្លាំងម្ល៉េះ?

    តាមការសិក្សាបានឱ្យដឹងថា ហេតុផលនៅពីក្រោយកត្តា​ដែលជំរុញឱ្យ​យើងចង់​ញុំា​អាហារអ្វីមួយ​ខ្លាំង ​គឺដោយសាររាងកាយយើងខ្វះវីតាមីន ឬសារធាតុចិញ្ចឹមណាមួយ ហើយបណ្តាលចិត្ត​យើង​ចង់​ញុំា​អាហារដែលមិនល្អចំពោះសុខភាព ព្រោះអាហារទាំងនោះ​ក៏មានផ្ទុកសារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​យើងត្រូវការដែរ។

    ១. អាហារផ្អែមៗ

    ការចង់ញុំាអាហារផ្អែមៗអាចដោយសាររាងកាយយើងខ្វះសារធាតុចិញ្ចឹមសំខាន់ៗប្រាំដូចជា៖

    • ក្រូមីញ៉ូម (គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម)
    • កាបូន (ធាតុមួយក្នុងចំណោមធាតុផ្សំរបស់ជាតិស្ករ)
    • ផូស្វ័រ (ជំរុញការផលិតថាមពល)
    • ស្ពាន់ធ័រ (ជួយបណ្តេញជាតិពុលចេញពីរាងកាយ)
    • សារធាតុ tryptophan (ជំរុញការផលិត serotonin ដែលជាអ័រម៉ូនជួយគ្រប់គ្រងអារម្មណ៍ និង​ធ្វើឱ្យ​យើង​មានអារម្មណ៍មិនល្អ)

    ជំនួសឱ្យការញុំាអាហារផ្អែមៗ យើងអាចញុំាទំពាំងបាយជូ គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ ប្រូខូលី ខ្ទឹមបារាំង​ឆៅ សាឡាដ សណ្តែកបារាំង ផ្សិត ប៉េងប៉ោះ ដំឡូងជ្វាជាដើម។ ការញុំា​អាហារសម្បូរ​ប្រូបាយអូទិកដូចជា ទឹក​ដោះគោជូរ​ក៏អាចជួយបំបាត់អាការៈចង់ញុំាអាហារផ្អែមៗដែរ។

    ២. អាហារផ្ទុកកាបូអ៊ីដ្រាតចម្រាញ់

    ការចង់ញុំាអាហារផ្ទុកកាបូអ៊ីដ្រាតចម្រាញ់ដូចជានំប៉័ង ប៉ាស្តា នំ ឬមីជាដើមបង្ហាញថា ​រាងកាយ​យើងខ្វះ​សារធាតុក្រូមីញ៉ូម ដែលមាននាទីជួយទ្រទ្រង់មុខងារ​លំពែងក្នុងការរំលាយអាហារ​មាន​ជាតិ​ស្ករ។

    យើងអាចញុំាស៊ុត សណ្តែក​ គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ ផ្លែឈើអម្បូរក្រូច ទំពាំងបាយជូរ ប៉ោម ដំឡូងបារាំង ឬបន្លែពណ៌បៃតងជាដើមជំនួស​ការញុំាអាហារផ្ទុកកាបូអ៊ីដ្រាតចម្រាញ់។

    ៣. សាច់ក្រហម

    ការចង់ញុំាសាច់ក្រហមដូចជា សាច់គោ សាច់ចៀម សាច់ជ្រូកជាដើមមានន័យថារាងកាយ​យើង​កំពុង​ខ្វះប្រូតេអ៊ីន ឬជាតិដែក ជាពិសេសក្នុងអំឡុងពេលស្រីៗមករដូវ។

    ជំនួសឱ្យការញុំាសាច់ក្រហម យើងអាចញុំាត្រី គ្រឿងសមុទ្រ សណ្តែក​បណ្តុះ សារាយ​សមុទ្រ ដំណាប់ផ្លែឈើ ស្ពៃពួយឡេង ឬផ្លែឆឺរីជាដើម។

    យើងក៏អាចញុំាអាហារដែលសម្បូរទៅដោយវីតាមីន C ដូចជា ស្ពៃក្តោប ល្ហុង ផ្លែឈើអម្បូរក្រូច​ដើម្បី​ឱ្យ​រាងកាយស្រូបយកជាតិដែកបានល្អ។

    ៣. អាហារបំពងស្រួយៗ

    ការចង់ញុំាអាហារបំពងស្រួយៗអាចមកពីរាងកាយយើងខ្វះសារធាតុ​ក្លរួ និង​​អាស៊ីដ​ខ្លាញ់។ អាហារ​សម្បូរ​ទៅដោយសារធាតុ​ក្លរួមានដូចជា ខិនឆាយ ប៉េងប៉ោះ ឬសារាយសមុទ្រជាដើម។

    អាហារសម្បូរ​​អាស៊ីដ​ខ្លាញ់ល្អមានដូចជា ត្រីសាល់ម៉ុន ត្រីធូណា ស៊ុត គ្រាប់ផ្លែ​ឈើ ផ្កាខាត់ណា  សណ្តែកសៀង គ្រាប់ឈៀ ប្រេងអូលីវ ផ្លែបឺរជា​ដើម។

    អាហារបំពងស្រួយៗ

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ៤. សូកូឡា

    ប្រសិនបើយើងចង់ញុំាសុកូឡាមានន័យថា រាងកាយយើងកំពុងខ្វះម៉ាញេស្យូម ឬកំពុង​ស្រេស្ត​ខ្លាំង។ ម៉ាញ៉េស្យូមជាសារធាតុរ៉ែដែលអាចរម្ងាប់អាការៈថប់បារម្ភ ឆាប់ខឹង ​គេង​មិន​លក់ និង​ជួយ​ឱ្យឈាមរត់បានល្អ។

    ជំនួសឱ្យការញុំាសូកូឡា យើងអាចញុំាត្រី ចេក សណ្តែក គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ គ្រាប់ល្ពៅ តៅហ៊ូ បន្លែស្លឹកបៃតង ឬផ្លែប័រជាដើម។

    ៥. អាហារប្រៃៗ

    ការចង់ញុំាអាហារប្រៃៗអាចមកពីរាងកាយយើងកំពុងខ្វះជាតិរ៉ែដូចជា កាល់ស្យូម ក្លរ ឬជាតិទឹក។ ដូច្នេះ យើងត្រូវញុំាទឹកឱ្យបានច្រើន និងញុំាអាហារដូចជា ល្ង ប្រូខូលី សណ្តែក ខិនឆាយ ប៉េងប៉ោះ បន្លែ​ស្លឹកបៃតចាស់ សារាយសមុទ្រ ស៊ុត ផលិតផលទឹកដោះ ពពួកសត្វមានសម្បកដូចជា ក្តា​​ម បង្ការ ឬគ្រំជាដើម។

    ៦. កាហ្វេ ឬតែ

    ការចង់ញុំាកាហ្វេ ឬតែអាចបណ្តាលមកពីការញៀនកាហ្វេ ឬតែ តែក៏អាច​បណ្តាលមក​ពីរាងកាយ​យើង​កំពុងខ្វះសារធាតុចិញ្ចឹមដូចជា ជាតិដែក ស្ពាន់ធ័រ ឬផូស្វ័រដែរ។

    អាហារសម្បូរស្ពាន់ធ័រមានដូចជា ស្ពៃក្តោបពណ៌ស្វាយ ទំពាំងបារំាង ប្រូខូលី ខ្ទឹមបារាំង ខ្ទឹមខ្យល់ ឬខ្ទឹមស ហើយអាហារមានផ្ទុកផូស្វ័រខ្ពស់រួមមានសាច់មាន់ គ្រឿងសមុទ្រ គ្រាប់ធញ្ញជាតិ ​គ្រាប់ល្ពៅ ឬ គ្រាប់ផ្កាឈូករ័ត្នជាដើម។

    ៧. អាហារមានជាតិខ្លាញ់

    ការចង់ញុំាអាហារមានជាតិខ្លាញ់អាចបណ្តាលមកពីរាងកាយយើងខ្វះជាតិ​កាល់ស្យូម។ យើង​គួរ​ញុំា​គ្រាប់​ល្ពៅ ទឹកដោះគោ ផលិតផលទឹកដោះ ផ្លែ​បឺរ គ្រាប់​ផ្លែឈើ ​ប្រូខូលី ឬបន្លែ​ស្លឹកបៃតង​ជំនួស​វិញ​។

    ៨. ទឹកកក

    ពេលរាងកាយយើងខ្វះជាតិដែក យើងអាចចង់ញុំាទឹកកកយ៉ាងខ្លាំង។ ដូច្នេះ យើងអាចញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក​​ដូច​ជា​ បន្លែស្លឹក​បៃតង ស៊ុត សារាយ​សមុទ្រ គ្រឿងសមុទ្រ សណ្តែក ទំពាំងបាយ​ជូរ​ក្រៀមជាដើម។

    ពេលយើងចង់ញុំាអាហារដែលមិនល្អចំពោះសុខភាព យើងគួរញុំាអាហារដែលល្អ​ចំពោះ​សុខភាព​ជំនួសវិញទើបអាចបំពេញកង្វះវីតាមីន ឬសារធាតុចិញ្ចឹមបានត្រឹមត្រូវល្អ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់៖

    មូលហេតុនៅពីក្រោយការចង់ញុំាអាហារ និងកង្វះវីតាមីន៖
    • អាហារផ្អែមៗដោយសាររាងកាយខ្វះសារធាតុចិញ្ចឹមដូចជា៖ ក្រូមីញ៉ូម កាបូន ផូស្វ័រ ស្ពាន់ធ័រ និង​សារធាតុ tryptophan
    • អាហារផ្ទុកកាបូអ៊ីដ្រាតចម្រាញ់ដូចជានំប៉័ង នំ ប៉ាស្តា មីជាដើមបង្ហាញ​រាងកាយ​យើង​កង្វះ​សារធាតុ​ក្រូមីញ៉ូម
    • សាច់ក្រហមមានន័យថារាងកាយយើងកំពុងខ្វះប្រូតេអ៊ីន ឬជាតិដែក
    • អាហារបំពងស្រួយៗអាចមកពីរាងកាយយើងខ្វះសារធាតុ​ក្លរួ ឬ​​អាស៊ីដ​ខ្លាញ់
    • សុកូឡាន័យថា រាងកាយយើងកំពុងខ្វះម៉ាញេស្យូម ឬកំពុងស្រេស្តខ្លាំង
    • អាហារប្រៃៗអាចមកពីរាងកាយយើងកំពុងខ្វះ កាល់ស្យូម ក្លរ ឬជាតិទឹក
    • កាហ្វេ ឬតែអាចបណ្តាលមកពីការញៀនកាហ្វេ ឬតែ តែក៏អាចបណ្តាលមក​ពីរាងកាយយើង​កំពុង​ខ្វះ​ជាតិដែក ស្ពាន់ធ័រ សូដ្យូម ឬផូស្វ័រដែរ
    • អាហារមានជាតិខ្លាញ់អាចបណ្តាលមកពីរាងកាយយើងខ្វះជាតិកាល់ស្យូម
    • ទឹកកកអាចបណ្តាលមករាងកាយយើងខ្វះជាតិដែក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 09, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម