backup og meta

តាំងអោ បន្លែល្អចំពោះសុខភាព គួរញ៉ាំឲ្យបានញឹកញាប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 03, 2022

    តាំងអោ បន្លែល្អចំពោះសុខភាព គួរញ៉ាំឲ្យបានញឹកញាប់

    តាំងអោជាបន្លែពណ៌បៃតងដែលងាយឆ្អិន ស្រួយ និងមានរសជាតិល្វីងតិចតួចលាយផ្អែមឡែម​ៗ​។ តាំងអោសម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីនដែលផ្តល់អត្ថប្រយោជន៍​ច្រើនដល់​សុខភាព​យើង​។ តើតាំងអោ​ជួយ​សុខភាពយើងបែបណាខ្លះ?

    ការញុំាតាំងអោញឹកញាប់ជួយសុខភាពយើងដូចខាងក្រោម៖

    ១. ជួយសម្រកទម្ងន់

    តាំងអោមានផ្ទុកអាស៊ីដ chlorogenic ដែលអាច​ពន្យឺត​ការ​បញ្ចេញ​ជាតិ​គ្លុយកូស​ចូល​ក្នុង​ចរន្ត​ឈាម​បន្ទាប់ពី​​អាហារត្រូវបានបំប្លែង​។ លើសពីនេះ​ទៀតតាំងអោមានកាឡូរីទាប ដោយតាំងអោ ១០០ ក្រាមមានកាឡូរី​តែ ២២ ប៉ុណ្ណោះ។

    ម្យ៉ាងទៀត តាំងអោសម្បូរទៅដោយជាតិសរសៃ និងមាន​ជាតិ​ខ្លាញ់​ទាបដែលជួយដល់ដំណើរការរំលាយអាហារ និងជួយឱ្យយើងស្រកទម្ងន់

    ២. ប្រឆាំងរ៉ាឌីកាល់សេរី

    បន្ថែមពីលើអត្ថប្រយោជន៍ជួយសម្រកទម្ងន់ អាស៊ីដ chlorogenic ដែលមាននៅក្នុងតាំងអោអាចជួយ​រាងកាយយើងប្រឆាំងនឹងអុកស៊ីតកម្ម។

    តាំងអោកក៏ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម​ផ្សេង​ទៀតដូចជា flavonoids វីតាមីន និង carotenoids ។ សារធាតុប្រឆាំងអុកស៊ីតកម្ម ទាំងនេះអាច​ស្រូប​​យករ៉ាឌីកាល់សេរី និងម៉ូលេគុលបំផ្លាញសុខភាពផ្សេងទៀត ដែលពពួក​ម៉ូលេគុល​ទាំងនោះ​ធ្វើឱ្យយើង​មាន​ជំងឺ​បេះដូង មានស្នាមជ្រួញ ចាស់មុនអាយុ កើតមហារីក និងមានជំងឺផ្សេងៗទៀតជាច្រើន។

    ៣. ជួយសុខភាពទូទៅ

    ក្នុងតាំងអោ ១០០ ក្រាមមានផ្ទុកប៉ូតាស្យូម ២៧០ មិល្លីក្រាមដែលច្រើនជាង​ប៉ូតាស្យូម​ដែល​មាន​ក្នុង​ចេក ១០០ ក្រាមដល់ទៅ ៣០%។

    ប៉ូតាស្យូមអាចជួយយើងប្រឆាំងនឹងជំងឺលើសសម្ពាធឈាម គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល គ្រួសក្នុងតម្រងនោម ហើមពោះ ការឡើងខ្លាញ់នៅក្រោមស្បែក និងការពារការបាត់បង់កំហាប់ឆ្អឹង។

    សុខភាពផ្លូវចិត្តល្អ

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ៤. កាត់បន្ថយហានិភ័យកើតមហារីកសួត

    តាមការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុង Asia-Pacific​ Journal of Clinical Nutrition ក្នុងឆ្នាំ ២០០៧ ដែលអង្កេតការផ្សារភ្ជាប់គ្នារវាងរបបអាហារដែលសម្បូរទៅដោយវីតាមីន A (ក្នុងទម្រង់​ជា carotene) និងហានិភ័យនៃជំងឺមហារីកសួត​ក្នុងចំណោមអ្នកចូលរួមសិក្សា​ជនជាតិតៃវ៉ាន់​បានឱ្យ​ដឹង​ថា ការញុំាបន្លែដែលផ្ទុកទៅដោយ​វីតាមីន A ខ្ពស់អាចកាត់បន្ថយហានិភ័យកើតមហារីកសួត។

    ក្នុង​ការ​សិក្សានោះបានឱ្យដឹងថា តាំងអោ និងដំឡូងជ្វាសម្បូរទៅដោយវីតាមីន A (ក្នុងទម្រង់ជា carotene) ខ្ពស់។

    ៥. ជំនួយឆ្អឹង និងធ្មេញ

    ក្នុងតាំងអោ ១០០ ក្រាមមានផ្ទុកកាល់ស្យូម ១១៧ មិល្លីក្រាមដែលស្មើនឹង ១២% នៃតម្លៃកាល់ស្យូម​សរុបប្រចាំថ្ងៃដែលបានណែនាំសម្រាប់មនុស្ស​ពេញវ័យ។

    កាល់ស្យូមជួយឱ្យឆ្អឹង និងធ្មេញ​យើង​រឹង​មាំ និងមានសុខភាពល្អ។ លើស​ពីនេះទៅទៀត កាល់ស្យូមក៏ជួយឱ្យយើងមានកម្លាំង និងជួយឱ្យ​សាច់ដុំ​កន្រ្តាក់ និងមានចលនាល្អ។

    ៦. ជួយបង្កើនគ្រាប់ឈាមក្រហម

    ក្នុងតាំងអោ ១០០ ក្រាមមានផ្ទុកជាតិដែក ២,២៩ មិល្លីក្រាមដែលស្មើនឹង ១៣% នៃបរិមាណ​ជាតិដែកសរុបប្រចាំថ្ងៃ​ដែលត្រូវបានណែនាំសម្រាប់​មនុស្សពេញវ័យ។

    ជាតិដែកជួយបំប្លែងជាតិស្ករក្នុងឈាមទៅជាថាមពល ផលិតកោសិកាឈាមក្រហម ដឹកនាំ​អុកស៊ីសែន​ចែកចាយពេញរាងកាយ ផលិតអង់ស៊ីម​​​ដែលជួយដល់ការផលិតកោសិកាថ្មី អាស៊ីដ​អាមីណូ និងអ័រម៉ូន។ ម្យ៉ាងទៀត ជាតិដែកក៏ជួយយើងកាត់បន្ថយភាពនឿយហត់ និង​អស់​កម្លាំង​​ដែរ​។

    ចំណុចសំខាន់

    តាំងអោសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ជាពិសេសសារធាតុប្រឆាំង​អុកស៊ីតកម្ម។ ដើម្បី​រក្សា​អត្ថប្រយោជន៍របស់តាំងអោ យើងមិនត្រូវចម្អិនតាំងអោឱ្យឆ្អិនពេកទេវា។ ម្យ៉ាងទៀត យើង​មិន​គួរ​ញុំាតាំងអោ​​ច្រើនពេកទេក្នុងមួយថ្ងៃ ព្រោះអាចធ្វើឱ្យយើងឈឺពោះ។

     អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម