backup og meta

តិចនិក​ងាយ​ៗ​​​​​ថែរក្សា​សម្រស់​ បញ្ចៀស​ភាព​ចាស់​មុន​វ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 26, 2021

    តិចនិក​ងាយ​ៗ​​​​​ថែរក្សា​សម្រស់​ បញ្ចៀស​ភាព​ចាស់​មុន​វ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    សម្រស់​​ស្រស់​ស្អាត​គឺ​ជា​បំណង​ប្រាថ្នា​របស់​ស្រីៗ​យើង​គ្រប់​រូប​។​ ប៉ុន្តែ​ នៅ​ពេល​ដែល​យើង​​មាន​វ័យ​កាន់​តែ​ច្រើន​ ស្នាម​ជ្រីវជ្រួញ​ ស្បែក​មុខ​ស្រអាប់​ និង​បញ្ហា​ស្បែក​ផ្សេង​ៗ​នឹង​ចាប់ផ្ដើម​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​របស់​យើង​ជាក់​ជា​មិន​ខាន។ យ៉ាង​ណា​មិញ ថ្វី​ត្បិត​តែ​យើង​មិន​អាច​បញ្ចៀស​ភាព​ចាស់​បាន​ក៏​ពិត​មែន​ តែ​យើង​នៅ​តែ​អាច​ពន្យារ​ភាព​ចាស់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ដោយ​អនុវត្ត​តាម​តិចនិក​ងាយ​ៗ​ថែរក្សាសម្រស់ខាង​ក្រោម​នេះ។

    ១.​ការពារ​ស្បែក​ពី​កម្ដៅ​ព្រះ​អាទិត្យ

    ​ពិត​ណាស់​ កម្ដៅ​ព្រះអាទិត្យ​អាច​បំផ្លាញ​ជាតិ​ខូឡាជែន និង​ភាព​យឺត​នៃ​ស្បែក​ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​កើត​មាន​ស្នាម​ជ្រីវជ្រួញ​​។ ហេតុ​នេះ​ហើយ​ ទើប​ការ​ប្រើប្រាស់​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF២០​ និង​លើស​ពី​នេះ​ អាច​ពន្យារ​ភាព​ចាស់​របស់​យើង​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ចូរ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​មិន​ថា​​នៅ​ពេល​ដែល​យើង​នៅ​ផ្ទះ​ ឬ​អាកាសធាតុ​ត្រជាក់​ក៏​ដោយ​។

    ២. ផ្ដល់​ជាតិ​ទឹក​ដល់​ស្បែក​

    ស្បែក​មាន​ជាតិ​ទឹក​គឺ​ជា​សញ្ញា​បញ្ជាក់​ថា​ស្បែក​មាន​សុខភាព​ល្អ​។ ជា​ទូទៅ​ យើង​ចាំបាច់​ញ៉ាំ​ទឹក​​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២​លីត្រ​ក្នុង​មួយ​ថ្ងៃ​។ បន្ថែម​ពី​នេះ​ ស្រី​ៗ​យើង​មិន​គប្បី​រំលង​ក្រែម​ផ្ដល់​សំណើម​ដល់​ស្បែក​ឡើយ​ ពីព្រោះ​វា​អាច​​​បំពេញ​ជាតិ​ទឹក​ដែល​ស្បែក​ត្រូវ​ការ​។

    ស្នាមជ្រួញ

    ៣. របប​អាហារ​​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ

    ​ជាក់​ស្ដែង​ របប​អាហារ​ជះ​ឥទ្ធិពល​ដ៏​ធំធេង​ចំពោះ​ស្បែក​។ ដូច​នេះ​ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​បន្លែ​ ផ្លែ​ឈើ​ និង​គ្រាប់​ធញ្ញជាតិ​ជា​រៀង​រាល់​ថ្ងៃ ដោយ​សារ​តែ​ពពួក​អាហារ​ទាំង​នេះ​ផ្ដល់​វីតាមីន​ និង​សារធាតុ​រ៉ែ​​ជា​ច្រើន​ ដែល​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ និង​​ភ្លឺ​ថ្លា​ចេញ​ពី​ខាង​ក្នុង​។

    ៤. ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​

    • កាត់បន្ថយ​ការ​ញ៉ាំ​ស្ករ​ និង​ផលិតផល​ចម្រាញ់​ពី​ទឹក​ដោះ​គោ
    • ធ្វើ​លំហាត់​ប្រាណ​​ជា​ប្រចាំ​ ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​ល្អ​ និង​មើល​ទៅ​ក្មេង​ជាង​វ័យ​ ព្រម​ទាំង​មាន​សុខភាព​ល្អ
    • ឈប់​ជក់​បារី​ និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
    • កាត់បន្ថយ​ស្រ្តេស​ ដោយ​ធ្វើសមាធិ​ អាន​សៀវភៅ​ ឬ​ស្ដាប់​ចម្រៀង​
    • គេង​ឲ្យ​បាន​គ្រប់គ្រាន់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម