នៅក្នុងពីរ៉ាមីតអាហារ បន្លែ និងផ្លែឈើ ជាប្រភេទអាហារការពារ ពោលគឺវាជួយការពារដល់ប្រព័ន្ធរាងកាយ ប្រឆាំងនឹងជំងឺផ្សេងៗ។ ជាមួយគ្នានេះ អ្នកឯកទេសផ្នែកអាហារូបត្ថម្ភ លោកស្រីវេជ្ជបណ្ឌិត Lisa Young មកពីសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក បានបង្ហាញពីប្រភេទបន្លែ និងផ្លែឈើមួយចំនួនដែលល្អទាំងសម្រាប់សុខភាព ងាយស្រួលរកទិញ និងមិនធ្វើឱ្យអ្នកញ៉ាំឡើងទម្ងន់ទៀតផង។ បន្លែទាំងនោះមានដូចជា៖
ផ្លែត្រសក់សម្បូរដោយជាតិទឹក នឹងមានត្រឹមតែ១៦កាល់ឡូរី សម្រាប់ប្រើក្នុងអាហារ១ពេល។ គ្រាប់ និងសំបករបស់វា មានសារធាតុចិញ្ចឹមល្អៗ ដោយរួមមានជាតិសរសៃ (Fiber) និងវីតាមីន A ប្រភេទ Beta-Caroteneដែលល្អប្រសើរសម្រាប់សុខភាពភ្នែក។
ប៉េងប៉ោះផ្ទុកសារធាតុ Lycopene ជាសមាសធាតុពណ៌ទឹកក្រូចដែលជួយរាងកាយប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ។ ក្រៅពី Lycopene ប៉េងប៉ោះក៏សំបូរដោយវីតាមីន A វីតាមីនC និងB2 ប៉ូតាស្យូម និងកាកសរសៃល្អសម្រាប់សុខភាពរាងកាយ។ កាល់ឡូរីក្នុងប៉េងប៉ោះមានត្រឹមតែ២៥ធាតុកាល់ឡូរីប៉ុណ្ណោះក្នុងអាហារមួយពេល។
៣. ក្រូចថ្លុង
ការសិក្សាបានបង្ហាញថា ការបន្ថែមក្នុងក្រូចថ្លុងក្នុងរបបអាហារ អាចជួយសម្រកទម្ងន់បាន។ ក្រូចថ្លុងមានជាតិសរសៃ (Fiber) ខ្ពស់ ជួយឱ្យអ្នកឆាប់ឆ្អែត។ ក្រៅពីនេះវាក៏មានវីតាមីន C ដែលប្រឆាំងនឹងជំងឺមហារីក និងជំងឺបេះដូងផងដែរ។ កាល់ឡូរីក្នុងក្រូចថ្លុងមានប្រមាណ ៥០កាល់ឡូរី ក្នុងក្រូចថ្លុង១ផ្លែតូច។

៤. ផ្កាខាត់ណា
ផ្កាខាត់ណាពណ៌ស សំបូរដោយសារធាតុប្រឆាំងអុកស៊ីដកម្ម ព្រមទាំងវីតាមីន C និងវីតាមីនK ដែលប្រឆាំងនឹងជំងឺរ៉ាំរ៉ៃមួយចំនួន។ កាល់ឡូរីក្នុងខាត់ណានៃអាហារមួយពេលនោះគឺមានប្រមាណ ២៥កាល់ឡូរី។
៥. ផ្លែស្ត្រប៊ឺររី
ផ្លែស្រ្តប៊ឺររីសំម្បូដោយជាតិប៉ូតាស្យូម វីតាមីន C និងប្រភេទសារធាតុប្រឆាំងអុកស៊ីដកម្ម Polyphenols ដែលល្អសម្រាប់សុខភាពបេះដូង។ បន្ថែមពីនោះ ផ្លែស្រ្តប៊ឺររី សំបូរដោយជាតិកាកសរសៃ (Fiber) ផងដែរ។ ផ្លែនេះមានកាល់ឡូរីប្រមាណ៥០កាល់ឡូរី ក្នុង១ចាន៕