backup og meta

វីតាមីនសំខាន់ៗ​ក្នុង​បន្លែ និង​ផ្លែឈើ ជួយ​សុខភាព​ភ្នែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ May 25, 2021

    វីតាមីនសំខាន់ៗ​ក្នុង​បន្លែ និង​ផ្លែឈើ ជួយ​សុខភាព​ភ្នែក

    យោងទៅតាមអ្នកជំនាញផ្នែកចំណីអាហារ វីតាមីនគឺ​មានសារៈសំខាន់ខ្លាំង​ដើម្បីជួយ​ដល់​សុខភាពភ្នែក។ ដូចនេះ​គ្នា​យើង​គួរ​ចេះរៀបចំ និង​ដាក់បន្លែ ផ្លែឈើ ដែលមាន​វីតាមីនសំខាន់ៗនេះ​ទៅ​ក្នុង​របប​អាហារ​ដើម្បីជួយ​ដល់​សុខភាព​ភ្នែក​។ ខាង​ក្រោម​នេះជាការ​ពន្យល់លម្អិតជួយ​គ្នា​យើង​បានដឹង​ពីអត្ថប្រ​យោជន៍​នៃ​វីតាមីន​ទាំងនោះ។​

    ១. តាមីនAនិងបេតាការ៉ូទីន

    វីតាមីនA គឺជាបណ្ដុំនៃសារធាតុកម្ចាត់ជាតិពុលជួយ​ការពារភ្នែក និងរក្សារបកគំហើញឲ្យនៅល្អ។ វីតាមីននេះ​ជួយសាច់ដុំភ្នែកនិង​ស្រទាប់កញ្ចក់ភ្នែក ( cornea) ប្រឆាំងនឹងការចម្លងរោគបង្កដោយបាក់តេរី ឬវីរុស។ វីតាមីនAមានផ្ទុកនៅក្នុងបន្លែ និងផ្លែឈើជាច្រើនដែលមានពណ៌ខុសៗគ្នាមានឈ្មោះថាព្រីវីតាមីនA និងសារធាតុការ៉ូទីន។ នៅពេលដែលសមាសធាតុទាំងនេះ​ផ្ដល់ទៅឲ្យរាងកាយ ពួកវានឹងក្លាយទៅជាសារធាតុរ៉េទីណុលដែលនាំយកអត្ថប្រយោជន៍ជាច្រើនទៅកាន់ភ្នែក។ សារធាតុបេតាការ៉ូទីន​មានផ្ទុកនៅក្នុងបន្លែពណ៌លឿង ឬក្រហមដូចជាការ៉ុត ស្ពៃស្ពីណាត់ សណ្ដែកខៀវ ប៉េងប៉ោះ ម្ទេសប្លោក ដំឡូងជ្វា និង​ត្រសក់​ស្រូវ។

    ២. វីតាមីនC

    វីតាមីនC ជួយបង្ការហានិភ័យជំងឺភ្នែកជាច្រើនមានដូចជាភ្នែកឡើងបាយ ជំងឺរលាកភ្នែកដោយសារជំងឺទឹកនោមផ្អែម និងជំងឺឡើង​សម្ពាធភ្នែក។ លើសពីនេះទៀតវីតាមីននេះ​ក៏​កែប្រែរូបរាង និងបង្កើនកម្លាំងជាលិកាភ្ជាប់ដូចជាខូឡាជែននិងការពារផ្ទៃភ្នែកនិងស្រទាប់កញ្ចក់ភ្នែក។ ចលនានៃប្រព័ន្ធរបត់ឈាមក៏ជួយដឹកនាំទៅដល់សរសៃប្ដូរនៃស្រទាប់រេទីនដែលជួយបង្ការជំងឺរលាកកែវភ្នែកពេលវ័យជរា(AMD)។ វីតាមីនC មានផ្ទុកនៅក្នុងបន្លែដែលមានជាតិជូរជាច្រើនដូចជា​ ក្រូចឆ្មារ បន្លែសម្បក​លឿង ក្រូចលឿង និង​ទំពាំងបាយជូរជាដើម​។ មានការណែនាំមួយលើកឡើងថាការញ៉ាំទឹក​ក្រូចលឿងស្រស់មួយកែវក្នុង​មួយថ្ងៃអាចជួយ​រក្សាសុខភាពកែវភ្នែក។

    វីតាមីន C

    ៣. វីតាមីនE

    វីតាមីនEគឺមានសារៈប្រយោជន៍ក្នុងការបង្ការបញ្ហាចុះអន់ខ្សោយ និងជំងឺភ្នែកឡើងបាយ។ គ្នា​យើង​អាចស្វែងរកវីតាមីនEនៅក្នុងសណ្ដែក គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន ស្ពៃស្ពីណាត់ ប៉េងប៉ោះ ផ្លែគីវី ស្វាយ និងសណ្ដែកផ្សេងៗទៀតបាន​។

    ៤. វីតាមីនD

    គ្រូពេទ្យឯកទេសភ្នែក​តែងតែណែនាំឲ្យយើងបាន​ត្រូវ​ពន្លឺព្រះអាទិត្យ​ដើម្បី​បាន​​ស្រូបយកពន្លឺព្រះអាទិត្យជួយ​បង្កើនសុខភាពកែវភ្នែក ព្រមទាំងជួយដល់រាងកាយក្នុងការធ្វើសំយោគវីតាមីនD។ វីតាមីនD ក៏អាចជួយបង្ការជំងឺAMD និងបង្កើនរបកគំហើញផងដែរ។ ក្រៅពីពន្លឺ​ព្រះអាទិត្យ​ យើង​អាចទទួលបាន​វីតាមីនDតាមរយៈការញ៉ាំ​សាច់ត្រីសាល់ម៉ុន ត្រីស្បៃកា ត្រីសាឌីន ទឹកដោះគោ និងផ្លែឈើផ្សេងៗ។

    ៥. អាស៊ីដខ្លាញ់អូមេហ្គា

    អាស៊ីដខ្លាញ់អូមេហ្គា៣ ជួយបង្កើនសុខភាពស្រទាប់រេទីន បង្កើតទឹកភ្នែកកាត់បន្ថយសម្ពាធ និងបង្ការហានិភ័យនៃជំងឺ​AMD។ អាស៊ីដខ្លាញ់អូមេហ្គា៣សម្បូរ​នៅក្នុងសណ្ដែក វ៉លណាត់ គ្រាប់ផ្កាឈូករ័ត្ន ខ្លាញ់ត្រី និងប្រេងអូលីវ។ ជាពិសេសត្រីសាល់ម៉ុនដែលយើង​គួរតែបរិភោគជាប្រចាំព្រោះវាសម្បូរ​ទៅដោយសារធាតុអូមេហ្គា៣។

    ការផ្ដល់នូវវីតាមីនដល់​រាងកាយតាមរយៈប្រភពធម្មជាតិបែបនេះ គឺជាជម្រើស​ល្អ​បំផុត​សម្រាប់​សុខភាព​ភ្នែក។ ក្រៅពីនេះយើង​ក៏អាចប្រើប្រភពផ្សេងទៀតក្នុងការផ្ដល់វីតាមីនឲ្យបានគ្រប់គ្រាន់សម្រាប់ភ្នែកអ្នកផងដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ May 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម