Vitamin A​ (វីតាមីន​A)

Vitamin A​ (វីតាមីន​A)

ស្វែងយល់ពីការប្រើប្រាស់

តើវីតាមីនAប្រើប្រាស់ដើម្បីអ្វី?

វីតាមីន A គឺ​ជា​វីតាមីន​ដែល​មាន​ផ្ទុក​នៅ​ក្នុង​បន្លែ ផ្លែ​ឈើ ស៊ុត ទឹក​ដោះ​គោ បឺរ បឺរ​ម៉ាហ្គារីន សាច់​និង​ ប្រេង​របស់​ត្រី​ទឹក​ប្រៃ។ ម្យ៉ាង​ទៀត​វា​ក៏​អាច​ផលិត​បាន​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ផង​ដែរ។

វីតាមីន A ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ខ្វះ​វីតាមីន A ។ គេ​ក៏​ប្រើ​វា​ដើម្បី​បន្ថយ​ផល​វិបាក​នៃ​ជំងឺ​ផ្សេងៗ ដូច​ជា គ្រុន​ចាញ់ អេដស៍ កញ្រ្ជិល និង​កុមារ​រាក​រូស​ដោយ​សារ​ខ្វះ​វីតាមីន A

ចំពោះ​ស្រ្តី​ គេ​ប្រើ​វីតាមីន A ដើម្បី​ព្យាបាល​បញ្ហា មក​រដូវ​ច្រើន (Heavy menstrual periods) បណ្ដុំ​រោគ​សញ្ញា​មុន​មក​រដូវ (PMS) ការ​បង្ក​រោគ​នៅ​ទ្វារមាស ការ​បង្ក​រោគ​ដោយ​ពពួក​ផ្សិត ជំងឺ​ Fibrocystic breast (ដុំ​ពក​ក្នុង​សុដន់) និង​ការ​ពារ​ពី​ជំងឺ​មហារីក​សុដន់។ ចំពោះ​ស្រ្តី​ដែល​មាន​ជំងឺ​អេដស៍ ប្រើ​វីតាមីន​A ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លង​ជំងឺ​នេះ ទៅ​ទារក​នៅ​ពេល​ពរពោះ នៅ​ពេល​សម្រាល និង​ពេល​បំបៅ​ដោះ។

ចំពោះ​មនុស្ស​ប្រុស ការ​ប្រើ​វិតាមីន A គឺ​ដើម្បី​បង្កើន​ចំនួន​ទឹក​កាម។ អ្នក​ខ្លះ ប្រើ​វីតាមីន A ដើម្បី​បង្កើន​ការ​មើល​ឃើញ និង​ព្យាបាល​ជំងឺ​ភ្នែក ដូច​ជា ជំងឺ AMD (age-related macular degeneration) ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក (Glaucoma) និង​ជំងឺ Cataracts

វីតាមីន A ក៏​ត្រូវ​ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​ស្បែក ដូច​ជា​មុន រមាស់​ស្បែក (eczema) ជំងឺ Psoriasis ជំងឺ​ដំបៅ​មាត់ (Cold sore) របួស រលាក រលាក​ដោយ​សារ​ពន្លឺ​ថ្ងៃ ជំងឺ Darier (Keratosis follicularis) ជំងឺ Ichthyosis (បញ្ហា​ចេញ​ស្រកា​នៅ​ស្បែក​ដែល​មិន​រលាក– noninflammatory skin scaling) ជំងឺ​ Lichen planus pigmentosus និង​ជំងឺ Pityriasis rubra pilaris

គេ​ក៏​ប្រើ​វា​ដើម្បី​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ​ពោះ​វៀន ជំងឺ​Cronh (Cronh’s disease) ជំងឺ​លើ​អញ្ចាញ​ធ្មេញ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បណ្ដុំ​រោគ​សញ្ញា Hurler (mucopolysaccharidosis) ការ​បង្ក​រោគ​នៅ​រន្ធ​ប្រហោង​ច្រមុះ (sinus infections) ជំងឺ hay fever និង​ ការ​បង្ក​រោគ​នៅ​បំពង់​បង្ហួរ​នោម។

វីតាមីន A ក៏​ប្រើ​ដើម្បី​ព្យាបាល ជំងឺ Shigellosis ជំងឺ​លើ​ប្រព័ន្ធ​សរសៃ​ប្រសាទ ការ​បង្ក​រោគ​នៅ​ច្រមុះ បាត់បង់​ឃាន​វិញ្ញាណ ជំងឺ​ហឺត ឈឺ​ក្បាល​ជាប់​ជាប្រចាំ គ្រួស​តម្រង​នោម ក្រពេញ​ទីរ៉ូអ៊ីត​សកម្ម​ខ្លាំង ជាតិ​ដែក​ក្នុង​ឈាម​ទាប (Anemia) ភាព​ថ្លង់ (Deafness) ហឹង​ត្រចៀក និង ជំងឺ​ឈឺ​មាត់​ដែល​ត្រៀម​នឹង​មហារីក (Leukoplakia)

ការ​ប្រើ​ប្រាស់​ផ្សេង​ទៀត​ រួម​មាន ការ​ការពារ​និង​ព្យាបាល ជំងឺ​មហារីក ការ​ពារ​បេះដូង​និង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង បន្ថយ​ការ​ចាស់ និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ វីតាមីន A ក៏ប្រើ​លាប​លើ​ស្បែក​ដើម្បី​អោយ​របួស​ឆាប់​ជា បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​ការ​ពារ​ស្បែក​ពី​ពន្លឺ​កាំរស្មី UV

តើវាមានមុខងារយ៉ាងដូចម្ដេច?

មិន​ទាន់​មាន​ការ​សិក្សា​ណាមួយ​គ្រប់គ្រាន់​សម្រាប់​ប្រាប់​អំពី​មុខងារ​ធ្វើ​ការ​នៃ​វីតាមីនAនោះ​ទេ ដូច្នេះ​សូម​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​មុន​សិន ប៉ុន្តែ​គេ​គ្រាន់​តែ​ដឹង​ថា​វា​គឺ​ជា​វីតាមីន​មាន​សារៈ​សំខាន់​ដែល​ត្រូវ​ការ​សម្រាប់​វិវត្តន៍​និង​ផ្ដល់​តួនាទី​ឲ្យ​កែវ​ភ្នែក ស្បែក ប្រព័ន្ធភាព​ស៊ាំ និង ផ្នែក​ផ្សេងៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​រាង​កាយ

ស្វែងយល់ពីការហាមឃាត់ និងបម្រុងប្រយ័ត្ន

តើ​វីតាមីន A ប្រើប្រាស់​ដើម្បីអ្វី?

ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឬ​ឱសថការី​ប្រសិន​បើ:

  • អ្នក​ជា​ស្រ្ដី​មាន​គភ៌​ឬ​កំពុង​បំបៅ​ដោះ​កូន ព្រោះអំឡុង​ពេល​នេះ អ្នក​អាច​ប្រើ​ថ្នាំ​បាន​ តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ប៉ុណ្ណោះ។
  • អ្នក​ប្រើប្រាស់​ឱសថ​អ្វី​ផ្សេង​ទៀត​
  • អ្នក​មាន​ប្រតិកម្ម​ជាមួយ​សារជាតិ​នៃ​វីតាមីន​C​ឬ​ឱសថ​ពេទ្យ​ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​
  • អ្នក​មាន​ជំងឺផ្សេងៗ​
  • អ្នក​មាន​ប្រតិកម្ម​ជាមួយ​អាហារ​សារជាតិ​បន្ថែម​ពណ៌​ និង​ សារជាតិ​រក្សា​អាហារ​ទុក​ឲ្យ​បាន​យូរ​ ឬ​ សត្វ។​

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

តើវីតាមីនAមានសុវត្ថិភាពកម្រិតណា?

វីតាមីន A គឺ​តែង​តែ​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ជា​ច្រើន​ដែល​ទទួល​ទាន​តាម​មាត់​ឬ​ចាក់​សាច់​ដុំ​ដែល​មាន​បិរមាណ​តិច​ជាង ១០០០០IU ក្នុង​មួយ​ថ្ងៃ

តែ​ផ្ទុយ​ទៅ​វិញ វីតាមីន A ក៏​អាច​មាន​គ្រោះថ្នាក់​ផង​ដែរ​នៅ​ពេល​ដែល​អ្នក​ទទួល​ទាន​តាម​មាត់​ក្នុង​កម្រិត​ចំនួន​ខ្ពស់។ ការ​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្រ្ត​បាន​បង្ហាញ​ថា កម្រិត​កាន់​តែ​ខ្ពស់ អាច​បង្ក​អោយ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៃ​ជំងឺ​ពុក​ឆ្អឹង (osteoporosis) និង​បាក់​ឆ្អឹង​ត្រគាក ជាពិសេស​ចំពោះ​មនុស្ស​ចាស់។ មនុស្ស​ពេញវ័យ​ដែល​ញ៉ាំ​ផលិត​ផល​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ដែល​បន្ថែម​វីតាមីន A និង​បន្លែ​ ផ្លែ​ឈើ​ច្រើន មិន​ចាំបាច់​លេប​ថ្នាំ​បំប៉ន វីតាមីន A ឬ​ពពួក multivitamin ដែល​មាន​វីតាមីន A នោះ​ទេ។

+វីតាមីន A គឺ​មាន​សុវត្ថិភាព​ចំពោះ​ក្មេង បើ​ប្រើ​ទៅ​តាម​កម្រិត​ដែល​ណែនាំ។ កម្រិត​អតិបរមា​ដែល​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើ​វីតាមីន​A ចំពោះ​កុមារ​គឺ​អាស្រ័យ​លើ​អាយុ​របស់​ពួក​គេ ៖

តិចជាង ២០០០IUក្នុងមួយថ្ងៃ សម្រាប់កុមារមានអាយុដល់៣ឆ្នាំ

តិចជាង ៣០០០IUក្នុងមួយថ្ងៃ សម្រាប់កុមារមានអាយុចន្លោះពី៤ទៅ៨ឆ្នាំ

តិចជាង ៥៧០០IUក្នុងមួយថ្ងៃ សម្រាប់កុមារមានអាយុចន្លោះពី៩ទៅ១៣ឆ្នាំ

តិចជាង ៩៣០០IUក្នុងមួយថ្ងៃ សម្រាប់កុមារមានអាយុចន្លោះពី១៤ទៅ១៨ឆ្នាំ

វីតាមីន A និង​មិន​មាន​សុវត្ថិភាព បើ​លេប​នៅ​កម្រិត​ដែល​ខ្ពស់​។

ការព្រមាន និង ការប្រុងប្រយ័ត្នពិសេស:

ស្ដ្រីមានគភ៌ និង បំបៅដោះកូន៖ វីតាមីន​នេះ​នឹង​មាន​សុវត្ថិភាព​ នៅ​ពេល​ទទួល​ទាន​តាម​ចំនួន​កម្រិត​ណែនាំ​ដែល​តិច​ជាង​១០០០០IU​ក្នុង​មួយ​ថ្ងៃ។ កម្រិត​ច្រើន​ជាង​នេះ​អាច​នឹង​មិន​មាន​សុវត្ថិភាព។ ប្រសិន​បើ​លើសវីតាមីន A អាច​បណ្ដាល​អោយ​ក្មេង​កើត​មក​មិន​គ្រប់​លក្ខណៈ។ ជា​ការ​សំខាន់​ណាស់ ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ ត្រូវ​តាម​ដាន​ការ​ទទួលទាន វីតាមីន A ពី​ប្រភព​ចំណី​អាហារ​ទាំង​អស់​កំឡុង​ត្រីមាស​ដំបូង។ ទម្រង់​នៃ​វីតាមីន A អាច​រក​ឃើញ​ក្នុង​ចំណី​អាហារ​មួយ​ចំនួន​រួម​មាន ផលិត​ផល​ពី​សត្វ ថ្លើម គ្រាប់​ធញ្ញជាតិ និង​អាហារ​បំប៉ន​។

ផឹក​គ្រឿង​ស្រវឹង​ហួស​ប្រមាណ៖ ផឹក​ស្រា​ច្រើន អាច​ធ្វើ​ឲ្យ​បង្កើន​ផល​ប៉ះពាល់​របស់​វីតាមីន A ទៅ​ដល់​ថ្លើម។

មាន​បញ្ហា​រាងកាយ​ពិបាក​ស្រូប​យក​ជាតិ​ខ្លាញ់៖ អ្នក​ដែល​មាន​ជំងឺ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ការ​ស្រូប​ជាតិ​ខ្លាញ់​មាន​ដូចជា៖ ​ជំងឺ Celiac បណ្ដុំ​រោគ​សញ្ញា​ពោះ​វៀន​ខ្លី (Short gut syndrome) ឡើង​លឿង (Jaundice) ជំងឺ Cystic fibrosis ជំងឺ​លើ​លំពែង និង​ក្រិនថ្លើម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ស្រូប​វីតាមីន A មិន​ល្អ។ ដើម្បី​ឲ្យបង្កើន​ការ​ស្រូប​វីតាមីន​ A បាន​ អ្នកដែល​មាន​បញ្ហា​ទាំង​នេះ​គួរ​តែ​ប្រើ​វីតាមីនA ដែល​រលាយ​ក្នុង​ទឹក​ដើម្បី​ឲ្យ​រាង​កាយ​អាច​ស្រូប​យក​វីតាមីន​បាន។

ប្រភេទ​មួយ​នៃ​ការ​ដែល​មាន​កូលេស្តេរ៉ូល​ខ្ពស់​ហៅ​ថា “Type 5 hyperlipoproteinemia” ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​កម្រិត​ពុល​របស់​វីតាមីន A កើន​ឡើង ដូច​នេះ សូម​កុំ ប្រើ​វីតាមីន​នេះ ឲ្យ​សោះ​ប្រសិន​បើ​អ្នក​មាន​បញ្ហា​នេះ។

ការ​បង្ក​រោគ​នៅ​ពោះវៀន ៖ ការ​បង្ក​រោគ​ដូច​ជា​ព្រូន​ទំពក់ អាច​ធ្វើ​ឲ្យ​ការ​ស្រូប​របស់​វីតាមីន A ថយ​ចុះ។

ជំងឺ​ថ្លើម៖ ប្រើ​វីតាមីន A ក្នុង​កម្រិត​ច្រើន អាច​ធ្វើ​ឲ្យ​ជំងឺ​ថ្លើម​កាន់​តែ​ធ្ងន់​ធ្ងរ។ មិន​ត្រូវ​ប្រើ​វីតាមីន​នេះ ទេ​បើ​អ្នក​មាន​ជំងឺ​ថ្លើម។

ខ្វះ​អាហារូបត្ថម្ភ៖ ចំពោះ​អ្នក​ដែល​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ជាតិ​ប្រូតេអ៊ីន​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យមាន​កម្រិត​វិតាមីន A ច្រើន​ពេល​លេប​វីតាមីន​នេះ។

កង្វះ​ជាតិ​ស័ង្កសី ៖ ខ្វះ​ជាតិ​ស័ង្កសី អាច​នឹង​ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​ខ្វះ​វីតាមីន A ។ ដូចនេះ​អ្នក​គួរ​ទទួលទាន​វីតាមីនA​ជាមួយ​អាហារ​បំប៉ន​ដែល​មាន​សារ​ជាតិ​ស័ង្កសី​ដើម្បី​ឲ្យ​ស្ថានភាព​ប្រសើរ​ឡើង​វិញ។

ស្វែងយល់ពីផលរំខាន

តើផលប៉ះពាល់នៃវីតាមីនAមានអ្វីខ្លះ?

ការ​ប្រើប្រាស់​វីតាមីន A ក្នុង​បរិមាណ​ច្រើន​រយៈពេល​យូរ​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដូច​ជា អស់​កម្លាំង ពិបាក​ក្នុង​ខ្លួន អារម្មណ៍​វិលវល់ មិន​ឃ្លាន​អាហារ មិន​ស្រួល​ពោះ ចង់​ក្អួត​ចង្អោរ ក្ដៅ​ខ្លួន​តិច​តួច បែក​ញើស​ច្រើន និង បញ្ហា​ផ្សេងៗ​ជា​ច្រើន​ទៀតចំណែក​ឯ​ស្រ្ដី​ដែល​អស់​រដូវ​ហើយ​ទទួល​ទាន​វីតាមីនA ច្រើន​លើស​កម្រិត​ទៀត​នោះ នឹង​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​នៃ​ជម្ងឺ​ពុក​ឆ្អឹង​ និង​បាក់​ឆ្អឹង​ត្រគាកចំពោះ​កុមារ ពេល​ដែល​ប្រើ​កម្រិត​ខ្ពស់​ជាង​កម្រិត​ដែល​ណែនាំ អាច​បង្ក​មាន​ផល​ប៉ះពាល់​ដូច​ជា ពិបាក​ក្នុង​ខ្លួន គេង​មិន​លក់ ក្អួត រាករូស បាត់​បង់​ស្មារតី ឈឺ​ក្បាល បញ្ហា​គំហើញ របក​ស្បែក បង្កើន​គ្រោះ​ថ្នាក់ នៃ​ជំងឺ​រលាក​សួត និង​បញ្ហា​ផ្សេងៗ​ទៀត។

មាន​ការ​បារម្ភ​ថា​ការ​ប្រើ​កម្រិត​ខ្ពស់​នៃ​ថ្នាំ​បំប៉ន​ពពួក Antioxidants ដូច​ជា វីតាមីន A អាច​ផ្ដល់​គ្រោះ​ថ្នាក់​ច្រើន​ជាង​ផល​ល្អ។ អ្នក​ស្រាវជ្រាវ​បង្ហាញ​ថា​ ការ​លេប​វីតាមីន A ច្រើន​អាច​បង្កើន​ឱកាស​ស្លាប់​ដោយ​សារ​បញ្ហា​ជាច្រើន ហើយ​និង​អាច​បង្ក​ឲ្យមាន​ផល​រំខាន​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​ជា​ច្រើន។

មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ផលរំខាន​ដូច​នេះ​ទេ ហើយ​នៅ​មាន​ផល​រំខាន​ផ្សេង​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ ប្រសិន​បើ​មាន​ការ​បារម្ភ​ពី​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

ស្វែងយល់ពីអន្តរកម្មថ្នាំ

តើវីតាមីនAអាចមានអន្ដរកម្មមកលើរាងកាយអ្នកដូចម្ដេចខ្លះ?

វីតាមីន A អាច​មាន​អន្តរកម្ម​ជាមួយ​ឱសថ​ និង​ស្ថានភាព​ជំងឺ​នៅ​ពេល​បច្ចុប្បន្ន​ដែល​អ្នក​មាន ដូច្នេះ​សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​មុន​នឹង​ប្រើប្រាស់

ផលិត​ផល​ដែល​អាច​មាន​អន្តរកម្ម​ជាមួយ​វីតាមីន A រួមមាន ៖

+ថ្នាំ​សសំរាប់​បញ្ហា​ស្បែក (Retinoids)

ថ្នាំ​ខ្លះ​ដែល​ប្រើ​សម្រាប់​បញ្ហា​ស្បែក គឺ​មាន​ប្រសិទ្ធភាព​ដូច​វីតាមីន A ដូច​នេះ​បើ​ប្រើ​ថ្នាំ​ទាំង​នេះ​ជាមួយ​នឹង​វិតាមីន A អាច​ធ្វើ​ឲ្យ​កើន​ប្រសិទ្ធ​ភាព​និង​ផល​រំខាន​របស់​វីតាមីន A

+ថ្នាំផ្សះ (ក្រុម​ថ្នាំ​Tetracycline)

វីតាមីន A អាច​មាន​អន្តរកម្ម​ជាមួយ​នឹង​ថ្នាំ​ផ្សះ​មួយ​ចំនួន។ ការ​ប្រើ​វីតាមីន A ក្នុង​កម្រិត​ខ្ពស់​អម​ជាមួយ​ថ្នាំ​ផ្សះ​ខ្លះ អាច​បណ្ដាលអោយ​កើន​ឡើង​ឱកាស​មាន​ផល​រំខាន​ធ្ងន់ធ្ងរ​មួយ​ហៅ​ថា Intracranial Hypertension ។ ប៉ុន្តែ​បើ​លេប​កម្រិត​ធម្មតា​របស់​វីតាមីន A ជាមួយ​នឹង​ថ្នាំ Tetracycline អាច​និង​មិន​បណ្ដាល​អោយ​មាន​បញ្ហា​នេះ​ទេ ដូច​នេះ​សូម​កុំ​លេប​វីតាមីន​A ក្នុង​កម្រិត​ខ្ពស់។

ថ្នាំ​ផ្សះ​ក្នុង​ក្រុម​នេះ​មាន​ដូច​ជា Demeclocycline (Declomycin) minocycline (Minocin) និង Tetracycline (Achromycin)

+ថ្នាំដែលអាចប៉ះពាល់ដល់ថ្លើម (Hepatotoxic drugs)

ប្រើ​វីតាមីន​A ក្នុង​កម្រិត​ខ្ពស់​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ថ្លើម ហើយ​បើ​ប្រើ​ថ្នាំ​ដែល​អាច​ប៉ះ​ពាល់​ថ្លើម​អម​ជាមួយ​​ដែរ នោះ​នឹង​ធ្វើ​ឲ្យ​កើន​ឡើង​គ្រោះ​ថ្នាក់​នៃ​ការ​ខូច​ថ្លើម។ មិន​ត្រូវ​ប្រើ​វីតាមីន A ក្នុង​កម្រិត​ខ្ពស់​នោះ​ទេ ប្រសិន​បើ​អ្នក​កំពុង​ប្រើ​ថ្នាំ​ដែល​ប៉ះពាល់​ថ្លើម។

ថ្នាំ​ដែល​អាច​ប៉ះ​ពាល់​ថ្លើម​រួម​មាន acetaminophen (Tylenol and others) amiodarone (Cordarone) carbamazepine (Tegretol) isoniazid (INH) methotrexate (Rheumatrex) methyldopa (Aldomet) fluconazole (Diflucan) itraconazole (Sporanox) erythromycin (Erythrocin, Ilosone, others) phenytoin (Dilantin) lovastatin (Mevacor) pravastatin (Pravachol) simvastatin (Zocor) និង​ថ្នាំ​ផ្សេងៗ​ទៀត​។

+ ថ្នាំ Warfarin (Coumadin)

ថ្នាំ​warfarin ប្រើ​ដើម្បី​ពន្យឺត​កំណក​ឈាម ហើយ​កម្រិត​វីតាមីន​A ខ្ពស់​ក៏​អាច​ពន្យឺត​កំណក​ឈាម​ដូច​គ្នា។ ការ​ប្រើ​ថ្នាំ​ទាំង​ពីរ​រួម​គ្នា​នឹង​ធ្វើ​ឲ្យបង្កើន​ឱកាស​នៃ​របួស​ស្នាម និង​ហូរឈាម។ ត្រូវ​ប្រាកដ​ថា​បាន​ពិនិត្យ​ឈាម​ទៀង​ទាត់ ហើយ​កម្រិត​ថ្នាំ Warfarin អាច​នឹង​ត្រូវ​ផ្លាស់​ប្ដូរ។

កម្រិតប្រើ​ប្រាស់

ព័ត៌មាន​ដែល​ផ្ដល់​ឲ្យ​នេះ​មិន​មែន​ជា​នៃ​ការ​ផ្ដល់​ប្រឹក្សា​ផ្នែក​វេជ្ជសាស្រ្ដ​នោះ​ទេ​ គប្បី​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ទទួល​បាន​ពត័មាន​បន្ថែម​។

របៀបកម្រិតនៃការប្រើប្រាស់វីតាមីនA

+កម្រិតAI (Adequate intake) ក្នុង​ការ​ទទួល​ទាន​វីតាមីន A ត្រូវ​បាន​កំណត់​សំរាប់ទារក

មាន​អាយុ ០ ដល់​ ៦ ខែ ៤០០មិក្រូក្រាមក្នុងមួយថ្ងៃ(១៣០០IU)

អាយុពី៧ទៅ១២ខែ ៥០០មីក្រូក្រាមក្នុងមួយថ្ងៃ(១៧០០IU)

+កម្រិត​ណែនាំ​ក្នុង​របប​អាហារ (RDA) សម្រាប់​កុមារ​និង​មនុស្ស​ពេញ​វ័យ៖

សម្រាប់កុមារ ៖

*អាយុពី១ទៅ៣ឆ្នាំ ៣០០មីក្រូក្រាមក្នុងមួយថ្ងៃ(១០០០IU)

*អាយុពី៤ទៅ៨ឆ្នាំ ៤០០មីក្រូក្រាមក្នុង​មួយ​ថ្ងៃ(១៣០០IU)

*អាយុពី៩ទៅ១៣ឆ្នាំ ៦០០មីក្រូក្រាមក្នុង​មួយថ្ងៃ(២០០០IU)

សម្រាប់បុរស៖ អាយុ១៤ឆ្នាំនិងលើសហ្នឹង ៩០០មីក្រូក្រាមក្នុងមួយថ្ងៃ(៣០០០IU)

សម្រាប់ស្រ្ដី ៖ អាយុ១៤ឆ្នាំនិងលើសហ្នឹង០០មីក្រូក្រាមក្នុង​មួយ​ថ្ងៃ(២៣០០IU)

សម្រាបើស្ត្រីមានគភ៌៖

*អាយុពី១៤ទៅ១៨ឆ្នាំ ៧៥០មីក្រូក្រាមក្នុង​មួយថ្ងៃ (២៥០០IU)

*អាយុ១៩ឆ្នាំនិងលើសហ្នឹង ៧៧០មីក្រូក្រាមក្នុងមួយ​ថ្ងៃ (២៦០០IU)

សម្រាប់ស្រ្ដីបំបៅដោះកូន ៖

*អាយុពី១៤ទៅ១៨ឆ្នាំ ១២០០មីក្រូក្រាមក្នុងមួយថ្ងៃ (៤០០០IU)

*អាយុឆ្នាំ១៩និងលើសហ្នឹង ១៣០០មីក្រូក្រាមក្នុងមួយថ្ងៃ (៤៣០០IU)

កម្រិត​លេប​ដែល​ខ្ពស់​បំផុត​ដែល​មិន​អាច​បង្ក​ជាគ្រោះថ្នាក់​ (UL – Upper Intake Level) សម្រាប់​វីតាមីន​ A ត្រូវ​បាន​គេ​កំនត់​ដោយ​មិន​បាន​បូក​បញ្ចូល​ពពួក Provitamine A Carotenoids

មាន​អាយុ ០ ដល់​ ៣ ឆ្នាំ ៦០០មិក្រូក្រាមក្នុង​មួយថ្ងៃ(២០០០IU)

អាយុ ៤ ដល់ ៨ឆ្នាំ ៩០០មិក្រូក្រាមក្នុង​មួយថ្ងៃ(៣០០០IU)

អាយុ ៩ ដល់ ១៣ឆ្នាំ ១៧០០មិក្រូក្រាមក្នុងមួយថ្ងៃ(៦០០០IU)

អាយុ ១៤ ដល់ ១៨ឆ្នាំ (រួម​ទាំង​អ្នក​មាន​ផ្ទៃ​ពោះ​និង​បំបៅ​ដោះ​កូន) ២៨០០មិក្រូក្រាមក្នុង​មួយថ្ងៃ (៩០០០IU)

ចាប់​ពី​អាយុ​១៩​ឆ្នាំ​ឡើង(រួម​ទាំង​អ្នក​មាន​ផ្ទៃ​ពោះ​និង​បំបៅ​ដោះ​កូន) ៣០០០ មិក្រូក្រាមក្នុង​មួយថ្ងៃ (២០០០IU)

កម្រិត​វីតាមីន A ភាគ​ច្រើន​បង្ហាញ​ជា Unit (IU) ប៉ុន្តែ​កម្រិត​ជា​មីក្រូក្រាម ពេល​ខ្លះក៏​ប្រើ​ដូច​គ្នា។

ការ​ញាំ​បន្លែ​ផ្លែ​ឈើ ៥​ដង​ក្នុង​មួយ​ថ្ងៃ អាច​ផ្ដល់​អោយ​ប្រហែល ៥០ភាគរយ ទៅ ៦០ភាគរយ នៃ​កម្រិត​ RDA របស់​វីតាមីន A សម្រាប់​មនុស្ស​ធំ។

កម្រិត​នៃ​ការ​ទទួល​ទាន​វីតាមីន A អាច​មាន​ភាព​ខុស​គ្នា​រាល់​អ្នក​ជំងឺ​ម្នាក់ៗ​ ដែល​វា​អាស្រ័យ​ទៅ​លើ​អាយុ​ សុខភាព​រាងកាយ​ និង​ ស្ថានភាព​ផ្សេង​ទៀត​នៃ​អ្នក​ជំងឺ។ ការ​ប្រើប្រាស់​អាហារ​បំប៉ន​មិន​មែន​តែង​តែ​មាន​សុវត្ថិភាព​នោះ​ទេ​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​បាន​កម្រិត​ប្រើប្រាស់​សមស្រប។

តើវីតាមីនAមានទម្រង់ប្រភេទយ៉ាងដូចម្ដេច?

វីតាមីនA​ អាច​រក​បាន​ក្នុង​ទម្រង់​ប្រភេទ​ជា៖

មាន​ស្រាប់​ក្នុង​អាហារ​មួយ​ចំនួន

កាប់​ស៊ុល

គ្រាប់

ជែល​ទន់

កញ្ចប់​ទឹក

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Vitamin A https://www.webmd.com/vitamins-supplements/ingredientmono-964-vitamin+a.aspx Accessed January 15, 2018

Vitamin A https://draxe.com/vitamin-a/ Accessed January 15, 2018

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត​ នីគែល កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ គឹម កាណែល