ក្រួសក្នុងតម្រងនោម បង្កឡើងដោយសារធាតុគីមីជាច្រើន ប្រមូលផ្តុំគ្នា ហើយក្លាយជាដុំក្រួសតូចៗស្ថិតនៅក្នុងតម្រងនោម។ អាការៈនៃជំងឺនេះ កម្រធ្វើទុក្ខភ្លាមៗណាស់ រហូតដល់គ្រាប់ក្រួសធ្លាក់ បង្កឱ្យឈឺចុកខ្លាំង ទើបដឹង។ ដូចនេះ ការកត់សម្គាល់ពីសញ្ញាដែលអាចកើតមាន បញ្ហានេះជារឿងសំខាន់គួរគប្បីស្វែងយល់។
បើអ្នកមានអារម្មណ៍ថាឈឺចុកខ្លាំងត្រង់ពោះ ខ្នង ឬក្រលៀន នេះជាសញ្ញាបង្ហាញថាគ្រាប់ក្រួសចាប់ផ្តើមធ្លាក់ និងជាប់ក្នុងបំពង់នោម បង្កជាការឈឺចាប់ក្នុងតម្រងនោម។ ពេលគ្រាប់ក្រួសធ្លាក់ ការចុកចាប់ អាចដឹងពីផ្នែកខាងខ្នង រហូតដល់ក្រលៀន។
មានករណីមួយចំនួន នៃការប្រែពណ៌ទឹកនោម ដែលអាចជាបញ្ហានៃក្រួសក្នុងតម្រងនោម ដូចជា ការឈឺចុកចាប់នៅពេលនោម (ដោយសារគ្រាប់ក្រួសធ្លាក់ដល់ប្លោកនោម) ការថមថយបរិមាណទឹកនោម (ដោយសារគ្រាប់ក្រួសជាប់ស្ទះក្នុងបំពង់នោម) និងទឹកនោមមានលាយឡំឈាមមកជាមួយ ឬទឹកនោមមានធុំក្លិនខ្លាំង (គ្រាប់ក្រួសនៅក្នុងបំពង់នោម)។
កម្តៅក្នុងខ្លួនឡើងខ្លាំងមិនធ្លាប់កើតមាន ក៏អាចជាសញ្ញាថាមានបញ្ហាក្នុងប្រព័ន្ធនោម ឬតម្រងនោមអ្នកផងដែរ។
អត្ថបទពាក់ព័ន្ធ៖
៤. ខ្សោយ អស់កម្លាំងល្ហិតល្ហៃ និងរកក្អួត
មុខងារតម្រងនោមខ្សោយទៅៗនៅពេល មានវត្តមានក្រួសក្នុងនោះ។ ដោយមូលហេតុនេះ សារធាតុពុលអាចទៅកើតលើរាងកាយ ដែលមានឥទ្ធិពលលើអារម្មណ៍អ្នកផងដែរ។ អ្នកអាចមានអាការៈអស់កម្លាំងល្ហិតល្ហៃ ឈឺចុកខ្លាំង ដោយសារបញ្ហាក្រួសក្នុងតម្រងនោមនេះ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕