backup og meta

ញ៉ាំអាហារទាំងនេះ ជួយបង្កើនថាមពលដល់រាងកាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 03, 2022

    ញ៉ាំអាហារទាំងនេះ ជួយបង្កើនថាមពលដល់រាងកាយ

    ភាគច្រើននៅពេលល្វើយ ឬគ្មានកម្លាំង យើងតែងតែញុំាអាហារ ឬភេជ្ជៈផ្អែមៗ​ដើម្បី​បង្កើន​ថាមពល ប៉ុន្តែការញុំា​ជាតិស្ករច្រើន​​អាចប៉ះពាល់ដល់សុខភាព។​ អ៊ឹចឹង​យើងគួរញុំាអាហារប្រភេទណាដើម្បីបង្កើនថាមពល​​តែមិនបង្កផលប៉ះពាល់ដល់សុខភាព?

    ខាងក្រោមនេះជាអាហារជួយបង្កើមថាមពលដែលល្អចំពោះសុខភាព៖

    ១. ចេក

    ចេក​មានផ្ទុកជាតិសរសៃ វីតាមីន B6 និងប៉ូតាស្យូម ដែលជាសារធាតុចិញ្ចឹម​ដែល​ជំរុញ​ថាមពល និងមុខងារសាច់ដុំ។

    ២. យ៉ាអួរ

    ទឹកដោះគោជូរ ឬយ៉ាអួរមានផ្ទុកបាក់តេរីល្អដែលជួយសម្រួលដល់ការរំលាយអាហារ​ ធ្វើឱ្យយើងស្រូបសារធាតុចិញ្ចឹមបានល្អ និងជួយឱ្យយើងមាន​សុខភាព និងអារម្មណ៍ល្អ។

    ចង់ពិនិត្យសុខភាពក្រពះពោះវៀន ចុចទីនេះ!

    ៣. ត្រីសម្បូរអាស៊ីដខ្លាញ់អូមេហ្កា ៣

    ត្រីសាល់ម៉ុន ធូណា សាឌីនជាដើមជាប្រភពប្រូតេអ៊ីន និងវីតាមីន B ដែលដើរ​តួយ៉ាង​សំខាន់ក្នុងការបំប្លែងអាហារទៅជាថាមពល។ ជាងនេះទៅទៀត ត្រីទាំងនេះមាន​អាស៊ីដ​ខ្លាញ់អូមេហ្កា ៣ ដែលជួយកាត់បន្ថយការរលាក ដែលជាមូលហេតុចម្បង​ធ្វើ​ឱ្យយើងអស់កម្លាំង។

    ៤. ញុំាទឹក

    ទឹកគឺជាសមាសធាតុសំខាន់របស់ឈាម និងមាននាទីដឹកនាំសារធាតុចិញ្ចឹម​ទៅ​កាន់​កោសិកា និងជួយបញ្ចេញកាក់សំណល់ពីក្នុងរាងកាយ។ ប្រសិនបើរាងកាយយើងខ្វះ​ជាតិទឹក យើងនឹងល្វើយអស់កម្លាំង។

    ៥. ផ្លែបឺរ

    ផ្លែបឺរ​សម្បូរ​ដោយ​ជាតិ​សរសៃ​ អាស៊ីដខ្លាញ់ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​វីតាមីន B កំផ្លេច។ បរិមាណអាស៊ីដខ្លាញ់​នៅក្នុងផ្លែបឺរជួយ​ឱ្យរាងកាយ​យើង​ស្រូបយក​សារធាតុ​ចិញ្ចឹម​បានល្អ និងធ្វើឱ្យយើងមានថាមពល​យូរ។

    ៦. តែបៃតង

    តែបៃតងមានផ្ទុកជាតិកាហ្វេអ៊ីនតិចជាងកាហ្វេដែលអាចបង្កើនថាមពល​​ដល់រាងកាយ និងមានសារធាតុ​ប្រឆាំងអុកស៊ីតកម្ម ព្រមទាំងអាចជួយ​កាត់បន្ថយ​កម្រិត​កូលេស្តេរ៉ូល​ទៀតផង។

    ៧. ផ្លែឪឡឹក និងត្រសក់ស្រូវ

    លោកស្រី Lauren Manganiello ឯកទេសអាហារូបត្ថម្ភ បានលើកឡើង​​ថា ឪឡឹក និង​ត្រសក់ស្រូវមានជាតិទឹកខ្ពស់ (ប្រហែល ៩០%) ដែលអាច​ជួយ​បំពេញជាតិ​ទឹកដល់​រាងកាយ និងធ្វើឱ្យយើងមានអារម្មណ៍ល្អ។ នៅ​ពេល​ដែលយើងខ្វះជាតិទឹក យើងអាច​មានអារម្មណ៍ល្វើយ និងអារម្មណ៍អស់កម្លាំង។

    ត្រសក់ស្រូវ

    ៨. ផ្លែប៉ោម

    ផ្លែប៉ោមសម្បូរទៅដោយវីតាមីន ជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម និង​កាបូអ៊ីដ្រាត ដែលជាប្រភពថាមពលសំខាន់សម្រាប់រាងកាយ និងខួរក្បាល។ ម៉្យាងទៀត ផ្លែប៉ោមមានកម្រិតសន្ទស្សន៍ជាតិស្ករទាប ដែលមិនបង្កឱ្យឡើងជាតិ​ស្ករក្នុងឈាម និងធ្វើឱ្យយើងឆាប់អស់កម្លាំង និងឃ្លានទេ។

    ៩. សណ្តែក

    លោកស្រី Ashvini Mashru ឯកទេសអាហារូបត្ថម្ភបានលើកឡើងថា សណ្តែក​មានជាតិ​សរសៃខ្ពស់ ដែលជួយរក្សាជាតិស្ករក្នុងឈាមយើងឱ្យមានស្ថិរភាព ព្រោះជាតិសរសៃរ​ជួយបង្កើនពេលវេលារំលាយអាហារក្នុងពោះវៀន និងធ្វើឱ្យយើងឆ្អែត និង​មាន​ថាមពល​យូរ។

    ១០. សូកូឡាខ្មៅ

    សូកូឡា​ខ្មៅ​មានជាតិស្ករទាប និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែល​អាចផ្តល់​ថាមពល​ភ្លាមៗដល់រាងកាយ និងធ្វើឱ្យយើងមានអារម្មណ៍ល្អ។ យើងគួរជ្រើសរើស​សូកូឡាខ្មៅដែលមានធាតុផ្សំកាកាវច្រើនជាង ៧៥%។

    ១១. ដំណាប់ផ្លែឈើ

    ដំណាប់ផ្លែឈើដូចជា លម៉ើ ក្រែនបឺរី ឬទំពាំងបាយជូរក្រៀម ផ្ទុកទៅដោយ​សារធាតុ​រ៉ែ ជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនខ្ពស់ដែល​ជា​ប្រភព​ថាមពល​ដ៏ល្អ។

    ១២. គ្រាប់ផ្លែឈើ

    គ្រាប់ផ្លែឈើដូចជាអាល់ម៉ុន ស្វាយច័ន្ទទី វ៉ុលណាត់ និងគ្រាប់រីករាយជាដើម សម្បូរ​ទៅ​ដោយកាល់ស្យូម ម៉ាញេស្យូម ជាតិដែក អាស៊ីដខ្លាញ់ល្អ និងសារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែលជួយការពារការរលាក និងល្អចំពោះកោសិការាងកាយយើង។

    ១៣. ស៊ុត

    ស៊ុតគឺជាអាហារបង្កើនថាមពលដ៏ល្អ ព្រោះស៊ុតមានសារធាតុចិញ្ចឹមសំខាន់ៗ​ដូចជា ហ្វូឡាត Thiamine វីតាមីន B កំផ្លេច និង leucin។ លើស​ពីនេះទៅទៀត ក្នុងស៊ុត​ក៏មាន​ប្រូតេអ៊ីនដែលមាននាទីជួយរក្សាម៉ាសសាច់​ដុំយើង។

    ១៤. ដំឡូងជ្វា

    ដំឡូងជ្វាសម្បូរទៅដោយជាតិសរសៃ និងកាបូអ៊ីដ្រាតក្ររំលាយដែលនឹងផ្តល់ថាមពល និងធ្វើឱ្យយើងឆ្អែតបានយូរ។ ម្យ៉ាងទៀត ដំឡូងជ្វាមានវីតាមីន A ដែលល្អចំពោះភ្នែក និងស្បែករបស់យើង។

    អាហារថាមពលដែលល្អមិនត្រឹមតែធ្វើឱ្យយើងមានកម្លាំងក្នុងការបំពេញ​ការងារ​ប្រចាំថ្ងៃទេ ថែមទាំងធ្វើឱ្យយើងឆ្អែតបានយូរទៀតផង ដែលនឹងល្អចំពោះសុខភាពយើង ព្រោះ​អាហារ​ទាំងនេះជួយរក្សាទម្ងន់ និងការពារយើងពីជំងឺបេះដូង ទឹកនោមផ្អែម ឬជំងឺ​ផ្សេងៗ​ទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម