អ្នកជំងឺទឹកនោមផ្អែមរឿងសំខាន់ត្រូវធ្វើនោះគឺ ការតាមដានកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ។ ព្រោះអាចដឹងច្បាស់ពីកម្រិតជាតិស្ករ នោះយើងក៏អាចគ្រប់គ្រង ហានិភ័យប្រឈមដែលបម្រុងនឹងកើតឡើង ពេលកម្រិតជាតិស្ករយើងមានការប្រែប្រួល ។
អ្នកជំងឺទឹកនោមផ្អែមរឿងសំខាន់ត្រូវធ្វើនោះគឺ ការតាមដានកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ។ ព្រោះអាចដឹងច្បាស់ពីកម្រិតជាតិស្ករ នោះយើងក៏អាចគ្រប់គ្រង ហានិភ័យប្រឈមដែលបម្រុងនឹងកើតឡើង ពេលកម្រិតជាតិស្ករយើងមានការប្រែប្រួល ។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ជាធម្មតាអ្នកកើតជំងឺទឹកនោមផ្អែមត្រូវទទួលការណែរនាំពីគ្រូពេទ្យដែលប្រចាំការថែទាំ និង ប្រាប់ពីពេលវេលាសម្រាប់ធ្វើតេស្ដ។ ហើយការធ្វើតេស្ដមើលជាតិស្ករសម្រាប់ទឹកនោមផ្អែមទាំងពីរប្រភេទក៏មានលក្ខណៈខុសគ្នាដែរ។ ប៉ុន្ដែយ៉ាងណាក៏ដោយ តាមការណែរនាំ របស់គ្រូពេទ្យភាគច្រើន អ្នកជំងឺទឹកនោមផ្អែមគួរតែធ្វើតេស្ដជាតិស្ករនៅចន្លោះពេលទាំងនេះគឺល្អ៖
អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ១ អាចប្រឈមនឹងការធ្វើតេស្ដជាតិស្ករច្រើនដងក្នុងមួយថ្ងៃអាចចន្លោះពី ៤ ទៅ ១០ ក្នុងករណីចាំបាច់។
សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ ២ មិនទាន់ឈានដល់ការចាក់អាំងស៊ុយលីន ដោយគ្រាន់តែហាត់ប្រាណ និង គ្រប់គ្រងរបបអាហារជាប្រចាំ នោះមិនមិនចាំបាច់ ធ្វើតេស្ដប្រចាំថ្ងៃនោះទេ ក្នុងករណីដែលអ្នកជំងឺ មិនមានអាការៈប្រែប្រួលសុខភាព ឬបង្ហាញរោគសញ្ញាគួរកត់សម្គាល់ណាមួយ។ ប៉ុន្ដែសម្រាប់អ្នកជំងឺចាក់អាំងស៊ុយលីនជាប្រចាំ គឺត្រូវតាមដានជាប្រចាំថ្ងៃដែរអាចភាគច្រើន គ្រូពេទ្យតម្រូវឲ្យធ្វើតេស្ដយ៉ាងហោច២ដងក្នុងមួយថ្ងៃ អាចមុនអាហារពេលព្រឹក ឬពេលល្ងាច និង ពេលយប់ក៏មាន។
អត្ថបទគួរអាន៖
ដោយឡែកក្នុងករណីអ្នកជំងឺប្រើប្រាស់ម៉ាស៊ីនតាមដានកម្រិតជាតិស្ករ CGM ស្វ័យប្រវត្ដិនោះអ្នកជំងឺមិនសូវរវល់នឹងការធ្វើតេស្ដជាតិស្ករញឹកនោះទេ ព្រោះបច្ចេកវិទ្យាចុងក្រោយនៃម៉ាស៊ីននេះ ផ្ដល់ភាពងាយស្រួលដល់អ្នកជំងឺដូចជា វាអាចត្រួតពិនិត្យដឹងពីកម្រិតជាតិស្ករក្នុងឈាម និងអាចចាក់បញ្ចូលអាំងស៊ុយលីនស្របតាមតម្រូវការរាងកាយ។ ម៉ាស៊ីននេះច្រើនប្រើសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១។ ព្រោះអ្នកទឹកនោមផ្អែមប្រភេទ១ មានបញ្ហា សរីរាង្គលំពែងមិនអាចផលិតអាំងស៊ុយលីនគ្រប់សម្រាប់ប្រើប្រាស់ ប៉ុន្ដែសម្រាប់អ្នកទឹកនោមផ្អែមប្រភេទ២ គឹមានបញ្ហាស៊ាំនឹងអាំងស៊ុយលីន គឺអាំងស៊ុយរបស់គាត់មិនអាចប្រើការបាន។

អ្នកជំងឺទឹកនោមផ្អែមដែលទទួលបានការព្យាបាលថែទាំត្រឹមត្រូវ នោះក្រុមគ្រូពេទ្យនឹងធ្វើការណែនាំ អំពីវិធីនៃការធ្វើតេស្ដតាមដានជាតិស្ករដោយខ្លួនឯងជាប្រចាំ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី យើងក៏គួរតែដឹងច្បាស់ខ្លះៗដោយខ្លួនឯងដែរ។
ជាទូទៅការតេស្ដជាតិស្ករក្នុងឈាមត្រូវប្រើប្រាស់ឧបករណ៍ ហើយឧបករណ៍តេស្ដមានច្រើនប្រភេទ ប៉ុន្ដែការប្រើប្រាស់មានភាពស្រដៀងៗគ្នា។ ជំហ៊ានដំបូងនៃការធ្វើតេស្ដ អ្នកជំងឺត្រូវលាងដៃឲ្យបានស្អាតជាមុនសិន បន្ទាប់មកប្រើប្រាស់ឧបករណ៍ ចាក់នៅចុងម្រាមដៃឲ្យចេញឈាម ពេលនោះឧបករណ៍នឹងបង្ហាញពីទិន្ន័យ កម្រិតជាតិស្ករដែលមាន។
អ្នកជំងឺត្រូវតាមដាន និង កត់ចំណាំរាល់ទិន្ន័យរាល់ពេលធ្វើតេស្ដម្ដងៗ ព្រោះកាលដែលយើងអាចកត់ចំណាំបានច្បាស់លាស់វាងាយស្រួលឲ្យយើងតាមដានវាកាន់តែច្បាស់ ក្នុងករណីខ្លះប្រសិនបើរង្វាស់ ជាតិស្ករយើងកើនឡើង ឬថយចុះយើងមានទិន្ន័យផ្ទៀងផ្ទាត់សម្រាប់ធ្វើការវិនិច្ឆ័យបន្ថែមទៀត។ ដូច្នេះ អ្នកជំងឺអាចតាមដានកម្រិតជាតិស្ករ និង ថែទាំសុខភាពដោយខ្លួនឯងបានយ៉ាងល្អ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Continuous Glucose Monitoring in Non–Insulin-Using Individuals with Type 2 https://www.ncbi.nlm.nih.gov/pmc/articles/PMC2939842/
Continuous Glucose Monitoring in Type 2 Diabetes Is Not Ready for Widespread Adoption https://www.aafp.org/pubs/afp/issues/2020/0601/p646.html
Continuous Glucose Monitoring https://my.clevelandclinic.org/health/drugs/11444-glucose-continuous-glucose-monitoring#:~:text=Continuous%20glucose%20monitoring%20(CGM)%20devices,wearable%20device%20or%20cell%20phone.
Type 2 Diabetes and the Use of Real-Time Continuous Glucose Monitoring https://www.ncbi.nlm.nih.gov/pmc/articles/PMC7957379/
Blood sugar testing: Why, when and how https://www.mayoclinic.org/diseases-conditions/diabetes/in-depth/blood-sugar/art-20046628
កំណែប្រែបច្ចុប្បន្ន
14/09/2022
អត្ថបទដោយ អឿ អ៊ុយ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ