អ្នកមានជំងឺទឹកនោមផ្អែម អាចញ៉ាំតែខ្មៅ ឬតែបៃតងបានអត់?

    អ្នកមានជំងឺទឹកនោមផ្អែម អាចញ៉ាំតែខ្មៅ ឬតែបៃតងបានអត់?

    តែទាំងពីរប្រភេទមិនថា តែខ្មៅ ឬតែបៃតង គឺសុទ្ធតែមានអត្ថប្រយោជន៍ចំពោះសុខភាព ក្នុងនោះជួយការពារជំងឺមហារីក ជំងឺវង្វេងតាមវ័យ និងរួម​ចំណែកការពារពីជំងឺទឹកនោមផ្អែមប្រភេទ២បានផងដែរ។

    ចង់គណនា BMR ចុចទីនេះ!
    ចង់គណនា BMI ចុចទីនេះ!
    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ជំងឺទឹកនោមផ្អែមប្រភេទ២ កើតឡើងបណ្ដាលមកពី កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ដែលអ័រម៉ូនអាំងស៊ុយ​លីន មិនអាចរំញោចសរីរាង្គកាយទាញយកជាតិស្ករទាំងនោះទៅប្រើប្រាស់ការបាន ទើបបង្កឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២

    ការសិក្សាមួយធ្វើឡើងនៅប្រទេសជប៉ុនបានបង្ហាញថា ផឹកតែជាប្រចាំថ្ងៃយ៉ាងហោច៦ពែង ជួយកាត់បន្ថយឱកាស នៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២ ដល់ទៅ​ ៣៣% តិចជាងអ្នក​ដែល​ផឹក​តែ​តិច​ជាង​មួយពែង​ក្នុង​មួយ​សប្ដាហ៍។ របាយការណ៍សិក្សាស្រ​ដៀងគ្នានៅប្រទេសតៃវ៉ាន់ ក៏បញ្ជាក់ដែរថា អ្នកដែលនិយម​ផឹកតែបៃតងជាប្រចាំអស់រយៈពេញ ១ទសវត្សរ៍អាចកាត់បន្ថយការប្រឈមឡើងជាតិខ្លាញ់ និង កើតជំងឺទឹកនោមផ្អែម តិចជាង អ្នកមិនបានផឹក។ ជាក់ស្ដែងណាស់​តែ​បៃតង ១ពែងចំណុះ ២០០មីល្លីលីត្រ មានផ្ទុកសារធាតុ Polyphenols ចន្លោះពី ១៧ ទៅដល់ ១៤០ មិល្លីក្រាម ដែលបញ្ជាក់បានថា តែបៃតងជាប្រភពផ្ដល់​សារធាតុមួយប្រភេទនេះ។

    អ្នកស្រីវេជ្ជបណ្ឌិត Suzanne Steinbaum ឯកទេសជំងឺបេះដូង មានប្រសាសន៍ថា ការជ្រើសតែញ៉ាំជាប្រចាំថ្ងៃ ពិសេសតែបៃតង គឺជាមធ្យោបាយល្អ បញ្ចុះជាតិស្ករ និង កាត់បន្ថយការវិវត្ដជំងឺទឹកនោមផ្អែមប្រភេទ​២បាន។ ហេតុ​ដូច្នេះ​ហើយ​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ញ៉ាំ​តែ​បៃតង​នៅ​ពេល​ព្រឹក​​ឲ្យបានជាប្រចាំ ដោយ​មិន​ដាក់​ស្ករ​ ឬ​ទឹក​ដោះ​គោ។

    អត្ថ​ប្រយោជន៍នោះគឺថា នៅក្នុងតែមានផ្ទុកសារធាតុ Polyphenols ច្រើនដែលសារធាតុនេះ មានមុខងារជួយប្រឆាំងអុកស៊ីតកម្ម។ Polyphenols ដែលរកឃើញមាននៅក្នុងរុក្ខជាតិអាចកាត់បន្ថយស្ដ្រេស ជួយពង្រីកសរសៃ​ឈាម​បេះដូង សម្រួល​ចរន្ដ​ឈាម​ដំណើការល្អ កាត់បន្ថយការឡើងសម្ពាធឈាម ការពារកំណកឈាម និង កាត់បន្ថយកូលេស្ដេរ៉ូល ដែលអត្ថប្រយោជន៍ទាំងនេះល្អសម្រាប់សុខភាពបេះដូង និងទឹកនោមផ្អែមប្រភេទ២។

    តែបៃតង

    អត្ថបទគួរអាន៖

    អ្នកស្រីបានបន្ថែមទៀតថា នៅពេលអ្នកជំងឺទឹកនោមផ្អែមផឹកតែបៃតងជាប្រចាំ រាងកាយនឹងទទួលបាន សារធាតុ Polyphenols ច្រើនខុសពីគាត់ផឹកតែខ្មៅ។ សារធាតុ Polyphenols មាននៅលើរុក្ខជាតិ បន្លែ ផ្លែ​ឈើ​ជាដើម។ ដូច្នេះការញ៉ាំផ្លែឈើ និង បន្លែបៃតង ក៏ទទួលបានសារធាតុមួយនេះ។ តែខ្មៅថ្វីដ្បិតថា មិនសម្បូរ​សារធាតុ Polyphenols ប៉ុន្ដែជាចំណែកមួយជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយជំងឺទឹកនោមផ្អែមប្រភេទ២​​បានល្អផងដែរ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    The green tea catechins’s benefits in the type 2 Diabetes Mellitus: an integrative revision https://rsdjournal.org/index.php/rsd/article/view/5870

    What superstar foods are good for diabetes? https://diabetes.org/healthy-living/recipes-nutrition/eating-well/diabetes-superstar-foods

    Can Green Tea Help Lower Blood Sugar? New Study https://www.aicr.org/resources/blog/can-green-tea-help-lower-blood-sugar-new-study/

    Green Tea Polyphenols in drug discovery – a success or failure? https://www.ncbi.nlm.nih.gov/pmc/articles/PMC3124776/#:~:text=Green%20tea%20is%20a%20significant,of%20these%20polyphenols%2C%20respectively%201.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ អឿ អ៊ុយ កែសម្រួល​ចុងក្រោយ 02/09/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត