backup og meta

តើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​អាច​ញ៉ាំទឹក​ឃ្មុំ​ជំនួស​ស្ករ​បាន​អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 16, 2021

    តើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​អាច​ញ៉ាំទឹក​ឃ្មុំ​ជំនួស​ស្ករ​បាន​អត់?

    អ្នក​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រហែល​ជា​ធ្លាប់​ឆ្ងល់​ហើយ​ថា​តើ​អាច​ប្រើ​ទឹក​ឃ្មុំ​ជំនួស​ស្ករ​បាន​ឬ​អត់? ជា​ទូ​ទៅ​ មិន​មាន​ប្រយោជន៍​អ្វី ដើម្បី​ឲ្យ​យើង​ត្រូវ​ប្រើ​ទឹកឃ្មុំ​ជំនួស​ស្ករ ក្នុង​របប​អាហារ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ​។ ទាំង​ទឹក​ឃ្មុំ​ និង​ស្ករ​សុទ្ធ​តែ​មាន​ឥទ្ធិពល​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ។​

    . ឥទ្ធិ​ពល​ទឹកឃ្មុំ និង​​ជំងឺ​ទឹកនោម​ផ្អែម

    អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា​ទឹកឃ្មុំ​មាន​រសជាតិ​ផ្អែម​ជា​ងស្ករ បើ​សិន​ជា​យើង​ប្រើ​ទឹកឃ្មុំ​​ជំនួស​ស្ករ​ត្រូវ​ប្រើ​ក្នុង​កម្រិត​តិច​តួច​បាន​ហើយ។ ដូច​និយាយ​ខាង​ដើម​អ៊ី​ចឹង​ ទឺកឃ្មុំ​ក៏​មាន​ឥទ្ធិ​ពល​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អ្នក​ជំងឺ​ដូច​គ្នា ហើយ​យើង​ត្រូវ​ចៀស​វា​ង​ញ៉ាំទឹក​ឃ្មុំ និង​សារធាតុ​ផ្អែម​ផ្សេង​ទៀត បើ​សិន​ជា​យើង​នៅ​មិន​ទាន់​អាច​គ្រប់​គ្រ​ជំងឺ​ទឹក​នោម​ផ្អែម​របស់​ខ្លួន​បាន​។

    អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម នៅតែ​អាច​ញ៉ាំទឹក​ឃ្មុំ​បាន តែ​ត្រូវ​ញ៉ាំ​ក្នុង​កម្រិត​តិច​តួច និង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រួ​ពេទ្យ​មុន​សម្រេច​ចិត្ត​ប្រើ​ទឹក​ឃ្មុំ​ជំនួស​ស្ករ​​។

    ញ៉ាំទឹកឃ្មុំតែ

    . ប្រភេទ​ទឹក​ឃ្មុំ​គួរ​ប្រើ​

    បើ​យើង​ជា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​អាច​​គ្រប់​គ្រង​ជំងឺ​នេះ​បាន​ល្អ​ហើយ​ ការ​ប្រើ​ប្រាស់​ទឹក​ឃ្មុំ​ក្នុង​របប​អាហារ​ គួរ​ជ្រើស​រើស​ទឹក​ឃ្មុំ​សុទ្ធ​ពី​ធម្មជាតិ មិន​ទាន់​កែ​ច្នៃ។ ទឹក​ឃ្មុំ​ប្រភេទ​នេះ​មាន​សុវត្ថិ​ភាព​ចំពោះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ព្រោះ​វា​ជា​របស់​ធម្មជាតិ មិន​មាន​បន្ថែម​ជាតិ​ផ្អែម​ផ្សេង​ទៀត​ចូល​នោះ​ទេ​។​​

    ប្រសិន​បើ​យើង​ទិញ​ទឹក​ឃ្មុំ​ពី​ហាង ទឹកឃ្មុំ​នេះ​អាច​មាន​បន្ថែម​ស្ករ ឬ​សេរ៉ូម។ ការ​បន្ថែម​ជាតិ​ផ្អែម​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ផ្សេងៗ​គ្នា​។

    សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​មុន​សម្រេច​ចិត្ត​បន្ថែម​ទឹក​ឃ្មុំ​ចូល​ក្នុង​របប​អាហារ​។ ទឹក​ឃ្មុំ​មិន​មាន​គ្រប់​គ្នា​ចេះ​តែ​ញ៉ាំ​បាន​នោះ​ទេ ពិសេស​អ្នក​ចង់​ឲ្យ​កម្រិត​ជាតិ​ស្ករក្នុង​ឈាម​ចុះ​ទាប។ បើ​សិន​ជា​យើង​ញ៉ាំ​ទឹក​ឃ្មុំ​ត្រូវ​ប្រាកដ​ថា​វា​ជា​ទឹក​ឃ្មុំ​សុទ្ធ និង​ធម្មជាតិ ដែល​មិន​មាន​បន្ថែម​សារធាតុ​ផ្អែម​ផ្សេង​ទៀត​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Feb 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម