មហារីកលំពែង

មហារីក​លំពែង​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​លំពែង​​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកលំពែង

ប្រយ័ត្ន! សញ្ញាព្រមានទាំង៥នេះ អាចជារោគសញ្ញានៃជំងឺមហារីកលំពែង

លំពែង​មាន​តួនាទី​បញ្ចេញ​​អង់ស៊ីម ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ​ និង​ផលិត​អ័រម៉ូន​សម្រាប់​ទ្រទ្រង់​ដល់​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម។ ជា​ទូទៅ ជំងឺ​មហារីក​លំពែង ចាប់ផ្តើម​កើត​ឡើង​នៅ​ក្នុង​ជាលិកា​នៃ​លំពែង​ហើយ​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ ​មិន​ងាយ​បង្ហាញ​រោគសញ្ញា​ឡើយ​ លុះត្រា​តែ​រាលដាល​ទៅ​​ដល់​សរីរាង្គ​ផ្សេង​ទៀត ប៉ុន្តែ​គ្នា​យើង​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​ព្រមាន​មួយ​ចំនួន​។​​ កត្តា​ហានិភ័យ​នៃ​ជំងឺ​មហារីក​លំពែង ទោះ​ជា​មូលហេតុ​ជាក់លាក់​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​លំពែង​នៅ​មិន​ទាន់​ដឹង​ច្បាស់​ ប៉ុន្តែ​កត្តា​ហានិភ័យ​មួយ​ចំនួន អាច​នាំ​ឲ្យ​យើង​កើត​ជំងឺ​មហារីក​លំពែង​ដោយ​មិន​ដឹង​ខ្លួន។ កត្តា​អាយុ៖ ភាគ​ច្រើន​អ្នក​ដែល​កើត​ជំងឺ​មហារីក​លំពែង​ អាច​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ ដល់​៨០​ឆ្នាំ។ ប៉ុន្តែ ជំងឺ​នេះ​ក៏​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ដូច​គ្នា បែបបទ​រស់នៅ៖ ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល ជក់​បារី របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សាច់​ក្រហម​ ឬ​សាច់​កែ​ច្នៃ លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល មាន​ជំងឺ​ទឹក​នោម​ផ្អែម កត្តា​តំណ​ពូជ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា​នៃ​ជំងឺ​មហារីក​លំពែង រោគសញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​លំពែង ដែល​គ្នា​យើង​មិន​គួរ​រំលង រួម​មាន​៖ ឈឺ​ពោះ​ផ្នែក​ខាង​លើ​ ដែល​​រាលដាល​ទៅ​ខាង​ក្រោយ​ ហើយ​កាន់​តែ​យ៉ាប់យ៉ឺន ក្រោយ​ពេល​យើង​ញ៉ាំ​អាហារ និង​គេង។ ភ្នែក​ និង​ទឹក​នោម​មាន​ពណ៌​លឿង ព្រម​ទាំង​មាន​អាការៈ​រមាស់​ភ្នែក​ ស្រក​ទម្ងន់ មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ស្ថានភាពជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​ស្រាប់​កាន់​តែ​ធ្ងន់ធ្ងរ ចង្អោរ និង​ក្អួត។ [embed-health-tool-heart-rate] អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ […]

ស្វែងរក មហារីកលំពែង

មហារីកលំពែង

Pancreatic cancer (មហារីក​លំពែង)

និយមន័យ ១- អ្វី​ជា​មហារីក​លំពែង? សំដៅ​មហារីក​កើត​លើ​លំពែង​ ដែល​ជា​សរីរាង្គ​ស្ថិត​នៅ​ក្រោយ​ផ្នែក​ខាង​ក្រោម​ក្រពះ​ ជាប់​និង​ដើម​ពោះ​វៀន​តូច មាន​នាទី​ជា​ក្រពេញ​បញ្ចេញ​​សារធាតុ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​រាង​កាយ ពិសេស​ មាន​នាទី​បញ្ចេញ​អ័រម៉ូន​សំខាន់ ២ប្រភេទ មានអាំងស៊ុយលីន​ និងគ្លុយកាហ្គុង ដើម្បី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ត្រឹមត្រូវ។ អាំងស៊ុយលីន​ មាន​នាទី​ធ្វើឲ្យ​ជាតិស្ករក្នុងឈាម​ធ្លាក់ចុះ ខណៈអ័រម៉ូន គ្លុយកាហ្គុង មាននាទីបង្កើន​ជាតិស្ករ​ក្នុងឈាម​ ពេល​ណាជាតិស្ករ​ធ្លាក់​ចុះ​ខ្លាំង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- កើតឡើង​ញឺកញាប់​ដែរ​ទេ? នៅ អាមេរិក មហារីក​លំពែង​ជា​ឃាតក​ទី ៤ សម្លាប់​មនុស្ស​ច្រើន​ជាង​គេ ​ដោយ​សារ​​យឺត​យ៉ាវ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល ភាគ​ច្រើន​ទម្រាំ​ដឹង​ថា​មាន​ជំងឺ គឺ​ធ្លាក់​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​បាត់​ទៅ​ហើយ​ តែ​យ៉ាង​ណា​ជំងឺ​នេះ ​នៅ​មាន​វិធី​ការពារ​បាន។ រោគសញ្ញា ៣- រោគ​សញ្ញា​​មាន​អ្វី​ខ្លះ? ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ទាន់​ពេល​វេលា​ អាច​ចៀស​ផុត​គ្រោះថ្នាក់​ជា​ច្រើន បង្ក​កើត​មាន​ឡើង​ជា​យថាហេតុ ដូច្នេះ​អ្វី​យើង​ត្រូវ​ដឹង​ជា​ចាំបាច់ គឺ​រោគ​សញ្ញា​នៃ​មហារីក​ប្រភេទ​នេះ​ដូច​ជា៖ – ខាន់​លឿង – ស្រក​ទម្ងន់ – បាក់​ទឹក​ចិត្ត – លែង​ឃ្លាន​អាហារ – វិបត្តិ​កំណក​ឈាម – ឈឺ​ពោះ​ផ្នែក​ខាង​លើ​ អាច​រាល​ដាល​ទៅ​ខ្នង។ មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​មាន​សញ្ញាដូច​ខាង​លើនោះ​ទេ​ ហេតុនេះ​ប្រសិន​មាន​ប្រទះ​រោគ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​​ណាមួយ ​សូម​ប្រញាប់​មក​ជួប​គ្រូពេទ្យ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? ​បើ​សិន​យើង​ប្រទះ​ឃើញ​រោគសញ្ញា​ដូច​ខាង​លើ ឬ​រោគ​សញ្ញា​ណា​មួយ​គួរ​ឲ្យ​សង្ស័យ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។ មូលហេតុបង្ក ៥- មូលហេតុបង្កមានអ្វីខ្លះ? នៅ​មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​ពី​មូល​ហេតុ​ពិត​ប្រាកដ បង្ក​ឲ្យ​មាន​មហារីក​នេះ​នៅ​ឡើយ ប៉ុន្តែ​គ្រូ​ពេទ្យ​អាច​ដឹង​បាន​ ពេល​កោសិកា​លំពែង​ ចាប់​ផ្ដើម​កើន​ចំនួន​ច្រើន​ឡើងៗ គឺអាច​វិវត្តទៅ​ជាដុំ​មហារីក។ កត្តា​ប្រឈម ៦- […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស