backup og meta

ប្រយ័ត្ន! សញ្ញាព្រមានទាំង៥នេះ អាចជារោគសញ្ញានៃជំងឺមហារីកលំពែង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 02, 2023

    ប្រយ័ត្ន! សញ្ញាព្រមានទាំង៥នេះ អាចជារោគសញ្ញានៃជំងឺមហារីកលំពែង

    លំពែង​មាន​តួនាទី​បញ្ចេញ​​អង់ស៊ីម ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ​ និង​ផលិត​អ័រម៉ូន​សម្រាប់​ទ្រទ្រង់​ដល់​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម។ ជា​ទូទៅ ជំងឺ​មហារីក​លំពែង ចាប់ផ្តើម​កើត​ឡើង​នៅ​ក្នុង​ជាលិកា​នៃ​លំពែង​ហើយ​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ ​មិន​ងាយ​បង្ហាញ​រោគសញ្ញា​ឡើយ​ លុះត្រា​តែ​រាលដាល​ទៅ​​ដល់​សរីរាង្គ​ផ្សេង​ទៀត ប៉ុន្តែ​គ្នា​យើង​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​ព្រមាន​មួយ​ចំនួន​។​​

    កត្តា​ហានិភ័យ​នៃ​ជំងឺ​មហារីក​លំពែង

    ទោះ​ជា​មូលហេតុ​ជាក់លាក់​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​លំពែង​នៅ​មិន​ទាន់​ដឹង​ច្បាស់​ ប៉ុន្តែ​កត្តា​ហានិភ័យ​មួយ​ចំនួន អាច​នាំ​ឲ្យ​យើង​កើត​ជំងឺ​មហារីក​លំពែង​ដោយ​មិន​ដឹង​ខ្លួន។

    • កត្តា​អាយុ៖ ភាគ​ច្រើន​អ្នក​ដែល​កើត​ជំងឺ​មហារីក​លំពែង​ អាច​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ ដល់​៨០​ឆ្នាំ។ ប៉ុន្តែ ជំងឺ​នេះ​ក៏​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ដូច​គ្នា
    • បែបបទ​រស់នៅ៖ ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល ជក់​បារី របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សាច់​ក្រហម​ ឬ​សាច់​កែ​ច្នៃ
    • លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល
    • មាន​ជំងឺ​ទឹក​នោម​ផ្អែម
    • កត្តា​តំណ​ពូជ។

    រោគសញ្ញា​នៃ​ជំងឺ​មហារីក​លំពែង

    រោគសញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​លំពែង ដែល​គ្នា​យើង​មិន​គួរ​រំលង រួម​មាន​៖

    • ឈឺ​ពោះ​ផ្នែក​ខាង​លើ​ ដែល​​រាលដាល​ទៅ​ខាង​ក្រោយ​ ហើយ​កាន់​តែ​យ៉ាប់យ៉ឺន ក្រោយ​ពេល​យើង​ញ៉ាំ​អាហារ និង​គេង។
    • ភ្នែក​ និង​ទឹក​នោម​មាន​ពណ៌​លឿង ព្រម​ទាំង​មាន​អាការៈ​រមាស់​ភ្នែក​
    • ស្រក​ទម្ងន់
    • មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ស្ថានភាពជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​ស្រាប់​កាន់​តែ​ធ្ងន់ធ្ងរ
    • ចង្អោរ និង​ក្អួត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 02, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម