backup og meta

​វិធីសាស្ត្រ​ងាយៗ​ ៥យ៉ាង ជួយការពារជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 16, 2021

    ​វិធីសាស្ត្រ​ងាយៗ​ ៥យ៉ាង ជួយការពារជំងឺទឹកនោមផ្អែម

    ប្រសិនបើ​យើង​ចង់​ការពារ​ខ្លួន​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ យើង​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ថែទាំ​សុខ​ភាព​​ឲ្យ​បាន​ដិតដល់​។​ ​តើ​គ្នា​យើង​​​ធ្លាប់​ដឹង​ទេ​ថា​​ជំងឺ​ទឹក​នោម​ផ្អែម​៧០% គឺ​អាច​ជៀសវាងបាន​ ​ប្រសិន​បើ​យើង​​​ថែទាំ​​​សុខភាព​ឲ្យ​​ល្អ​​?

    ​ជា​ទូទៅ​ ដោយ​សារ​​តែ​បែប​បទ​រស់នៅ​​ប្រចាំ​ថ្ងៃ​​របស់​យើង​​មិន​សូវ​​​សកម្ម​ ​​ជាមួយ​នឹង​ការ​ធ្វើ​ការងារ​ដោយ​ប្រើ​​​បច្ចេកវិទ្យា​ជឿនលឿន​​ ​​ព្រម​ទាំង​​ការ​គេង​មិន​បាន​​គ្រប់​គ្រាន់​ ក៏​ដូចជា​ការ​ផ្លាស់ប្ដូរ​ទម្លាប់​​ហូប​ចុក​ផង​នោះ​សុខភាព​របស់​យើង​​កំពុង​តែ​ប្រឈម​​នឹង​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​។​

    អត្រា​ ឬ​ល្បឿន​ដែល​រាងកាយ​យើង​ដុត​រំលាយ​ ឬ​ប្រើប្រាស់​កាឡូរី​ ដើម្បី​បង្កើត​ថាមពល​ហៅ​ថាមេតាប៉ូលិស​។ នៅ​ពេល​ដែល​​ស្ថានភាព​នៃ​ភាព​ធន់​នឹង​អាំងស៊ុយលីន​ (ស្ថានភាព​រំលាយ​អាហារ) ​និង មេតាប៉ូលិស​​ ត្រូវ​បាន​​រាំងស្ទះ​ ​ហានិភ័យ​សុខភាព​ និង​ជំងឺ​ជាច្រើន​នឹង​​អាច​​ប៉ះពាល់​ដល់​សុខភាព​​របស់​យើង​។​ ​បញ្ហា​សុខភាព​ដែល​​កើត​មាន​ជាទូទៅ​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​ធន់​នៃ​​អាំងស៊ុយលីន​ មាន​ដូចជា​​ការ​ធាត់​ជ្រុល​ ទឹក​នោម​ផ្អែម​ កូលេស្តេរ៉ូល​ខ្ពស់​ ជំងឺ​បេះដូង​ សម្ពាធ​ឈាម​ខ្ពស់​ និង​គីស​ទឹក​នៅ​ក្រពេញ​អូវែ​ (PCOS) ជាដើម​។

    ​​ដូច​នេះ​ហើយ ដើម្បី​ចៀសវាង​កើតជំងឺ​ទឹក​នោម​ផ្អែម​យើង​ត្រូវ៖

    ​​​​១. ​រក្សា​ទម្ងន់​ឲ្យ​បាន​ត្រឹមត្រូវ​​​

    ​​​យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ស្រក​ទម្ងន់​ ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​របស់​យើង​។ ​​នៅ​ពេល​ដែល​យើង​ស្រក​ទម្ងន់​ចាប់​ពី​៥% ទៅ​១០%​ វា​នឹង​ជួយ​សម្រួល​ដល់​ប៉ារ៉ាម៉ែត្រ​សុខភាព​​បាន​យ៉ាង​ច្រើន។ លើស​ពី​នេះ​ វា​ថែម​ទាំង​​ជួយ​ឲ្យ​ប្រសើរឡើង​នូវ​ភាព​ប្រែប្រួល​អាំងស៊ុយលីន​ និង​កម្រិត​ថាមពល​​​ថែម​ទៀត​ផង​។​​​​​​

    ២. របប​អាហារ​ត្រឹមត្រូវ

    ​​​ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​ និង​មាន​​តុល្យភាព​​ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​។​ ចូរ​ញ៉ាំ​អាហារ​ស្រស់ៗ ដោយ​ទំពា​យឺតៗ​​ ​ក៏​ដូចជា​​ទៀងទាត់​ពេល​វេលា​​។​ ចៀសវាង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ឬ​តិច​ជ្រុល។​ ​ជា​ធម្មតា​ រាល់​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ ​គឺ​មិន​សូវ​ជា​ល្អ​ចំពោះ​សុខភាព​​ប៉ុន្មាន​ទេ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ​យើង​ត្រូវ​ចៀសវាង​អាហារ​ប្រភេទ​រលាក​ ឬ​មិន​មាន​សុខភាព​ល្អ ដែល​សម្បូរ​​ទៅ​ដោយ​ជាតិ​ខ្លាញ់​​មិន​ល្អ​ ឬ​ជាតិ​ខ្លាញ់​ខ្ពស់។​ បន្ថែម​ពី​នេះ​ រាងកាយ​របស់​យើង​ក៏​ត្រូវការ​ទឹក​ និង​​សារជាតិ​រាវ​ក្នុង​បរិមាណ​សម​ល្មម​​ផង​ដែរ។​

    ​៣. ធ្វើ​លំហាត់​ប្រាណ

    ​​ចូរ​ធ្វើ​លំហាត់​ប្រាណ​ប្រកប​ដោយ​ភាព​ឆ្លាតវៃ​ ដោយ​ចាប់ផ្ដើម​​ពី​ការ​ហាត់​កាយ​សម្បទា​ ដើម្បី​​​បង្កើនការ​ធ្វើ​មេតាប៉ូលិស​។​ ​យើង​អាច​​ដើរ​លឿន​រយៈពេល​៥នាទី​សិន​​ រួច​ដើរ​យឺត​ៗ​ ឬ​រត់​ត្រឹក​ៗ​ជាដើម​។​ ក្នុង​ករណី​ដែល​យើង​មាន​បញ្ហា​សុខភាព​ស្រាប់​ យើង​អាច​ចាប់ផ្ដើម​លំហាត់ប្រាណ​ ដូចជា​ការ​​ដើរ​ ហែលទឹក​ ឬ​ជិះ​កង់​។ល។​ បន្ទាប់​ពី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​រួច។ ​​អត្ថ​ប្រយោជន៍​មួយ​ទៀត​នៃ​លំហាត់​ប្រាណ​​ គឺ​ការ​បង្កើន​សាច់ដុំ​​ ដោយ​ការ​លើក​ទម្ងន់​ ​ឬ​ប្រើ​ឧបករណ៍​ទាញ​សាច់ដុំ​ ​ដែល​​សមស្រប​ចំពោះ​រាងកាយ​ ក៏​ដូចជា​សុខភាព​របស់​យើង​។​

    ៤. គេង​ឲ្យ​បាន​ស្កប់ស្កល់​​​​

    ​​​​​​​​​ការ​គេង​គ្រប់គ្រាន់​ និង​ស្កប់ស្កល់​ គឺ​​មាន​គុណ​តម្លៃ​ដ៏​ប្រសើរ​សម្រាប់ការ​ធ្វើមេតាប៉ូលិស​។ ពិត​ណាស់​ ពេល​ដែល​យើង​គេងលក់​ រាងកាយ​របស់​យើង​នឹង​ធ្វើ​ការ​ជួសជុល​ ព្រម​ទាំង​​ទទួល​បាន​ថាមពល​ឡើង​វិញ​​ជាក់​ជា​មិនខាន​។ ​ចូរ​បន្ថយ​ ឬ​បញ្ឈប់​ការប្រើប្រាស់​ឧបករណ៍​​ផ្សេង​ៗ​ដូចជា​ទូរសព្ទ​ ឬ​កុំព្យូទ័រ​ជាដើម​ រយៈ​ពេល​​មួយ​ម៉ោង​មុន​ពេល​ចូលគេង​ និង​គេង​ឲ្យ​បាន​៧ទៅ​៨ម៉ោង​ក្នុង​មួយ​ថ្ងៃ។

    ទឹកនោមផ្អែម

    ៥. កាត់បន្ថយ​ស្រ្តេស

    ស្រ្តេស​ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន​ ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​រាងកាយ​យើង​ផលិត​អ័រម៉ូនកូទីសុល( Cortisol ​) ច្រើន​ជាង​ធម្មតា​។ ​អ័រម៉ូនកូទីសុលអាច​គ្រប់គ្រង​ចំណង់​អាហារ​បាន​​ ហើយ​សម្រាប់​អ្នក​ដែល​មាន​កម្រិត​អ័រម៉ូន​នេះ​ខុស​ប្រក្រតី​ នឹង​អាច​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ចំណង់​អាហារ​ ដែល​បញ្ហា​នេះ នឹង​​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់ការ​ធ្វើមេ​តាប៉ូលិស​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម