brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

អ្នកជំងឺទឹកនោមផ្អែម គួរកាត់បន្ថយអាហារមានជាតិប្រៃ

សម្រាប់​មនុស្ស​ពេញ​វ័យ​ម្នាក់​ តាម​ការ​ណែ​នាំគួរ​ញ៉ាំ​អំបិល​ត្រឹម​៦ក្រាម​ក្នុង​មួយ​ថ្ងៃ ហើយ​កុមារ​ត្រូវ​តិច​ជាង​នេះ។ ចុះ​បើ​អ្នក​មាន​ជំងឺ​ប្រ​ចាំ​កាយ ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ តើ​អំបិល​មាន​ទំនាក់​ទំនង​បែប​ណា​ខ្លះ​ជាមួយ​ជំងឺ​នេះ?​

អ្នកជំងឺទឹកនោមផ្អែម គួរកាត់បន្ថយអាហារមានជាតិប្រៃ

. អំបិល និង​ជំងឺ​ទឹក​នោម​ផ្អែម​

ទោះ​បី​ជា​អំបិល​មិន​មាន​ឥទ្ធិ​ពលលើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ប៉ុន្តែ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ចាំ​បាច់​ត្រូវ​កម្រិត​បរិមាណ​អំបិល​ដែល​ញ៉ាំ​ប្រ​ចាំ​ថ្ងៃ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង​ជំងឺ​។ ការ​ញ៉ាំ​អំបិល​ច្រើន​​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​កើន​ឡើង​។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើន​ទទួល​ផល​ប៉ះ​ពាល់​ពី​ការ​ឡើង​សម្ពាធ​ឈាម​នេះ ដែល​អាច​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង បញ្ហា​សរសៃឈាម​ខួរ​ក្បាល និង​ជំងឺ​តម្រង​នោម​។

រឿង​​គួរ​ឲ្យ​បារម្ភ​មួយ​ទៀត ​​គឺ​ការ​ញ៉ាំ​អំបិល​ច្រើន​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពះ​ផង​ដែរ។

អាហារជាតិប្រៃ

. អាហារ​សម្បូរ​ជាតិ​អំបិល​

ខាង​ក្រោម​នេះ​ជា​ប្រ​ភេទ​អាហារ​មួយ​ចំនួន​ដែល​មាន​អំបិល​ច្រើន អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​​។​

  • អាហារ​កែច្នៃ ឬ​អាហារ​វេច​ខ្ចប់
  • សាច់​ប្រឡាក់
  • ទឹក​ស៊ីអ៊ីវ
  • បង្គារ​ក្រៀម និង​
  • ម្ហូប​កំប៉ុង ជាដើម។​

អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ អាច​នឹង​ងាយ​ឡើង​សម្ពាធ​ឈាម។ ការ​ញ៉ាំ​ជាតិ​ប្រៃច្រើន​ពេក អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង​ដូច​គ្នា។ ដូច​នេះ បើ​យើង​មិន​ច្បាស់​ថា​អាហារ​ណា​មួយ​មាន​ជាតិ​ប្រៃ​ច្រើន សូម​សាក​សួរ​គ្រួពេទ្យ​បន្ថែម​។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ទូច សុខា · កែ 18/08/2021