backup og meta

ទម្លាប់ញ៉ាំប្រៃគ្រោះថ្នាក់ខ្លាំង អ៊ីចឹងរៀនកាត់បន្ថយតាមវិធីងាយៗទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 25, 2020

    ទម្លាប់ញ៉ាំប្រៃគ្រោះថ្នាក់ខ្លាំង អ៊ីចឹងរៀនកាត់បន្ថយតាមវិធីងាយៗទាំងនេះ

    ញ៉ាំប្រៃ​ជា​មូលហេតុ​ឈាន​ទៅ​មាន​ជំងឺ​លើស​ឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺបេះដូង មហារីក​ក្រពះ ក្រួស​តម្រង​នោម និង​​ជំងឺ​​ជា​ច្រើន​​ទៀត ដូច្នេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ឲ្យ​យើង​ម្នាក់ៗ​ញ៉ាំ​អំបិល​ក្នុង​របប​អាហារ​តែ ១ ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ​ក្នុង ១ ថ្ងៃ។

    មិន​ចង់​ប្រឈម​នឹង​ជំងឺ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ យើង​គួរ​ចាប់ផ្តើម​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​ញ៉ាំ​ប្រៃ ពិសេស​របប​អាហារ​ប្រៃៗ តាម​ចំណុច​មួយ​ចំនួន​ខាង​ក្រោម​នេះ។

    ១. ញ៉ាំ​ម្ហូប​អាហារ​ចម្អិន​ភ្លាមៗ ជា​ជាង​អាហារ​កែច្នៃ

    យើង​ដឹង​ហើយ​ថា អាហារ​កែច្នៃ ជា​អាហារ​ដែល​បញ្ចូល​គ្រឿង​​ផ្សំ​អាច​ទុក​បាន​យូរ មាន​អំបិល ស្ករ ពណ៌ និង​សារធាតុ​ផ្សេងៗ​ទៀត ដែល​មាន​ហានិភ័យ​ចំពោះ​សុខភាព។ ជំនួស​ឲ្យ​ការ​ញ៉ាំ​អាហារ​ច្នៃ យើង​គួរ​ប្តូរ​មក​ញ៉ាំ​អាហារ​ចម្អិន​ភ្លាមៗ​វិញ។

    ២. កុំ​ដាក់​អំបិល ទឹកត្រី ទឹក​ស៊ីអ៊ីវ​លើ​តុអាហារ

    ជា​ទម្លាប់​នៅ​លើ​តុ​អាហារ ឬ​ពេល​ចម្អិន​ម្ហូប​អាហារ​រួចរាល់ រៀប​ចំ​បាយ ទាំង​យើង​ទាំង​គេ​តែ​មាន​ដាក់​កូន​ចាន​អំបិល ទឹក​ត្រី ឬទឹក​ស៊ីអ៊ីវ នៅ​លើតុ សម្រាប់​ជ្រលក់​ម្ហូប​អាហារ​ដែល​ចម្អិន​ហើយ ឬ​ច្រូច​បន្ថែម​ទៅ​ក្នុង​សម្លរ ដែល​ស្ទើរ​រសជាតិ​ប្រៃ។ ទម្លាប់​បែប​នេះ​មិន​ល្អ​នោះ​ទេ យូរៗ​ទៅ​ធ្វើ​ឲ្យ​យើង​ញ៉ាំ​ប្រៃ​ដោយ​មិន​ដឹង​ខ្លួន។

    ៣. ចៀស​វាង​អាហារ​សម្រន់​ដែល​មាន​ជាតិ​ប្រៃ

    អាហារ​ដែល​មាន​រសជាតិ​ប្រៃ ពិសេស​ពពួក Fast food ចៀស​បាន​គួរ​តែ​ចៀស​ទៅ ព្រោះ​វា​មិន​ត្រឹម​តែ​មាន​រសជាតិ​ប្រៃ​នោះ​ទេ ថែម​ទាំង​សម្បូរ​ជាតិ​ខ្លាញ់ ញ៉ាំ​ធ្វើ​ឲ្យ​ធាត់ និង​មាន​បញ្ហា​សុខភាព​ជា​ច្រើន​មុខ​ទៀត។

    ៤. កំណត់​បរិមាណ​អំបិល​ពេល​ចម្អិន​អាហារ

    រាល់​ពេល​ចម្អិន​អាហារ​ម្តងៗ យើង​ត្រូវ​កំណត់​បរិមាណ​អំបិល​ឲ្យ​បាន​ល្អ កុំ​ចេះ​តែ​ភ្លក់​ហើយ​ថែម​គ្រឿង​មិន​ឈប់ ស៊ូ​ឲ្យ​មុខ​ម្ហូប​សាប ប្រសើរ​ជាង​ប្រៃ ធ្វើ​បែប​នេះ​យូរៗ​ទៅ​នឹង​ក្លាយ​ជា​ទម្លាប់ ហើយ​ថែម​ល្អ​ចំពោះ​សុខភាព​យើង​ទៅ​ថ្ងៃ​ក្រោយ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម